អ្វីទៅជា BORDUR?
ភ្នំពេញ៖ BORDUR (បឌៀរ) ជាបេតុងលាយស្រេចមួយប្រភេទដែលភាគច្រើនត្រូវបានគេយកទៅប្រើសម្រាប់អមជាមួយនឹង សួនច្បារ និងខឿនផ្លូវ ដើម្បីបង្កើនសោភ័ណភាពនៅទីសាធារណៈ និងខណ្ឌចែកផ្លូវសម្រាប់អ្នកធ្វើដំណើរ។
លោក អាឌីល អាន់តា (ADIL ANTAR) នាយកប្រតិបត្តិនៃក្រុមហ៊ុន France Batiment Industries បានបង្ហាញថា BORDUR គឺជាបេតុងផ្សំឡើងពីស៊ីម៉ងត៍ និងខ្សាច់ សម្រាប់ដាក់អមជុំវិញ សួនច្បារ និងខឿនផ្លូវ ដែលក្រាលដោយការ៉ូឡា។
លោកថា BORDUR អាចសាងសង់បានលឿនជាង ឥដ្ឋក្រហម និងចំណេញកម្លាំង ពលកម្មមនុស្ស ព្រមទាំងងាយស្រួលក្នុងការដំឡើងភ្លាមៗ។ បេតុងលាយស្រេចនេះមានប្រវែង ១ម៉ែត្រ កម្ពស់ ៣តឹក និងទទឹង ២តឹកកន្លះ។
អ្វីដែលពិសេសជានេះទៅទៀត BORDUR អាចការពារអ្នកដំណើរ អ្នកបើកបរយានជំនិះគ្រប់ប្រភេទមិនឱ្យឆ្លងកាត់ ឬបើកបរកៀក ដើម្បីបង្ការមិនឱ្យមានគ្រោះថ្នាក់ដល់អ្នកថ្មើរ ជើងឆ្លងកាត់នៅលើខឿនផ្លូវ។
បច្ចុប្បន្ន ក្រុមហ៊ុន France Batiment Industrie បានបង្កើតរោងចក្រផ្ទាល់ខ្លួនចំនួន ៣ ក្នុងការផលិតការ៉ូឡា (Paver Block) និង ឥដ្ឋបេតុង (Concrete Block) ការ៉ូឡា DOTED HANDICAPPED WAY និង BORDUR ប្រកបដោយស្តង់ដារ មានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់លើគម្រោងសាងសង់ និងសម្រាប់អតិថិជន។
E-mail: [email protected]