ចូលរួមដោយឥតគិតថ្លៃ៖ បង្កើតឳកាសអាជីវកម្មជាមួយអ្នកជំនួញជាង៧០នាក់
ស្របពេលដែលជម្ងឺកូវីត១៩កំពុងបន្តការរីករាលដាលយ៉ាងខ្លាំងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថាអាជីវកម្មមួយចំនួនធំនៅតែបន្តមិនអាចដំណើរការបាន និងអាជីវកម្មមួយចំនួនទៀតកំពុងតែជួបវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីការធ្លាក់ចុះយ៉ាងគំហុកនៃការលក់ផលិតផល និងសេវាកម្មរបស់ពួកគាត់។
ដោយមើលឃើញពីបញ្ហាដែលម្ចាស់អាជីវកម្មភាគច្រើនលើលលុបកំពុងជួបប្រទះនាពេលនេះ ក្រុមធុរកិច្ច BNI PIONEER ក៏បានរៀបចំកម្មវីធីមួយឡើងដែលមានឈ្មោះថា “Mini Visitor Day” ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកជួយលើកស្ទួយដល់សហគ្រិនកម្ពុជាដែលជួបបញ្ហាក្នុងពេលវេលាដ៏លំបាកនេះ ជាពិសេសគឺតាមរយៈការផ្តល់ឳកាសអាជីវកម្ម (Business Referral) អោយគ្នាទៅវិញទៅមកដើម្បីជួយសម្រួល និងស្រោចស្រង់ឡើងវិញនូវចលនាហរិញ្ញវត្ថុរបស់ពួកគាត់។
បើតាមលោកទឹម វុត្ថា ដែលជាប្រធាននៃក្រុមធុរកិច្ច BNI PIONEER បានមានប្រសាសន៍ថា៖ “គោលបំណងធំនៃការបង្កើតកម្មវិធី Mini Visitor Day នេះឡើងមកគឺដើម្បីជួយជំរុញដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានចូលរួមអោយពួកគាត់មានឳកាសក្នុងការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ពួកគាត់ទៅកាន់ ម្ចាស់អាជីវកម្មផ្សេងៗទៀតប្រមាណជាង៧០នាក់ ដែលកម្មវិធីនេះនឹងអនុញ្ញាតអោយគាត់ទទួលបាននូវឳកាសអាជីវកម្មជាច្រើន ក៏ដូចជាទំនាក់ទំនងជាមួយសហគ្រិនផ្សេងៗដទៃទៀតផងដែរ”។ លោកបានបន្ថែមថា៖ ទំនាក់ទំនង ឳកាសអាជីកម្ម ការពិគ្រោះយោបល់គ្នារវាងសហគ្រិន និងសហគ្រិនគឺជាអ្វីដែលម្ចាស់អាជីវកម្មទាំងអស់ត្រូវការបំផុតនៅក្នុងដំណាក់កាលការរីករាលដាលនៃជម្ងឺកូវីត១៩នេះ។
Mini Visitor Day នឹងរៀបចំឡើងតាមរបៀបវារៈ (Agenda) ស្តង់ដាររបស់ BNI Global ដែលរបៀបវារៈសំខាន់ៗក្នុងនោះរួមមានការអនុញ្ញាតអោយអ្នកចូលរួមទាំងអស់អាចផ្សព្វផ្សាយអំពីអាជីវកម្មរបស់ខ្លួន ការកសាងទំនាក់ទំនងជាមួយនឹងម្ចាស់អាជីវកម្មផ្សេងទៀត និងការចែករំលែកឳកាសអាជីវកម្មអោយគ្នាទៅវិញទៅមក។
គួរបញ្ជក់ផងដែរថាកម្មវិធី Mini Visitor Day ដែលរៀបចំឡើងដោយក្រុមធុរកិច្ច BNI PIONEER នេះនឹងប្រព្រឹត្តិទៅនាថ្ងៃពុធ ទី២៥ ខែសីហា វេលាម៉ោង ៧ព្រឹកដល់ម៉ោង៩ព្រឹក តាមរយៈ Zoom Meeting ដែលអនុញ្ញាតអោយសាធារណៈជន ជាពិសេសម្ចាស់អាជីវកម្មទាំងអស់ចូលរួមដោយសេរីមិនមានគិតប្រាក់អ្វីទាំងអស់។
កម្មវិធីនេះត្រូវបានឧបត្ថមធំដោយ៖ ក្រុមហ៊ុនជួញដូររូបិយប័ណ្ឌ GFG Investment, ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ 7 Residence, ហាងកាហ្វេយិនស៊ិន K-Brand, ក្រុមហ៊ុនជ្រើសរើសបុគ្គិលិក AGB Consulting, Billionaire Bar and Restaurant, និងក្រុមហ៊ុនឌីជីថលម៉ាឃីតធីង KHB Media។
សូមទំនាក់ទំនងដើម្បីចុះឈ្មោះចូលរួមលេខទូរស័ព្ទ៖ 012 817 766 / 060 815 515/ 096 855 8493