គម្រោងវីឡាមាស Grand Villa បើកលក់គម្រោងផ្ទះវីឡាទំនើបដំណាក់កាលទី១ ចំនួន ២២ ខ្នង

គម្រោងវីឡាមាស Grand Villa បានបើកលក់គម្រោងទី១ របស់ខ្លួនហើយ ដែលជាប្រភេទផ្ទះវីឡាទោលសរុបចំនួន ២២ ខ្នង ដែលត្រូវបានរចនាឡើងយ៉ាងទំនើប និងទាន់សម័យ មានទីតាំងនៅជិតតំបន់ហ្រ្គេនភ្នំពេញ។
គម្រោងទី១ របស់គម្រោងវីឡាមាស Grand Villa មានទីតាំងស្ថិតនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រហែល ៩ គីឡូម៉ែត្រ ពីវត្តភ្នំ និង ប្រហែល ១០នាទី ពីផ្សារទំនើប Aeon Mall Sen Sok ។ គម្រោងនេះព័ទ្ធជុំវិញដោយអគារខុនដូ បុរីប្រណិតៗ អាគាររដ្ឋបាលក្រសួងថ្មី សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប សំណង់ពាណិជ្ជកម្ម និង មជ្ឍមណ្ឌលកំសាន្តជាច្រើន ដែលជាតំបន់កំពុងអភិវឌ្ឍខ្លាំង មានផាសុខភាពល្អសម្រាប់ការរស់នៅ។
បន្ទាប់ពីធ្វើការសិក្សាពីតម្រូវការទីផ្សារផ្នែកអចលនទ្រព្យ និង លំនៅឋាន យ៉ាងម៉ត់ចត់ ជាមួយនឹងការរចនាប្លង់ស្ថាបត្យកម្មបែប Classic ប្រកបដោយភាពទាក់ទាញរួចមក គម្រោងទី១នេះ ត្រូវបានបើកការដ្ឋានសាងសង់ និងប្រកាសលក់ជាផ្លូវការ នៅក្នុងខែ មករា ឆ្នាំ ២០២១ នេះ។ ការសាងសង់នឹងប្រើរយៈពេល ១៨ខែ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២២។
គម្រោងលំនៅឋានបែបទំនើបនេះ មានប្រភេទជាផ្ទះវីឡាទោល (King Villa) ចំនួន ២២ ខ្នង។ លក្ខណៈពិសេសរបស់គម្រោងនេះគឺ ក្រុមហ៊ុនអភិវឌ្ឍន៍បានគិតគូយ៉ាងលម្អិតពីបរិវេនជុំវិញ ដោយបានស្ថាបនាប្រព័ន្ធផ្លូវ និង ប្រព័ន្ធលូជុំវិញយ៉ាងធំទូលាយ ដែលបង្ការទឹកជំនន់ ការចតឡាន និង ការធ្វើចរាចរណ៍។ នៅជុំវិញគម្រោង មានប្រព័ន្ធផ្លូវខ្វាត់ខ្វែង ដែលមានទំហំចាប់ពី ៨ ម៉ែត្រ រហូតដល់ ១២ ម៉ែត្រ និង ៣០ ម៉ែត្រ។ សំណង់ផ្ទះនីមួយៗត្រូវបានស្ថាបនាឡើង ប្រកបដោយបច្ចេកទេសសាងសង់ច្បាស់លាស់ ដែលរាប់ចាប់ពីការស្ថាបនាគ្រឹះ រហូតដល់ប្រព័ន្ធទឹកភ្លើង និង ប្រព័ន្ធការពារជម្រាបទឹកនៅក្នុងផ្ទះទាំងមូល។
ក្រៅពីការរចនានូវទីធ្លាមុខផ្ទះធំទូលាយ ហ៊ុមព័ទ្ធដោយសួនច្បារដ៏ស្រស់បំព្រង និង មានរបងព័ទ្ធជុំវិញ ផ្ទះនីមួយៗ មានរានហាលដ៏ធំទូលាយសម្រាប់ការប្រារព្ធពិធីផ្សេងៗ ខណៈក្រុមហ៊ុនសាងសង់ បានប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពល្អ ដែលអាចធានាការប្រើប្រាស់រយៈពេលយូរ រួម ទាំងទ្វារបន្ទប់គេង ទ្វារបន្ទប់ទឹក ទូរដាក់សម្ភារៈក្រោមចង្រ្កានបាយ និង ប្រព័ន្ធការពារសត្វល្អិត។ ផ្ទះនីមួយៗត្រូវបានរចនាឡើងតាមរចនាបថវីឡាកូនកាត់បរទេសដ៏ទំនើប ដោយមានការដេគ័របន្ទប់គេង បំពាក់អំពូល LED អំពូលរាត្រី ទំហំបន្ទប់ធំខ្ពស់ស្រលះ បន្ទប់ទទួលភ្ញៀវ បន្ទប់ចង្រ្កានបាយ និងបន្ទប់ទឹកធំទូលាយដែលត្រូវខ្នាតហុងស៊ុយ។
