គម្រោងអគារ Thai Boon Rong World Trade Center ដែលនឹងត្រូវស្ថាបនាដោយក្រុមហ៊ុនសំណង់យក្សរបស់ចិន Sino Great Wall។
នៅកម្ពុជា ក្រុមហ៊ុនសាងសង់ត្រូវបានបែកចែកចេញជាបីប្រភេទគឺក្រុមហ៊ុនប្រភេទទី១ (ធំ) ក្រុមហ៊ុនប្រភេទទី២ (មធ្យម) និង ក្រុមហ៊ុនប្រភេទទី៣ (តូច)។ នៅក្នុងអត្ថបទនេះ KHB Media សូមបង្ហាញលោកអ្នកអំពីនីតិវិធីក្នុង ការបង្កើតក្រុមហ៊ុនសាងសង់ ព្រមទាំងលក្ខខណ្ឌតម្រូវផ្សេងៗដេលស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជំហានទី១៖ ចុះបញ្ជីពាណិជ្ជកម្ម
យោងទៅលើច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម ក្នុងរយៈពេល ១៥ ថ្ងៃមុនពេលចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវធ្វើការចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួននៅក្នុងបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
ផ្អែកទៅលើប្រកាសលេខ ២១៣ ព.ណ ចបព.ប្រក ចុះថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦ របស់ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម ត្រូវធ្វើឡើងក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម។ ដើម្បីអនុវត្តការចុះបញ្ជី ពាណិជ្ជកម្មបាន ម្ចាស់អាជីវកម្មតម្រូវឲ្យដាក់ជូនក្រសួងពាណិជ្ជកម្មនូវឯកសារដូចខាងក្រោមៈ
- ឯកសារបញ្ជាក់អាសយដ្ឋានដែលអាចជា វិក័យប័ត្រអគ្គិសនី វិក័យប័ត្រទឹក កិច្ចសន្យាជួលផ្ទះឬអគារ លិខិតប្រៃសណីយ៍ជាដើម
- លក្ខន្តិកៈក្រុមហ៊ុន
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់ម្ចាស់ហ៊ុន និងអភិបាល
- រូបថត ៤x៦
- សេចក្តីប្រកាសដោយសុទ្ធចិត្តរបស់អភិបាល ថាគ្មានជាប់ទោសពៃរ៍ក្នុងកិច្ចការពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងមិនមែនជាមន្ត្រីរាជការ
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
ជំហានទី២៖ ចុះបញ្ជីពន្ធដារ
ផ្អែកទៅលើប្រកាស ៤៩៦ សហវ ចុះថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការចុះបញ្ជីពន្ធដារ បុគ្គលទាំងឡាយ ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្ម ភាពសេដ្ឋកិច្ច ឬក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មចេញដោយក្រសួងពាណិជ្ជកម្ម។ ដើម្បីចុះបញ្ជីពន្ធដារបាន ម្ចាស់អាជីវកម្មត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
- លិខិតបញ្ជាក់ការចុះបញ្ជីដែលចេញដោយក្រសួងពាណិជ្ជកម្ម (ច្បាប់ដើម)
- លក្ខន្តិកៈក្រុមហ៊ុន (ច្បាប់ដើម)
- លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ (ច្បាប់ថតចម្លង)
- អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (ច្បាប់ថតចម្លង)
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
- លិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច (សម្រាប់ជនបរទេស) (ច្បាប់ដើម)
