កាវបិតម៉ាកHilti ប្រើជាប់យូរជាង១០០ឆ្នាំ

កាវបិតម៉ាកHilti ប្រើជាប់យូរជាង១០០ឆ្នាំ

ភ្នំពេញ៖ បច្ចុប្បន្នក្រុមហ៊ុន Hilti ផ្តល់ជូននូវផលិតផលកាវតំណដែក ឬប៊ូឡុងជាមួយនឹងបេតុងមកពីសហភាពអឺរ៉ុប ដែលឈានមុខគេផ្នែកជំនួយការសាងសង ហើយវាបានបង្កើនល្បឿនការងារបានលឿន ព្រមទាំងជួយសន្សំពេលវេលាបានយ៉ាងច្រើន មានគុណភាពខ្ពស់ សន្សំសំចៃ និងសុវត្ថិភាព។ កាវបិត Hilti ជាកាវគីមីដែលមានគុណភាពខ្ពស់បំផុតនៅលើពិភពលោក ដែលមានគុណភាពប្រើប្រាស់រហូតដល់ទៅ១០០ឆ្នាំ។ វាមានចំណុះ៥០០មីលីលីត្រ ដែលអាចបាញ់ភ្ជាប់ជាមួយនឹងដែកបាន៣០កន្លែងក្នុងមួយដប។ សមត្ថភាពរបស់កាវម៉ាក Hilti នេះ អាចតភ្ជាប់តំណដែកឬ ប៊ូឡុង ជាមួយនឹងបេតុងបណ្តុះដែកចេញពីប្លង់សេ ធ្នឹម ឬសសរបេតុង ភ្ជាប់គ្រឿងបង្គុំជាមួយបេតុងដោយប៊ូឡុង និងអាចប្រើបានចំពោះស្ថានភាពសើម ឬក្នុងទឹក។ ផលិតផលនេះ ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា ដោយក្រុមហ៊ុន CBMS Trading Co., Ltd ។ លោក ហុង លីមតុង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBMS Trading Co., Ltd បានឱ្យដឹងថា Hilti គឺក្រុមហ៊ុនដែលលក់កាវគីមីមានគុណភាពខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានតែHilti ទេ​ ដែលមានលិខិតបញ្ជាក់ទទួលស្គាល់ពីគុណភាពបែបនេះ។ លោកបន្តថា ទាក់ទងជាមួយនឹងតំណដែក គឺនៅពេលអគារមួយត្រូវបានគេសាងសង់រួចហើយ ស្រាប់តែគេចង់តធ្នឹមចេញមកទៀត អញ្ចឹងគេត្រូវការឱ្យមានដែកដែលចេញពីក្នុងអគារហ្នឹង ដែលគ្មានបន្សល់តំណដែកនេះទេ ។ ដូច្នេះវិធីមួយ គឺគេត្រូវស្វានបេតុង ដើម្បីបាញ់កាវចូលទៅក្នុងប្រហោងអមជាមួយនឹងដែក គឺវាស្មើនឹងតបណ្តុះដែកចេញពីក្នុងអគារនោះដូចគ្នាដែលមានគុណភាពប្រើរហូតដល់១០០ឆ្នាំ ដែលមិនអាចមានផលិតផលណាធ្វើបាន។ ក្នុងការលក់នៅទីផ្សារកម្ពុជា លោក លីមតុង បញ្ជាក់ថា រាល់ថ្ងៃនេះ ក្រុមហ៊ុនលក់កាវដាច់ច្រើន ដែលក្នុងមួយខែៗបានរហូតដល់រាប់រយដបឯណោះ។ កាវបិតម៉ាក Hilti បានបំពេញតម្រូវការខាងជំនួយនៃការសាងសង់ ដើម្បីតតំណភ្ជាប់ដែក ឬប៊ូឡុងជាមួយនឹងបេតុងសំណង់ អគារ ផ្លូវ ស្ពាន និងសម្ភារៈនានា។ Hilti ត្រូវបានទទួលស្គាល់ថា ជាកាវបិតមួយប្រភេទដែលមានគុណភាពប្រើប្រាស់ជាប់បានយូរបំផុត៕

អត្ថបទដោយ: Rath