ក្រុមហ៊ុនហូឡង់បង្ហាញរ៉ូឡូកិនដី ដើរដោយអគ្គីសនីដំបូងគេក្នុងលោក

ក្រុមហ៊ុនហូឡង់បង្ហាញរ៉ូឡូកិនដី ដើរដោយអគ្គីសនីដំបូងគេក្នុងលោក

ហូឡង់៖ ក្រុមហ៊ុនម៉ៅការសាងសង់របស់ហូឡង់ Royal Bam ទើបតែបញ្ចប់ការងារមួយ ដែលខ្លួនអះអាងថាជាការផលិតរ៉ូឡូកិនដី ដំណើរការដោយថាមពលអគ្គីសនីដំបូងគេក្នុងលោក។ រ៉ូឡូទម្ងន់ ១២ទៅ ១២តោននេះ ត្រូវបានស្ថាបនាពីរ៉ូឡូម៉ូដែលចាស់ ក្នុងរយៈពេលជាងមួយឆ្នាំកន្លះ និងត្រូវបានប្រើប្រាស់លើការដ្ឋានសាងសង់ផ្លូវ ក្នុងទីក្រុង Almere ប្រទេសហូឡង់។

បើតាមក្រុមហ៊ុន Royal Bam រ៉ូឡូអគ្គីសនីនេះ នឹងអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងបរិមាណ ២៣៦គីឡូក្រាម ឬប្រហែល ៤២.០០០គីឡូក្រាមក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងរ៉ូឡូដែលប្រើប្រាស់ប្រេងម៉ាស៊ូត។ រ៉ូឡូនេះត្រូវចំណាយពេល ប្រហែល ៣ទៅ ៦ម៉ោង ដើម្បីសាកថាមពលឲ្យពេញ ហើយវាដំណើរប្រហែល ៨ម៉ោង។

រ៉ូឡូជាយានយន្តដែលងាយស្រួលក្នុងការផ្លាស់ប្ដូរមកប្រើប្រាស់ថាមពលអគ្គីសនី ព្រោះវាមិនបំពេញការងារដូចជាស្ទួច ឬយោងរបស់ធ្ងន់ៗ ជីកដី ឬធ្វើដំណើរលើចម្ងាយផ្លូវវែងឆ្ងាយឡើយ។

លោក Koob Bovenhuis នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន BAM Infra Materieel បានថ្លែងថា៖ «នេះជាសមិទ្ធិផលដ៏អស្ចារ្យ និងជាគំរូដ៏ល្អមួយនៃជំនាញ និងផ្នត់គំនិត ដែលមនុស្សជាតិអាចធ្វើបាន។ រាប់ចាប់ពីពេលផ្ដួចផ្ដើមគំនិត ត្រឹមតែរយៈពេល ១ឆ្នាំកន្លះប៉ុណ្ណោះ យើងអាចធ្វើឲ្យរ៉ូឡូអគ្គីសនីនេះ លេចចេញជារូបរាងពិត»។

ក្រុមហ៊ុន Royal​ Bam មានគម្រោងបង្កើនការប្រើប្រាស់រ៉ូឡូអគ្គីសនី ឲ្យកាន់តែច្រើនបន្ថែមទៀតនៅពេលអនាគត ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងបំពេញការងារលើការស្ថាបនារថភ្លើងមិនបញ្ចេញកាបូនិចផងដែរ៕

អត្ថបទដោយ: Vasna