ចិនសាងសង់អគារដំបូងគេលើលោកដែលអាចដកដង្ហើមបាន

ចិនសាងសង់អគារដំបូងគេលើលោកដែលអាចដកដង្ហើមបាន

មជ្ឈមណ្ឌល Greenland Group Suzhou គឺ​ជា​អគារ​ដ៏​ខ្ពស់​មួយ ដែល​កំពុង​ត្រូវបានសាងសង់​នៅ​ខេត្ត​ស៊ូចូវ ប្រទេស​ចិន ដោយ​ក្រុមហ៊ុន​ Greenland Group។ ​គម្រោង​សាងសង់​ដែលមានកម្ពស់៣៥៨ម៉ែត្រ​នេះ បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ២០១៤ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៩។ អគារនេះត្រូវបានគេប្រសិទិ្ធនាមថា អគារដែលចេះដកដង្ហើម។ ក្រុមហ៊ុន Skidmore, Owings & Merrill LLP ​ដែលមាន​ការិយាល័យ​នៅ​ទីក្រុង​ឈីកាហ្គោ បាន​ឈ្នះ​ការប្រកួត​ប្រជែង​ជា​អន្តរជាតិ​​នៅ​ក្នុង​ឆ្នាំ២០១១ ដើម្បី​រៀបចំស្ថាបនា​គម្រោង​ដែល​កំពុង​ត្រូវ​បាន​​សាងសង់​នៅ​ក្នុង​ស្រុក​វ៉ូជាំង​មួយ​នេះ។ នៅ​ជាន់ទី៧៥របស់​អាគារ​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​បំពេញ​នូវ​​តម្រូវការ​ប្រើប្រាស់​ចម្រុះ រួមមាន​ការិយាល័យ ​អាផាតមិន​សេវាកម្ម សណ្ឋាគារ និង​កន្លែង​​លក់រាយ ក្នុង​​តំបន់ដែលមានផ្ទៃ​៣៧,០០០ម៉ែត្រ​ក្រឡា។ ឋិត​នៅ​លើ​បឹង​តៃហ៊ូ ក្នុង​ខេត្ត​ជាំងស៊ូ នៃ​ប្រទេស​ចិន នៅ​​ផ្នែក​ទម្រង់​កោង​របស់​អគារ​នេះ ​រួមមាន​​ការិយាល័យ​ សណ្ឋាគារ និង​លំនៅឋាន​។ យោង​តាមគេហទំព័រ​ dezeen បាន​ឱ្យ​ដឹង​ថា គម្រោង​នេះ​សម្រេច​បាន​ការ​កាត់​បន្ថយ​ក្នុង​ការ​ប្រើប្រាស់​ថាមពល៦០ភាគរយ ដែល​នាំ​មុខ​​មធ្យមភាគ​អគារ​កប់​ពពកនៅ​អាមេរិក។ អគារ​ការិយាល័យដែល​​​គូស​ប្លង់​ដោយ​​ក្រុមហ៊ុន SOM នេះ នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេលំដាប់ទី២ នៅ​ទីក្រុង​កំពង់ផែ​ស៊ូចូវ ប្រទេស​ចិន ដែល​​ជា​តំបន់​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ ដូច​នឹង​​រថយន្ត​ដែល​មាន​ប្រតិបត្តិការ​ខ្ពស់ ដោយ​​ត្រូវ​បាន​រចនា​ឡើង​ដោយ​​បច្ចេកវិទ្យា​​​​ឌីណា​ឌីជីថល​​​ ដែល​ជា​​ផ្នែក​ដ៏​សំខាន់​​ក្នុង​ការ​បង្កើត​ប៉ម​កម្ពស់៣៥៨ម៉ែត្រនេះ។ ដើរ​​តួនាទី​​ជា "សួត" របស់​​អាគារ​ ថត​ចរន្ត​ខ្យល់​របស់​វា​ត្រូវ​បាន​កំណត់​ដោយ​បង្អួច​​​​​ដែលមានកម្ពស់៣០ជាន់ ដែល​នាំ​លំហូរ​ខ្យល់​ត្រជាក់​ក្នុង​កំឡុង​រដូវ​ក្ដៅ និង​រដូវ​ទឹក​លិច​ ចូល​ពេញ​ផ្ទៃ​ខាង​ក្នុង​ ជាមួយ​នឹង​ពន្លឺ​ធម្មជាតិ។ ថត​ចរន្ត​ខ្យល់​នេះ​​ត្រូវ​បាន​​បង្កើត​ឡើង​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ចរន្ត​ខ្យល់​​ចម្រុះ​នៅ​ក្នុង​សាល​ប្រជុំ និង​ទី​សាធារណៈ ដែល​ផ្ដល់​នូវ​ប្រភព​ផ្គត់ផ្គង់​ខ្យល់​អាកាស​សម្រាប់​អគារ និង​ប្រជាជន​ក្នុង​អគារ។  

អត្ថបទដោយ: Dara