NEA៖ ជំនាញទន់ ជាជំនាញដែលកំពុងប្រកួតប្រជែងនិងមានតម្រូវការខ្លាំងលើទីផ្សារការងារ

NEA៖ ជំនាញទន់ ជាជំនាញដែលកំពុងប្រកួតប្រជែងនិងមានតម្រូវការខ្លាំងលើទីផ្សារការងារ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានលើកឡើងថា ជំនាញទន់ឬ Soft Skill គឺពិតជាមានសារសំខាន់ក្នុងការទទួលបានជោគជ័យនៅក្នុងសតវត្សទី២១។

ទន្ទឹមនេះ ដើម្បី​ប្រកួតប្រជែង​ការងារ​ល្អ​បាន ក្រៅតែពី​មាន​សមត្ថភាព​ច្បាស់លាស់​នៅក្នុង​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន យុវជន​កម្ពុជា​ត្រូវមាន​សមត្ថភាព « ជំនាញ​ទន់ » (Soft Skill ) មួយ​បន្ថែមទៀត​ក្នុងការ​បំពេញការងារ ។

ការលើកឡើងពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារនាពេលនេះ គឺបានបង្ហាញឡើង​តាមរយៈ​សេច​ក្តីជូនដំណឹងនៅលើគេហៈទំព័ររបស់ខ្លួន។

នៅក្នុងសេចក្តីជូនដំណឹងដដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា ដើម្បីបន្ថែមលើចំណេះ​ដឹង និងជំនាញបច្ចេកទេសដែលមានស្រាប់ និយោជក់តែងប្រាថ្នាចង់ឱ្យនិយោជិតពង្រឹងនូវសមត្ថភាពបន្ថែម សំដៅបង្កើន ប្រសិទ្ធភាពក្នុងការបំពេញការងារ។

ទន្ទឹមគ្នានោះដែរ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានផ្តល់នៅចំណេះដឹងពីជំនាញទន់​ចំនួន៣ចំនុចសំខាន់ដែលកំពុង​ប្រកួតប្រជែងខ្លាំង​លើ​ទីផ្សារការងារបច្ចុប្បន្ន។

ជំនាញទន់ទាំង៣ចំនុចនោះរួមមាន៖

១.ជំនាញប្រាស្រ័យទាក់ទង នៅត្រង់ចំនុចនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ចង់សង្កត់ធ្ងន់ថា ជំនាញប្រាស្រ័យទាក់ទង គឺពិតជាមានសារៈសំខាន់ស្ទើគ្រប់ផ្នែកទាំងអស់ មិនថាទាំងក្នុងការងារ ការរកស៊ី និងការរស់នៅប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនោះទេ។

ជំនាញនេះ វាសំដៅទៅលើជំនាញក្នុងការបញ្ចុះបញ្ចូលអ្នកស្ដាប់អោយជឿនូវអ្វីដែលយើងនិយាយ។ ប្រសិនបើអ្នកមានជំនាញនេះនៅក្នុងខ្លួន អ្នកនឹងមានសក្ដានុពលផ្នែកចរចា។ បើអ្នកជាអ្នករកស៊ី ជំនាញនេះរឹតតែសំខាន់ ព្រោះទំនាក់ទំនងល្អគឺអាចថែរក្សាអតិថិជនរបស់អ្នកបានរីកចម្រើន ដែលជាមូលដ្ឋានទ្រព្យរបស់អ្នក។

.ជំនាញដោះស្រាយបញ្ហា៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារលើកឡើងថា  ស្ទើតែគ្រប់វិស័យអាជីពការដោះស្រាយបញ្ហា គឺជា ជំនាញសំខាន់មួយដែលនិយោជ   ស្វែងរកការងារធ្វើ។ វាលំបាកណាស់ក្នុងការរកមើលកន្ត្រៃពណ៌ខៀវការគ្រប់គ្រងរដ្ឋបាលឬវិជ្ជាជីវៈដែលមិនតម្រូវឱ្យមានជំនាញដោះស្រាយបញ្ហាណាមួយ។ ត្រូវបានគេចាត់ទុកថាជា ជំនាញទន់ (កម្លាំងផ្ទាល់ខ្លួនផ្ទុយពី "ជំនាញរឹង" ដែលត្រូវបានរៀនតាមរយៈការអប់រំឬការបណ្តុះបណ្តាល) ប៉ុន្តែសមត្ថភាពនៃការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាពគឺនៅតែជាគុណសម្បត្តិមួយដែលនិយោជក់ចង់បាននៅក្នុងបេក្ខជនការងារ។

