BNI PIONEER: ឳកាសអាជីវកម្មជាទឹកប្រាក់ប្រមាណ៣៣ម៉ឺនដុល្លាត្រូវបានផ្តល់អោយគ្នាទៅវិញទៅមក
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមធុរកិច្ច BNI PIONEER បានរៀបចំកម្មវិធី “Mini Visitor Day” ឡើងមកដើម្បីផ្តល់ឳកាសអោយអ្នកចូលរួមដែលជាម្ចាស់អាជីវកម្មទាំងអស់អាចធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ខ្លួន ក៏ដូចជាអាចបង្កើតទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មផ្សេងទៀតដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំតាមវីដេអូ Conference Zoom នេះ មានម្ចាស់អាជីវកម្មប្រមាណ៦០នាក់បានអញ្ជើញចូលរួម ដោយក្នុងនោះមានសមាជិកក្រុមធុរកិច្ច BNI PIOEER ផ្ទាល់ប្រមាណ៤០នាក់ និងភ្ញៀវកិត្តិយសប្រមាណ២០នាក់។
កិច្ចប្រជុំរវាងម្ចាស់អាជីវកម្មនេះបានប្រព្រឹត្តិទៅយ៉ាងរលូនអស់រយៈពេលជាង២ម៉ោង ដែលឳកាសអាជីវកម្មថ្មីប្រមាណជាង ៤៧ Referrals បានផ្តល់ទៅអោយគ្នាទៅមក ការណាត់ជួបជាបន្តបន្ទាប់រហូតទៅដល់ ២០ (1-to-1) ហើយឳកាសអាជីវកម្មដែលអាចសម្រេចបានជោគជ័យមានចំនួន៦៧ដែលស្មើនឹងសាច់ប្រាក់សុទ្ធចំនួន ៣៣៥,១១១ដុល្លាអាមេរិច (សាមសិបបីម៉ឺនប្រាំពាន់មួយរយដប់មួយដុល្លាគត់)។
បើតាមលោកទឹម វុត្ថា ដែលជាថ្នាក់ដឹកនាំនៃក្រុមធុរកិច្ច BNI PIONEER បានមានប្រសាសន៍ថា៖ លោកមានភាពសប្បាយរីករាយខ្លាំងមែនដែលបានរៀបចំកម្មវិធីនេះឡើងជាមួយថ្នាក់ដឹកនាំ និង សមាជិកទាំងឡាយ ហើយបានអនុញ្ញាតអោយម្ចាស់អាជីវកម្មទាំងអស់អាចចែករំលែកឳកាសអាជីវកម្មអោយអ្នកទៅវិញទៅមកបានយ៉ាងជោគជ័យ។
“បើទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីតមែនពិត ប៉ុន្តែយើងនៅតែអាចជួយគ្នាទៅវិញទៅមកដើម្បីអាចបន្តរកប្រាក់ចំណូលបន្ថែមចូលទៅកាន់ក្រុមហ៊ុននីមួយៗដែលជាសមាជិក ក៏ដូចជាភ្ញៀវកិត្តិយសដែលបានអញ្ជើញផងដែរ។តួយ៉ាងដូចជាព្រឹកមិញនេះអញ្ជឹង មានឳកាសអាជីវកម្មប្រមាណជាង៣៣ម៉ឺនដុល្លាត្រូវបានផ្តល់ទៅអោយសមាជិក និងភ្ញៀវកិត្តិយសទាំងអស់តាមរយៈក្រុមធុរកិច្ច BNI PIONEER” ។ លោកក៏បានបន្តថា៖ BNI PIONEER នឹងបន្តរៀបចំព្រឹត្តិការណ៍បែបនេះនាពេលខាងមុខទៀតដើម្បីអាចជួយជ្រុំជ្រែងដល់ម្ចាស់អាជីវកម្មមួយចំនួនធំដែលមានជួបផលលំបាកបណ្តាលមកពីការធ្លាក់ចុះនៃការលក់ក្នុងគ្រាដ៏លំបាកនេះ។
ចំណែកលោកស្រី នួន ភិមាន ដែលជាស្ថាបនិក និង នាយិកា នៃអង្គការ People Improvement Organization ដែលជាភ្លៀវកិត្តិយសវិញ បានមានប្រសាសន៍យ៉ាងខ្លីថា៖ គោលបំណងនៃការចូលរួមជាមួយក្រុមធុរកិច្ច BNI PIONEER នេះគឺដើម្បីអាចកសាងទំនាក់ទំនងជាមួយនឹងម្ចាស់អាជីវកម្មជាច្រើនផ្សេងទៀត។ លោកស្រីបានបន្ថែមថា ការប្រជុំកាលពីព្រឹកមិញនេះពិតជាល្អខ្លាំងមែនទែន ដែលអាចអោយគាត់បានស្គាល់ម្ចាស់ជំនួញផ្សេងៗទៀតរហូតដល់ជិត៦០នាក់ ហើយមានឳកាសក្នុងការកសាងមិត្តភាព និងចែករំលែកឳកាសអាជីវកម្មអោយគ្នាទៅវិញទៅមកទៀត។ គួរបញ្ជក់ផងដែរបងស្រីភិមានក៏បានសម្រេចចិត្តដើម្បីក្លាយខ្លួនទៅជាសមាជិកមួយរូបនៅក្នុងក្រុម BNI PIONEER ផងដែរ។
កម្មវិធី Mini Visitor Day បានរៀបចំឡើងដោយក្រុមធុរកិច្ច BNI PIONEER ដោយមានការចូលរួមឧបត្ថមធំដោយ៖ ក្រុមហ៊ុនជួញដូររូបីយប័ណ្អ GFG Investment, ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Seven Residence, ហាងកាហ្វេយិនស៊ិន K-Brand, ក្រុមហ៊ុនជ្រើសរើសបុគ្គិលិក AGB Consulting, Billionaire Bar and Restaurant, និងក្រុមហ៊ុនឌីជីថលម៉ាឃីតធីង KHB Media។