គ្រប់គ្រងផ្ទះទាំងមូលដោយប្រើទូរស័ព្ទដៃតាមរយៈ IOTX Smart Home
ផ្ទះជាជម្រកដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដូចនេះការរៀបចំផ្ទះដើម្បីធានាសុវត្ថិភាព និងមានភាពងាយស្រួល តាមបែបបច្ចេកវិទ្យា គឺជាអ្វីដែលមនុស្សសម័យថ្មីគួរគិតពិចារណា។ ជាមួយប្រព័ន្ផផ្ទះឆ្លាតវៃ (Smart Home) ម៉ាក IOTX លោកអ្នកអាចគ្រប់គ្រងប្រព័ន្ធសុវតិ្ថភាព និង ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗនៅក្នុងលំនៅឋានរបស់អ្នកពីចំងាយ ដោយប្រើតែទូរស័ព្ទដៃប៉ុណ្ណោះ។ លោក ហេង ធម្មជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Aming Holdings Co., Ltd ដែលនាំចូលផ្តាច់មុខផលិតផល Smart Home System ម៉ាក IOTX មកកម្ពុជា បានលើកឧទាហរណ៍ថា សោទ្វារឆ្លាតវៃ ម៉ាក IOTX ត្រូវបានឌីហ្សាញឡើង ដើម្បីផ្តល់ភាពងាយស្រួល និង ផ្តល់ដំណឹងបានយ៉ាងល្អទៅកាន់ម្ចាស់ផ្ទះ។ នៅពេលមានមនុស្សចុចកណ្តឹងទ្វារ នោះវានឹងហៅទៅកាន់ម្ចាស់ផ្ទះដោយផ្ទាល់ តាមរយៈការទូរស័ព្ទចូលម្ចាស់ផ្ទះ ព្រមទាំងអនុញ្ញាតឱ្យនិយាយឆ្លើយឆ្លងគ្នាបានយ៉ាងងាយស្រួល និង អាចបញ្ជារឱ្យបើកទ្វារបានផងដែរ។ ជាពិសេសជាងនេះទៅទៀត លោកអ្នកអាចបិទ ឫ បើកចរន្តអគ្គីសនីនៅក្នុងផ្ទះទាំងមូលបាន ដោយចុចប៊ូតុងនៅលើទ្វារផ្ទាល់ ដែលអាចបង្ការសុវតិ្ថភាពអគ្គីភ័យបាន។ ប្រព័ន្ធផ្ទះឆ្លាតវៃនេះ ជាប្រព័ន្ធគ្មានខ្សែ ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទ្វេរដង ជាពិសេសក្នុងករណីដែលអ្នកប្រើប្រាស់ចង់បម្លាស់ទី ឬ ពង្រីកផ្ទះរបស់ខ្លួន។ ជាងនេះទៅទៀត ម្ចាស់ផ្ទះអាចគ្រប់គ្រងផ្ទះទាំងមូលដូចជា ប្រព័ន្ធភ្លើង ម៉ាស៊ីនត្រជាក់ជាដើម ដោយប្រើត្រឹមតែទូរស័ព្ទដៃមួយតែប៉ុណ្ណោះ ដោយមិនត្រូវការតេឡេបញ្ជានោះទេ មានន័យថា ទោះបីអ្នកស្ថិតនៅទីណាក៏ដោយ ការគ្រប់គ្រងផ្ទះទាំងមូលអាចបញ្ជាតាមកម្មវិធីទូរស័ព្ទដៃដែលភ្ជាប់ទៅកាន់អ៊ិនធឺណេត។ ប្រធានទីផ្សាររូបនេះបានបន្ថែមថា ចំពោះ Smart Cloud Camera ដែល ក្រុមហ៊ុនបាននាំចូល មិនត្រឹមតែមានតួនាទីជាកាម៉េរាសុវត្ថិភាពធម្មតាតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចផ្តល់ដំណឹងមកម្ចាស់ផ្ទះវិញថា កំពុងតែមានមនុស្សឈរ ឬ នៅពីមុខកាមេរ៉ារឺទេ។ លោកថ្លែងថា៖ «Smart Cloud Camera មិនត្រឹមតែជាកាមេរ៉ាសុវត្ថិភាពធម្មតាទេ មានន័យថាយើងអាចកំណត់ Security លើសពីកម៉េរាសុវត្ថិភាពធម្មតា»។ ក្រៅពីនេះ សូម្បីតែកុងតាក់ និង ឌីសង់ទ័រ នៅក្នុងប្រព័ន្ធ Smart Home ក៏ត្រូវបានធ្វើឱ្យក្លាយជាឧបករណ៍ឆ្លាយវៃផងដែរ ដោយអាចបញ្ជាឱ្យ បិទ-បើក តាមរយៈទូរស័ព្ទដៃបាន៕