.និងជំនាញធ្វើការងារជាក្រុមទីភ្នាក់ងារជាតិមុខរបរ និងការងារលើកឡើងដែរថា ជំនាញធ្វើការ​ជាក្រុមកាន់តែសំខាន់ ព្រោះធ្វើការនៅទីណាក៏ដោយ គេចមិនផុតទេធ្វើការជាក្រុម។ និយោជកជាទូទៅចង់បានបុគ្គលិកជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើការជាក្រុម ដែលអាចធ្វើឱ្យមានប្រសិទ្ធភាពក្នុងការបំពេញការងារ។ ក្នុងមុខជំនួញអាជីវកម្ម វាក៏មានសារៈសំខាន់ផងដែលក្នុងការបំពេញការងារក្នុងនាមជាសហស្ថាបនិក ឬធ្វើការជាមួយនឹងភាគីដៃគូនានា។ បើអ្នកបើកការរកស៊ី អ្នកត្រូវចេះគ្រប់គ្រងបុគ្គលិកធ្វើការក្រោមអ្នក បើពុំនោះទេ រាល់សកម្មភាពរកស៊ីរបស់អ្នកអាចនឹងមានបញ្ហាឈានដល់ការក្ស័យធនក៏អាចថាបាន។

ជុំវិញការលើកឡើងពីសារៈសំខាន់នៃជំនាញទន់នេះដែរ អ្នកជំនាញផ្នែកជ្រើសរើសបុគ្គលិក លោក ប៉ុង ដែល្លា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AGB Consulting ដែលជាក្រុមហ៊ុនភ្នាក់ងារជ្រើសរើសបុគ្គលិកដ៏ល្បី​ឈ្មោះមួយនៅកម្ពុជា ក៏បានយល់ស្របចំពោះការលើកឡើងនេះ។

ទន្ទឹមគ្នានេះ លោកថា ចំណុចសំខាន់ខាងលើ គឺចាំបាច់បំផុត សម្រាប់ទីផ្សារការងារបច្ចុប្បន្ន ដើម្បីទទួលបានការងារល្អ និងប្រាក់បៀវត្សសមរម្យ ហេតុនេះយុវជន សិស្ស និស្សិតចាំបាច់ត្រូវត្រៀមខ្លួនជាចាំបាច់ ទាំងចំណេះដឹង ជំនាញភាសា​ និ​ងឥរិយាបថដែលគេហៅថាជំនាញទន់ ដើម្បី​ឈាន​ជើងប្រឡូកចូលក្នុងទីផ្សារការងារដែលមានការប្រគួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ន។

សូមជម្រាបជូនដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

​របាយការណ៍​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ខែ​ ​ក្នុង​ឆ្នាំ​២០១៩ ទី​ភ្នា​ក់​ជាតិ​មុខរបរ និង​ការងារ ហៅ​កាត់​ថា NEA បានផ្តល់​ការងារ​ជូន​សិស្ស​និស្សិត​ប្រជាពលរដ្ឋ និង​ជន​ដែលមាន​ពិការភាព បាន​ប្រមាណ​ជិត​៦​ពាន់​នាក់(៥,៧៥៥​នាក់) ទៅ​បំរើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា​ទៀត​។​

ក្នុងចំណោម​អ្នកទទួលបាន​ការងារ​ធ្វើ​ប្រមាណ​ ៥,៧៥៥​នាក់ តាមរយៈ​ទី​ភា្ន​ក់​ងារ​ជាតិ​ NEA មាន​យុវជន​ដែលមាន​ការងារ​កម្រិត​ខ្ពស់​ចំនួន​ជិត​ ៤​ពាន់​នាក់ កម្រិត​មូលដ្ឋាន​ជិត​ ២​ពាន់​នាក់ និង​ជន​ដែលមាន​ពិការភាព​ប្រមាណ​៩​នាក់​៕

អត្ថបទដោយ: Pisey