តើសេវាកម្ម Payroll Administration ជួយអ្វីខ្លះដល់ក្រុមហ៊ុនអាជីវកម្ម?

តើសេវាកម្ម Payroll Administration ជួយអ្វីខ្លះដល់ក្រុមហ៊ុនអាជីវកម្ម?

ភ្នំពេញ៖ Payroll Administration គឺជាសេវាកម្ម ដែលជួយសម្របសម្រួលរៀបចំកុងត្រា និងបើកប្រាក់ខែ ជំនួសឱ្យក្រុមហ៊ុននានា

សេវាកម្ម Payroll Administrationនេះ នឹងជួយម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដែលកំពុងជួបបញ្ហាប្រឈម និង ភាពស្មុគស្មាញក្នុងការគ្រប់គ្រងប្រាក់បៀវត្សរ៍របស់បុគ្គលិក។ សេវាកម្មនេះនឹងផ្តល់ដំណោះស្រាយ រៀបចំកុងត្រាជំនួសក្រុមហ៊ុននានា ប្រកបដោយភាពសម្ងាត់ និងតម្លាភាពខ្ពស់

លោក ប៉ុង ដែល្លា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AGB Consulting បានប្រាប់ KHB Media ថាបច្ចុប្បន្ននេះអាជីវកម្មនិងក្រុមហ៊ុនជាច្រើនពិបាកក្នុងការរក្សានូវ ភាពសម្ងាត់អំពីប្រាក់ខែរបស់បុគ្គលិក បើទោះបីជាក្រុមហ៊ុនទាំងអស់នោះមាន ផ្នែក ធនធានមនុស្សផ្ទាល់សម្រាប់ក្រុមហ៊ុនក៏ដោយ។

លោក ដែល្លាបន្តថា ការតម្រូវឲ្យក្រុមហ៊ុននីមួយៗមានក្រុមហ៊ុនប្រឹក្សាយោបល់ ដែលមានវិជ្ជាជីវៈនិងបទពិសោធន៍ក្នុងវិស័យនេះ គឺដើម្បីសម្របសម្រួលដល់ក្រុមហ៊ុនទាំងនោះ ក្នុងការរៀបចំប្រាក់ខែរបស់បុគ្គលិកចូលទៅក្នុងកុងធនាគារ និងរៀបចំឯកសារ ព្រមទាំងជួយរៀបចំឯកសារប្រកាសពន្ធប្រាក់ខែរបស់បុគ្គលិក ដោយមានលក្ខណៈ​សម្ងាត់ជូនអតិថិជនប្រកបដោយទំនុកចិត្ត។

សូមបញ្ជាក់ថា AGB Consulting មានសេវាកម្មចំនួន ៥ ប្រភេទ ដែលបម្រើជូនដល់ក្រុមហ៊ុនអាជីវកម្មរួមមាន៖

ទី១. ផ្តល់សេវាកម្ម ជ្រើសរើសបុគ្គលិក 
ទី២. ផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ម្ចាស់អាជីវកម្ម និងអ្នកដែលត្រូវពង្រឹងផ្នែកសមត្ថភាពបន្ថែមទៅលើភាពជាអ្នកដឹកនាំក៏ដូចជាផ្នែកបច្ចេកទេស។
ទី៣.ផ្តល់សេវាកម្មដល់ម្ចាស់អាជីវកម្មគ្រប់គ្រងបុគ្គលិកសម្រាប់ម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនត្រូវការផ្នែកធនធានមនុស្សដើម្បីទៅជួយស្វែងរកនិងគ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន 
ទី៤ ផ្តល់សេវាកម្ម ធ្វើសៀវភៅការងារដល់ជនជាតិខ្មែរនិងបរទេសដែលកំពុងធ្វើការងារស្របច្បាប់នៅកម្ពុជា 
ទី៥. ផ្តល់សវា ​ប្រឹក្សាយោបល់ខាងផ្នែកធនធានមនុស្សក៏ដូចជាប្រឹក្សាយោបល់ទៅលើម្ចាស់អាជីវកម្មដែលចង់ពង្រីកទីផ្សារអាជីវកម្មក៏ដូចជាពង្រឹងវិស័យធនធានមនុស្សកាន់តែប្រសើរ

សូមបញ្ជាក់ថា ក្រុមហ៊ុន AGB Consulting ជាក្រុមហ៊ុនឈានមុខគេលំដាប់ទី៥ នៅកម្ពុជា ក្នុងការផ្តល់សេវាកម្មពិគ្រោះយោបល់ ដែលមានសេវាកម្មស្វែងរកការងារ និងជ្រើសរើសបុគ្គលិក ដោយបានបង្កើតឡើងតាំងពីឆ្នាំ២០១៣។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖  No. 193B ផ្លូវ163សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរសព្ទលេខ 023 224 282/ 090 221 151/ 093 31 83 38 និង  អ៊ីមែល៖ [email protected] Website៖ www.agb-consulting.com

អត្ថបទដោយ: Rath