អ្នកស្រាវជ្រាវជប៉ុនអភិវឌ្ឍវិធីសាស្រ្តបាញ់បេតុងបែបថ្មី

អ្នកស្រាវជ្រាវជប៉ុនអភិវឌ្ឍវិធីសាស្រ្តបាញ់បេតុងបែបថ្មី

ជប៉ុន៖ ក្រុមអ្នកស្រាវស្រាវមកពី សមាគមវិស្វកម្ម និងសំណង់ជប៉ុន​ រួមជាមួយ សាកលវិទ្យាល័ Gifu និងក្រុមហ៊ុនស៊ីម៉ង់ត៍ធំៗចំនួន៣របស់ជប៉ុន បានអភិវឌ្ឍន៍នូវប្រព័ន្ធបាញ់បេតុងទំនើបថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីស្រាស្រ្តដំណើរការបាញ់បេតុងស្ងួត និងវិធីសាស្ត្របាញ់បេតុងសើម។

អ្នកស្រាវជ្រាវបានបង្ហាញអំពីការប្រើប្រាស់នូវ «ម៉ាស៊ីនព្រីនក្នុងការដ្ឋាន» ដែលជាបច្ចេកវិទ្យាមួយ អាចឲ្យគេព្រីនរចនាសម្ព័ន្ធនៃសំណង់ដូចជាសរសរ នៅក្នុងការសាងសង់ផ្ទាល់តែម្ដង។ គេរំពឹងថា បច្ចេកវិទ្យានេះនឹងជួយបង្កើនផលិតភាពការងារនៅក្នុងការដ្ឋានសាងសង់បានកាន់តែប្រសើរ។

ដំណើរការបាញ់បេតុងស្ងួត ប្រើប្រាស់ខ្យល់ដែលបង្ហាប់ណែន ដើម្បីរុញស៊ីម៉ង់ត៍ឆ្លងកាត់បំពង់បញ្ជូនទៅកាន់ក្បាលបាញ់បេតុង ដែលជាកន្លែងលាយគ្នារវាងស៊ីម៉ង់ត៍ និងទឹក រួចបាញ់វាចេញមកក្រៅ។ ចំណែកដំណើរការបាញ់បេតុងសើម សមាសធាតុផ្សំដូចជា ស៊ីម៉ងត៍ និងទឹក ត្រូវបានលាយគ្នារួចជាស្រេច ហើយបេតុងរាវត្រូវបានបញ្ជូនដោយខ្យល់បង្ហាប់ណែន និងបាញ់ចេញ ដោយផ្ទាល់ពីក្បាលបាញ់។

ចំពោះបច្ចេកវិទ្យាថ្មីនេះវិញ អ្នកស្រាវជ្រាវជប៉ុនបានបញ្ចូលគ្នានូវគុណសម្បត្តិននៃ ដំណើរការបាញ់បេតុងស្ងួត ដែលសក្តិសមសម្រាប់ការបូមបេតុងក្នុងចម្ងាយឆ្ងាយ និងដំណើរការបេតុងសើម ដែលអាចគ្រប់គ្រង់ខ្យល់បានយ៉ាងត្រឹមត្រូវ។

ម៉ាស៊ីនព្រីនក្នុងការដ្ឋាន ជាបច្ចេកវិទ្យាបោះពុម្ព 3D ដែលប្រើប្រាស់ប្រព័ន្ធបាញ់បេតុងទំនើបកូនកាត់(ស្ងួត និងសើម) និងម៉ាស៊ីនសំណង់តភ្ជាប់គ្នា។ ម៉ាស៊ីនស៊ីននេះអាចំពេញការងារបាញ់បេតុងសម្រាប់ផ្ទៃ ១ម៉ែត្រ និងកម្ពស់ ១.៨ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២០នាទី។

ក្នុងពេលអនាគត ក្រុមអ្នកស្រាវជ្រាវរំពឹងថានឹងអភិវឌ្ឍរ៉ូបូត ដែលអាចបាញ់ថ្នាំបេតុងនៅទីតាំងខ្ពស់បាន។ ការអភិវឌ្ឍបច្ចេកវិទ្យានេះ មានគោលបំណងយកទៅអនុវត្តចំពោះការតភ្ជាប់គ្នារវាងរចនាសម្ព័ន្ធសំណង់ខាងលើ និងខាងក្រោម ជាពិសេសគឺការសាងសង់ស្ពាន​ ដែលមានទាំងសំណង់ក្រោមទឹក និងលើទឹក៕

អត្ថបទដោយ: Vasna