- រូបថតបច្ចុប្បន្ន (៤x៦) ចំនួន ០១ សន្លឹក របស់អភិបាល ម្ចាស់ភាគហ៊ុន បណ្ណាធិការ អ្នកតំណាង ដែលមានការបញ្ជាក់ឈ្មោះម្ចាស់រូបថត និងចុះហត្ថលេខាទទួលខុសត្រូវដោយប្រធានក្រុមប្រឹក្សា ភិបាល
- ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម
- លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារ
ជំហានទី ៣៖ ស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មសាងសង់
ដូចដែលលោកអ្នកបានជ្រាបពីខាងដើម ក្រុមហ៊ុនសាងសង់បែងចែកជាបីប្រភេទគឺ ក្រុមហ៊ុនប្រភេទទី១ (ធំ) ក្រុមហ៊ុនប្រភេទទី២ (មធ្យម) និង ក្រុមហ៊ុនប្រភេទទី៣ (តូច)។ ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងខ្ញុំសូមលើកយក តែក្រុមហ៊ុនប្រភេទទី៣ (តូច)មកជម្រាបជូនប៉ុណ្ណោះ។ បន្ទាប់ពីបានទទួលបុគ្គលភាពគតិយុត្តពីក្រសួងពាណិជ្ជកម្ម ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មសាងសង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូច ខាងក្រោម៖
- ពាក្យសុំប្រកបអាជីវកម្ម (០៣ ច្បាប់)
- ជីវប្រវត្តិសង្ខេបរបស់ប្រធានសហគ្រាស ឬក្រុមហ៊ុន ដោយមានបិទរូបថតទំហំ (៤x៦) (០៣ ច្បាប់)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ជនបរទេស) របស់ប្រធានសហគ្រាស ឬក្រុមហ៊ុន (បញ្ជាក់ដោយ សាលារាជធានី ខេត្ត ក្រុង) (០៣ ច្បាប់)
- លិខិតបញ្ជាក់ទីលំនៅរបស់ប្រធានសហគ្រាស ឬក្រុមហ៊ុនពីសាលាឃុំ សង្កាត់ (ច្បាប់ដើម ០១ ច្បាប់ និង ថតចម្លង ០២ ច្បាប់) (០៣ ច្បាប់)
- លក្ខន្តិកៈរបស់សហគ្រាស ឬក្រុមហ៊ុន (បញ្ជាក់ដោយសាលារាជធានី ខេត្ត ក្រុង) (០១ ច្បាប់)
- កិច្ចសន្យាការងារសហគ្រាស ឬក្រុមហ៊ុន (០៣ ច្បាប់)
- បញ្ជីរាយឈ្មោះបុគ្គលិក និងអ្នកបច្ចេកទេស (០៣ ច្បាប់)
- អង្គការលេខរបស់សហគ្រាស ឬក្រុមហ៊ុន (០៣ ច្បាប់)
- បញ្ជីសម្ភារៈ បរិក្ខារគ្រឿងចក្រសំណង់របស់សហគ្រាស ឬក្រុមហ៊ុនសាងសង់ (០៣ ច្បាប់)
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (បញ្ជាក់ដោយសាលារាជធានី ខេត្ត ក្រុង) (០១ ច្បាប់)
- ជីវប្រវត្តិសង្ខេបរបស់នាយកបច្ចេកទេស មានបិទរូបថតទំហំ ៤x៦ (០៣ ច្បាប់)
- កិច្ចសន្យាការងាររវាងសហគ្រាស ឬក្រុមហ៊ុននិងអ្នកបច្ចេកទេសជានាយកបច្ចេកទេស (០៣ ច្បាប់)
- សញ្ញាបត្ររបស់អ្នកបច្ចេកទេស (បញ្ជាក់ដោយសាលារាជធានី ខេត្ត ក្រុង) ក្នុងនោះច្បាប់ដើម ០១ ច្បាប់ និង ថតចម្លង ០២ ច្បាប់ (ត្រូវមាន៖ វិស្វករ ០១ នាក់ មានបទពិសោធន៍ការងារក្នុងមុខ ជំនាញយ៉ាងតិច ០៥ ឆ្នាំ ជានាយកបច្ចេកទេស - និងវិស្វករយ៉ាងតិច ០២ នាក់ ដែលទទួលបន្ទុកជំនាញ ផ្សេងៗ) (០៣ ច្បាប់)
- ឯកសារបញ្ជាក់ដើមទុនពីធនាគារស្របច្បាប់ (ចុះបញ្ជីលើកដំបូង) ដែលមានដើមទុនយ៉ាងតិចចំនួន ២០.០០០.០០០ រៀល (០១ ច្បាប់)
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
លិខិតអនុញ្ញាតប្រកបអាជីវកម្មសាងសង់