សំណង់ផ្ទះវីឡាទោលទំនើបនេះ មានតម្លៃចាប់ពី ៣៥ ម៉ឺន រហូតដល់ ៤៥ ម៉ឺន ដែលអតិថិជនអាចជ្រើសរើសការបង់បង់ប្រាក់ជាច្រើន។ អតិថិជនអាចបង់ប្រាក់ ១០០ភាគរយ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៨ភាគរយ ឫ បង់ប្រាក់ ៥០ភាគរយ មុនដើម្បីទទួលបានការបញ្ចុះតម្លៃ ៤ភាគរយ ឫ បង់ប្រាក់មុន ១០ភាគរយ ដើម្បីទទួលបានការបញ្ចុះតម្លៃ ២ភាគរយ។ ជាពិសេសសម្រាប់ប្រូម៉ូសិន នាឳកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ គម្រោងវីឡាមាស Grand Villa បញ្ចុះតម្លៃរហូតដល់ ៣០,០០០ ដុល្លារអាមេរិចភ្លាមៗ។
លក្ខណៈពិសេសរបស់គម្រោងរួមមាន៖
- បន្ទប់គេង៤
- បន្ទប់ទឹក ៥
- បន្ទប់ទទួលភ្ញៀវធំទូលាយ
- បន្ទប់ទទួលទានអាហារធំទូលាយ
- បន្ទប់ចម្អិនអាហារ ១
- រានហាលយ៉ាងធំទូលាយ
- ចំណតរថយន្តពី ២ ទៅ ៥ គ្រឿង
- សួនច្បារយ៉ាងស្រស់ស្អាត
ការបន្ថែមជូន៖
- ប្លង់រឹងជូន 100% (ប័ណ្ណបំបែកក្បាលដី)
- ទូរចង្រ្កានបាយ
- ភ្ជាប់ប្រព័ន្ធអគ្គីសនី 32 អំពែ
- ប្រព័ន្ធការពារសត្វល្អិត
- តម្លើងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់គេង
- អំពូលរំយោលធំលំដាប់ផ្ទះវីឡាប្រណិត
- ប្រព័ន្ធអគ្គសនី ទឹកក្តៅ និង ទឹកត្រជាក់
- លក្ខខណ្ឌគុណភាពជាសំណង់បុរី
- ប្រើខ្សែភ្លើងលេខ1 របស់ប្រទេសសឹង្ហបុរី
- ដែកគុណភាពលេខ1 VSD 390
- បុកគ្រឹះរឹងមាំរហូតដល់ 350 N-450N
- លាបថ្នាំការពារជម្រាបទឹកគុណភាពលេខ1
- ធានាគុណភាពថ្នាំពណ៌រយៈពេល5 ឆ្នាំ ដែលមានតែមួយនៅកម្ពុជាដែលធានាថា មិនប៉ោង មិនរបក មិនផ្ទាត់ មិនជក់ទឹក មិនផុយរបេះ មិនកាន់ស្លែ កាន់តែពិសេសជាងនេះទៀតនោះ អាចលាងទឹក ដុសសាប៊ូបាន និងមិនកាន់ធូលីដី
- បង្អួចគុណភាពលេខ1 រឹងមាំសុវតិ្ថភាពខ្ពស់ (Galvanize Steel)
- បង្កាន់ដៃដែកគុណភាពលេខ1 រឹងមាំល្អ (Galvanize Steel)
- ដែកឡាំងកាំងគុណភាពលេខ1 រឹងមាំសុវតិ្ថភាពខ្ពស់ (Galvanize Steel)
- អាងស្តុករៀបចំតាមប្រព័ន្ធស្តង់ដាមានអនាម័យខ្ពស់ (លាមក ទឹកកខ្វក់ ខ្លាញ់)
- អំពូលភ្លើងគុណភាពខ្ពស់ LED ទាំងអស់ (ស៊ីភ្លើងតិច)
- ការ៉ូបាត បន្ទប់ទឹកគុណភាពខ្ពស់ ប្រភេទការ៉ូស្ងួតអត់រអិល (សុវតិ្ថភាពដល់មនុស្សចាស់)
- ការ៉ូជញ្ជាំងបន្ទប់ទឹកគុណភាពខ្នាតស្តង់ដា មាន៥ជាន់ងាយស្រួលសម្អាត
- ការរចនាខាងក្នុង មានទម្រង់ដូចខុនដូ និង ផ្ទះវិឡា
- គ្រប់បន្ទប់គេងទាំងអស់មានភាពធំទូលាយ
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមក៖ 098 44 54 10 / 095 44 54 10
វីឡាមាសផ្តល់ជូនលោកអ្នកនូវ គុណភាព ឧត្តមភាព និង សុភមង្គល។