ប្រញាប់ឡើង! គម្រោងផ្ទះល្វែងប្រណិតនគរជ័យបង់រំលោះត្រឹម $288 ក្នុងមួយខែប៉ុណ្ណោះ
ប្រសិនបើលោកអ្នក កំពុងស្វែងរកលំនៅឋានដែលមានតម្លៃសមរម្យ សំណង់មានគុណភាពល្អ ហើយស្ថិតនៅតំបន់ទីប្រជុំជន ដែលកំពុងអភិវឌ្ឍខ្លាំង គម្រោងផ្ទះល្វែងប្រណិតនគរជ័យ ជាជម្រើសដ៏ស័ក្តសមសម្រាប់លោកអ្នក។
មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងទំហំ ១៥ម៉ែត្រ ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំងាយប្រហែល៣០ម៉ែត្រពីផ្សារបុរីពិភពថ្មីឈូកវ៉ា២ គម្រោងផ្ទះល្វែងប្រណិតនគរជ័យ ផ្តល់ជូនគេហដ្ឋានអាជីវកម្ម (ផ្ទះល្វែង) ដ៏ស្រស់ស្អាតចំនួន 10ល្វែង ដែលមានការរចនាម៉ូតទាំងផ្នែកខាងក្នុង និងខាងក្រៅ ប្រកបដោយភាពទាក់ទាញ រួមជាមួយតម្លៃដ៏សមរម្យដោយផ្តល់ជូនការបង់រំលោះត្រឹមតែ $288 ប៉ុណ្ណោះក្នុងមួយខែ ដែលសមស្របនឹងគ្រួសារដែលមានប្រាក់ចំណូលមធ្យម។
គម្រោងផ្ទះអាជីវកម្មនេះសាងសង់ជាប្រភេទផ្ទះល្វែងដែលមានទំហំ 4.1 ម៉ែត្រ គុណនឹង 16.5 ម៉ែត្រ ទំហំផ្ទះ 4.1 គុណនឹង 12 ម៉ែត្រ សល់ដីខាងមុខផ្ទះ 3.5ម៉ែត្រ និងមានដីខាងក្រោយផ្ទះ 1ម៉ែត្រ ដែលមានចំនួន2ជាន់ មានបន្ទប់គេង 5 និង បន្ទប់ទឹក 6។
គម្រោងនេះ ត្រូវបានស្ថាបនានៅលើទីតាំងពិសេសដោយស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ចម្រុះ ដែលមានចំងាយប្រហែល ៥នាទីពីផ្សារទំនើបអ៊ីអន2 និង 5នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅក្បែរចំណុចចាប់ផ្តើមផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះស៊ីហនុ និង ព័ទ្ធជុំវិញដោយសាលារៀន មន្ទីរពេទ្រ រោងចក្រ ផ្សារ គម្រោងបុរីធំៗ និង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ងាយស្រួលប្រកបមុខរបរ និង ការរស់នៅ។
លំនៅឋាននិមួយៗមានតម្លៃចាប់ផ្តើមពីតម្លៃ $130.000 ដែលអតិថិជនមាន 3 ជម្រើសក្នុងការបង់ប្រាក់ ។ ជម្រើសទី1 អតិថិជនអាចបង់ផ្តាច់ 100% ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ $10,000 នឹងថែមជូនរថយន្ត TOYOTA Prius 05 មួយគ្រឿង ទូរទឹកកក 1គ្រឿង និង ទូរទស្សន៍ 1គ្រឿង។ ជម្រើសទី2 អតិថិជនអាចបង់មុន 30% ដើម្បីទទួលបានការបញ្ចុះតម្លៃ 10,000$ និងថែមម៉ូតូ HONDA Dream 2021 ចំនួន1គ្រឿងភ្លាមៗ។ ជម្រើសទី3 អតិថិជនបង់មុន10% ដើម្បីទទួលបានការបញ្ចុះតម្លៃចំនួន $2,000 ដុល្លាអាមេរិចភ្លាមៗ។ នៅក្នុងរយៈពេលសាងសង់ អតិថិជនអាចបង់រំលោះដោយមិនគិតការប្រាក់ទេ។
គម្រោងផ្ទះល្វែងប្រណិតនគរជ័យមានលក្ខណៈពិសេសជាច្រើនដូចជា៖ តម្លៃក្រោមទីផ្សារចន្លោះពី $10,000 ទៅ $20,000 ផ្តល់ជូនបណ្ណកម្មសិទ្ធិប្លង់រឹង ផ្តល់ជូនទូរតាំងផ្ទះបាយលើក្រោម និងទូតាំងឈើនៅកន្លែងទទួលភ្ញៀវ។
សូមបញ្ជាក់ថាគម្រោងផ្ទះល្វែងប្រណិតនគរជ័យ ទើបតែចាប់ផ្តើមបើកលក់នាដើមឆ្នាំ2021នេះប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនាអំឡុងពាក់កណ្តាលឆ្នាំ 2022 ខាងមុខ។
ក្នុងរយៈពេលចុងក្រោយនេះ ខណ្ឌសែនសុខមានសន្ទុះលើតម្រូវការអចលនទ្រព្យយ៉ាងឆាប់រហ័ស ទាំងការអភិវឌ្ឍលើវិស័យបុរីលំនៅដ្ឋាន អគារខ្ពស់ៗ និង គម្រោងអភិវដ្ឋន៍បែបអាជីវកម្ម ដូចជា គម្រោងអគារខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។ អ្នកជំនាញអចលទ្រព្យភាគច្រើនយល់ស្របគ្នាថា ខណ្ឌសែនសុខមានសក្តានុពលអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) នាពេលអនាគត។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 099 89 20 18 / 016 89 2018