វៀតណាមជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ២០០០គីឡូម៉ែត្រ

វៀតណាមជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ២០០០គីឡូម៉ែត្រ
វៀតណាមជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ២០០០គីឡូម៉ែត្រ
វៀតណាមជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ២០០០គីឡូម៉ែត្រ
វៀតណាមជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ២០០០គីឡូម៉ែត្រ
វៀតណាមជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ២០០០គីឡូម៉ែត្រ

វៀតណាម៖ ក្រសួងដឹកជញ្ជូនវៀតណាមនៅសប្ដាហ៍នេះ បានប្រកាសជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនរបស់ខ្លួន ដែលមានប្រវែង ២.១០៩គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសពីភាគជើង ទៅភាគខាងត្បូងឱ្យបានកាន់តែឆាប់រហ័ស។  ផ្លូវល្បឿនលឿននេះ ត្រូវបានចាត់ទុកថាជា «ឆ្អឹងខ្នង» សម្រាប់វិស័យដឹកជញ្ជូនរបស់ប្រទេសវៀតណាម។

លាតសន្ធឹងពីតំបន់ភ្នំនៃខេត្ត Lang Son ភាគខាងជើងប្រទេស ទៅកាន់តំបន់ដីសណ្តខេត្ត Ca Mau ភាគខាងត្បូង នៃប្រទេសវៀតណាម ផ្លូវល្បឿនលឿននេះនឹងក្លាយជាផ្លូវដ៏វែងមួយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសវៀតណាម។

(ខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម)

(ខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាម)

បច្ចុប្បន្ននេះ ៧០ភាគរយ នៃដីសម្រាប់សាងសង់ផ្លូវត្រូវបានរៀបចំរួចរាល់ហើយ។ ហើយទីតាំងចំនួន ៣១ ក្នុងចំណោមទីតាំងទាំង ១៣៣ ដែលត្រូវសាងសង់ជាលំនៅដ្ឋានសម្រាប់ដោះដូរជូនប្រជាជនដែលរងផលប៉ះពាល់ ក៏បានទទួលអាជ្ញារប័ណ្ណសាងសង់រួចហើយដែរ។ ចំណែកទីតាំងចំនួន ៨២ ផ្សេងទៀតកំពុងត្រូវបានសិក្សា និងរចនាប្លង់។

ជំហានសំខាន់មួយ នៃគម្រោងនេះ គឺការសាង់ផ្លូវប្រវែង ៦៥៤គីឡូម៉ែត្រ មានតម្លៃ ៥ពាន់លានដុល្លារ និងត្រូវបានបានបែងចែកជាគម្រោងរងចំនួន ១១។ ចំណែក ផ្លូវប្រវែង ៤៥៤គីឡូម៉ែត្រទៀត កំពុងស្ថិតក្រោមការត្រួតពិនិត្យសម្រាប់ការងារសាងសង់ ដែលគេរំពឹងថានឹងចាប់ផ្ដើមនៅក្នុងខែសីហា ខាងមុខនេះ។

បើតាមផែនការ គម្រោងសាងសង់ដើមក្នុងចំណោមគម្រោងរងទាំង ១១ មាន ៣គម្រោង ផ្ដល់មូលនិធិដោយរដ្ឋ និងប្រាំបីទៀត ជាការវិនិយោគរួមគ្នារវាងរដ្ឋ និងឯកជន។  គម្រោងទាំងនេះ ត្រូវបានស្នើឡើងកាលពីខែសីហា ឆ្នាំ២០១៩ ដោយមានគោលបំណងទាក់ទាញហិរញ្ញវត្ថុពីបរទេសក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ។

ទោះយ៉ាងណាក្តី ក្រសួងដឹកជញ្ជូនវៀតណាមបានប្រកាសថា គម្រោងទាំងនោះបានផ្លាស់ប្ដូរមកជាគម្រោងរដ្ឋទាំងអស់វិញហើយ តែក្រសួងមិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្ដូរឡើយ។ការ​សាងសង់​ដំបូងគេ នៃគម្រោងផ្លូវល្បឿនលឿននេះ ត្រូវផ្តើមស្ថាបនាពីតំបន់ភាគខាងត្បូងប្រទេសវៀតណាម ដែលមានប្រវែង ៩៨គីឡូម៉ែត្រ ហើយផ្ដើមសកម្មភាពតាំងពីខែកញ្ញា ឆ្នាំ២០១៩ មកម្លេះ ដោយរំពឹងថានឹងបើកដំណើរការជាបណ្ដោះអាសន្ននាឆ្នាំ២០២១ ខាងមុខនេះ។

អត្ថបទដោយ: Vasna