បង់មុនត្រឹមតែ៣០%ប៉ុណ្ណោះអ្នកនឹងក្លាយជាម្ចាស់វីឡាលំហែកាយជាយក្រុងដ៏ទាន់សម័យ

បង់មុនត្រឹមតែ៣០%ប៉ុណ្ណោះអ្នកនឹងក្លាយជាម្ចាស់វីឡាលំហែកាយជាយក្រុងដ៏ទាន់សម័យ

ភ្នំពេញ៖  លោកអ្នកនឹងក្លាយជាម្ចាស់លំនៅឋានទំនើប និងទាន់សម័យរបស់គម្រោង​ បុរីមីនីវីឡាភ្នំរាប ដែលជាលំនៅឋានបែបលំហែកាយ   ដោយគ្រាន់តែបង់មុនចំនួនត្រឹមតែ៣០​ភាគរយប៉ុណ្ណោះ។ 

បុរីមីនីវីឡាភ្នំរាប ក៏បានផ្តល់ជូននូវតម្លៃពុំធ្លាប់មានសម្រាប់អតិថិជនដែលមានបំណង​​ចង់ក្លាយជាម្ចាស់ផ្ទះវីឡាកូនកាត់ និងវីឡាទោល សម្រាប់លំហែកាយ ឬរស់នៅជាលក្ខណៈគ្រួសារផងដែរ។  ក្នុងតម្លៃចាប់ពី ៣៨.៩០០$ រហូតដល់ ៦៦.៩០០$ ទៅតាមប្រភេទផ្ទះវីឡា ដោយបង់មុនត្រឹមតែ ៣០% នៃតម្លៃផ្ទះសរុប។

លោក ស៊ូ សោភ័ណណារ៉ា អគ្គនាយកក្រុមហ៊ុនណារ៉ាប្រផឹធី (Nara Property) និងជាម្ចាស់​​ គម្រោងបុរីមីនីវីឡាភ្នំរាប  បានឱ្យដឹងថា គម្រោងវិឡាំលំហែកាយដ៏ទំនើបទាន់សម័យនេះ  បានផុសចេញឡើងចំកណ្តាលសួនរុក្ខជាតិខ្ពស់ៗ ដ៏ស្រស់បំព្រង ដែលមានបន្ទប់ទឹកក្នុងគ្រប់បន្ទប់ បំពាក់ដោយសម្ភារៈទំនើប សំណង់រឹងមាំ ដំបូលមានអ៊ីសូ​ឡង់ការពារសំឡេង និងកំដៅ ដោយមានការសាងសងដោយផ្ទាល់ពីម្ចាស់គម្រោង។

លោកបន្តថា គម្រោងលំនៅឋានដ៏ស៊ីវីល័យមួយនេះ បានគ្របដណ្តប់លើផ្ទៃដីជាង ១,២ ហិកតា ដែលមានផ្ទះចំនួន ១០៧ ខ្នង។ ក្នុងនោះ មានប្រភេទវីឡាទោល (Single House)  មានចំនួន ៤៧ ខ្នង, វីឡាកូនកាត់ (Link House) ២០ ខ្នង, វីឡាបីជាប់គ្នា (MINI Triple) ចំនួន ៦ ខ្នង និងវីឡាភ្លោះ ( MINI Twin) ចំនួន ៤ ខ្នង។

ដោយឡែក នៅផ្នែកខាងក្នុងអគារ មានបន្ទប់គេងចំនួន ២ បន្ទប់ទឹក ៣ បន្ទប់ទទួលភ្ញៀវ ១ ផ្ទះបាយ ១ និង ផ្ទៃចំណតមុខផ្ទះពី ៤ ម៉ែត្រ ទៅ ៦ ម៉ែត្រ ដោយមានការបន្ថែមជូននូវទូតាំងទូរទស្សន៍ចំនួន ១  ទូចង្ក្រានបាយ ១ ឈុត ម៉ាស៊ីនចម្រោះទឹក ១ គ្រឿង។ ចំណែកបរិវេណក្នុងបុរីទាំងមូល គឺមានហេដ្ឋារចនាសម្ព័ន្ធផ្លូវភ្លោះ សួនបៃតង ចំណតយានយន្ត ហាងកាហ្វេ និងម៉ាតជាដើម។

