(មានវីដេអូ) ក្រុមហ៊ុន​ជប៉ុន​ពង្រីក​ប៉ម​ចត​​រថយន្ត​ស្វ័យប្រវត្តិ​​ទៅ​ចិន

(មានវីដេអូ) ក្រុមហ៊ុន​ជប៉ុន​ពង្រីក​ប៉ម​ចត​​រថយន្ត​ស្វ័យប្រវត្តិ​​ទៅ​ចិន
យោង​តាម​​គេហទំព័រ GLOBAL CONSTRUCTON បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ IHI Corporation ដែល​ជា​ក្រុមហ៊ុន​ចំណត​​យានយន្ត​ស្វ័យប្រវត្តិ​ធំ​បំផុត​របស់​ជប៉ុន គ្រោង​នឹង​ពង្រីក​ទៅ​ក្នុង​ទីផ្សារ​ចិន​ ដែល​​បាន​ធ្វើឲ្យ​តម្លៃ​ដី​ធ្លី​កើន​ឡើង និង​តម្រូវការ​រថយន្ត​កើន​ឡើង២០លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ គម្រោង​ដំបូង​បាន​ចាប់ផ្ដើម​នៅ​ទីក្រុង Qingdao ដែល​ក្រុមហ៊ុន IHI បាន​ចាប់ផ្តើម​​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​​គ្រប់គ្រង​ដោយ​រដ្ឋ​​ចិន Huatong Group កាន់​កាប់​ភាគហ៊ុន​៤៩% ដោយ​កំណត់​ទិសដៅ​ប្រាក់ចំណូល១០ពាន់​លាន​យ៉េន (៩០លាន​ដុល្លារ) ពី​ប្រតិបត្តិការ​នៅ​ឆ្នាំ២០២២។ ក្រុមហ៊ុន IHI បាន​សាងសង់​ប៉ម​ចំណត់​​ជាង ៨.០០០កន្លែង និង​កាន់​កាប់​ចំណែក​ទីផ្សារ​ចំណត់​​យានយន្ត​ស្វ័យប្រវត្តិ​របស់​ជប៉ុន៤០%។ ប្រព័ន្ធ​ចំណត់​​រថយន្ត​ទំនើប​នេះ​ផ្ទុក​រថយន្ត​នៅ​លើ​កំពូល នៃ​ច្រើន​ស្រទាប់​ត្រួត​គ្នា បន្ទាប់មក​បង្វិល​ដើម្បី​​ចេញ​និង​ចូល​រថយន្ត ដែល​បាន​ជួយ​សន្សំ​ទំហំ​​កន្លែង​​បាន​យ៉ាង​ច្រើន​។ ក្រុមហ៊ុន IHI បាន​បង្កើត​បច្ចេកវិទ្យា​​​គណនា អំពី​របៀប​ដែល​យានយន្ត​ត្រូវ​ចេញ​និង​​ទុក​​​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ហើយ​ម្ចាស់​រថយន្ត​អាច​ប្រើ​ប្រព័ន្ធ​ដោយ​ប្រើ​បន្ទះ​អេក្រង់​ថាច់ស្គ្រីន។ នៅពេលអនាគត ក្រុមហ៊ុន IHI បាន​ព្យាករណ៍​ អំពី​តម្រូវការ​សម្រាប់​កន្លែង​​ចំណត​យានយន្ត​បន្ថែម​ចំនួន ១លាន​កន្លែង​ក្នុង​មួយ​ឆ្នាំ ខណៈ​ GDP របស់​ប្រទេស​ចិន​បន្ត​កើន​ឡើង។ ទីផ្សារ​សាកល​សម្រាប់​ប្រព័ន្ធ​ចំណត​​យានយន្ត​ស្វ័យប្រវត្តិត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ក្នុង​បរិវេណ១១% ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ។ ប្រជាជន​ជប៉ុន​មាន​ប្រហែល​ពីរ​ដង ​នៃ​ចក្រភពអង់គ្លេស ប៉ុន្តែ​ប្រទេស​មាន​ដី​ប្រើប្រាស់​តិច​ជាង​ពាក់​កណ្ដាល ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​ស្វែងរក​កន្លែង​ទំនេរ​សម្រាប់​ចំណត់​រថយន្ត។ https://youtu.be/ZJaDq6BYFys
អត្ថបទដោយ: Dara