លោកថា មីនីវីឡាភ្នំរាប (BOREY MINI VILA PHNOM REAP) មានទីតាំងស្ថិតនៅក្នុងភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាតំបន់មានប្រជាជនរស់នៅកុះករ ជិតផ្សារ សាលារៀន វត្តអារាម ដីពុះឡូត៍ និងផ្ទះល្វែង ជិតរមណីយដ្ឋានភ្នំបាសិទ្ធិជាប់កន្លែងលក់ដូរ សម្រាប់ទេសចរមកលេងភ្នំរាប ដែលអាចបង្កើតអាជីវកម្មលក់ដូរជាមួយភ្ញៀវទេសចរបានផងដែរ  ដោយធ្វើដំណើរត្រឹមតែ ២០ នាទីពីរាជធានីភ្នំពេញ។

លោក ស៊ូ សោភ័ណណារ៉ា មានប្រសាសន៍ថា៖«នេះជាឱកាសមួយសម្រាប់អតិថិជន ដោយសារតំបន់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំណត់ជាផែនការមេ ដោយជ្រើសរើសតំបន់រមណីដ្ឋានភ្នំប្រសិទ្ធ និងភ្នំរាប ស្ថិតក្នុងសង្កាត់ចំនួន ២នៃរាជធានីភ្នំពេញ ធ្វើជាតំបន់ទេសចរណ៍គំរូនៅជាយក្រុង ដើម្បីបង្កើនសេដ្ឋកិច្ច និងចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ»។

លោក អគ្គនាយកក្រុមហ៊ុនណារ៉ាប្រផឹធី (Nara Property) ថា ដីសាងសង់បុរីមានប្លង់រឹងស្រាប់ ដែលងាយស្រួលសម្រាប់ការដាក់ធនាគារ ការប្រាក់ទាប។ ក្នុង ម្ចាស់គម្រោងជាម្ចាស់ដីផ្ទាល់ ដោយមានបទពិសោធន៍ខាងកាត់ឈ្មោះ និងផ្ទេរកម្មសិទ្ធិប្លង់ដីផ្ទះជូនអតិថិជនអស់រយៈពេល ៨ឆ្នាំមកហើយ។

លោកថាអ្វីដែកាន់តែពិសេស សម្រាប់អតិថិជន ដែលទិញយកបុរីមីនីវីឡាប្រភេទណាមួយ នឹងថែមជូនទូតាំងទូទរទស្ស៍ ១ ទូចង្ក្រានបាយ ១ ឈុត និងម៉ាស៊ីនចម្រោះទឹក ១ គ្រឿងផងដែរ។ ក្នុងគ្រប់វីឡាទាំងអស់ មានបន្ទប់គេង ២, បន្ទប់ទឹក ៣, បន្ទប់ទទួលភ្ញៀវចំនួន ១ ផ្ទះបាយ ១ ព្រមទាំងសល់ចំណតមុខផ្ទះពី ៤ម៉ែត្រ ទៅ ៦ម៉ែត្រ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមពិនិត្យនូវប្រភេទផ្ទះ និងសាច់ផ្ទះ ដូចខាងក្រោម៖

ផ្ទះល្វែងកូនកាត់៖ E0-E1 (Mini Link House) 5m x 8.5m

ផ្ទះវីឡា ៣ជាប់គ្នា៖ E0-E1 (Mini Triple) 6.5m x 8.5m

ផ្ទះវីឡាទោល៖ E0-E1 (Mini Single) 6.5m x 8.5m

ផ្ទះវីឡាភ្លោះ៖ E0-E1-E2 (Mini Twin) 5m x 8.5m

⛳️ ចុចទីនេះដើម្បីមើលទីតាំង៖ https://bit.ly/minivillaphnomreab

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

  016 338 211

  016 284 898

  011 284 898

អត្ថបទដោយ: Rath