មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B CENTER) ប្រកាសទទួលអាជីវករផ្សារឃ្លាំងរំសេវទាំងអស់!
ស្របពេលទៅនឹងការប្រកាសបិទផ្សារឃ្លាំងរំសេវដែលបង្កើតឡើងជិត 20 ឆ្នាំនោះ អគារពាណិជ្ជកម្មចំរុះ B2B Center ប្រកាសទទួលអាជីវករទាំងអស់ដែលចង់បន្តអាជីវកម្មរបស់ពួកគេ។
អគារពាណិជ្ជកម្មចំរុះ B2B Center មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ដែលមានចំងាយប្រមាណ 1km ពីផ្សារទំនើប AEON សែនសុខ ជាទីតាំងមានសក្ដានុពលទៅលើអាជីវកម្មគ្រប់វិស័យ និងហ៊ុមព័ទ្ធទៅដោយគំរោងបុរីធំៗ និងចរាចរកុះករ ដែលជាប្រភពនៃកំលាំងទិញដ៏ធំសំរាប់ អាជីវកម្ម ក្នុងតំបន់នេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center) រចនាឡើងស្របទៅនឹងតំរូវការទីផ្សារ នាពេលបច្ចុប្បន្ន ដោយផ្ទៃអាគារទាំងអស់រួមបញ្ចូលគ្នាចំរុះទៅដោយ ផ្សារសហគមន៍, មជ្ឈមណ្ឌលពិព័រណ៍ និងកម្មវិធីផ្សេងៗ, អាហារដ្ឋាន (street food), ផ្សាររាត្រី, សួនកុមារ, ការិយាល័យ, ព្រមទាំង មជ្ឈមណ្ឌល គ្រឿងបរិក្ខារអេឡិចត្រូនិច និងជាមួយមជ្ឈមណ្ឌលគ្រឿងបរិក្ខារអេឡិចត្រូនិច។
មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)ផ្ដល់នូវទីតាំងដល់អាជីវករនូវស្តង់ផលិតផលខ្នាតតូចទំហំ 3ម៉ែត្រ គុណ នឹង 3ម៉ែត្រ ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ អំពូលភ្លើង ប្រភពអគ្គិសនីរួចជាស្រេច ដែលនេះជាឪកាសដ៏ល្អសំរាប់អាជីវករផ្សារឃ្លាំងរំសេវទាំងអស់ក្នុងការស្វែងរកទីតាំងថ្មីសំរាប់អាជីវកម្មខ្លួន។
មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)មានផ្ទៃដីសរុបជិត 2 ហិចតា ជាមួយនឹងចំណតឡានធំទូលាយសមស្របសំរាប់អាជីវកម្មគ្រប់ប្រភេទ ។
លោក ព្រឿង វិបុល ជាប្រធានផ្នែកជួល និងទីផ្សារប្រចាំមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)បានលើកឡើងថា នេះជាឱកាសសំរាប់អាជីវករ ដើម្បីប្រែក្លាយមុខមាត់អាជីវកម្មរបស់ខ្លួនពីអាជីវកម្មបែបបុរាណឱ្យទៅទៅជាអាជីវកម្មបែបស្តង់ដារ ស្របទៅនឹងការវិវឌ្ឍន៍ និងបរិបទនៃសង្គមបច្ចុប្បន្នក្នុងការបំលែងខ្លួនទៅតាមតំរូវការពិតប្រាកដនាពេលអនាគត។
ជាពិសេសអាជីវករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា ការជួយប្រឹក្សាយោបល់ទីផ្សារ ការផ្សព្វផ្សាយ និងការជំរុញការលក់តាមរយៈ Platform e-commerce របស់ក្រុមហ៊ុន រ៉ិច មី (Riich Me) ដែលជាក្រុមហ៊ុនជំនាញផ្នែកអាជីវកម្ម និងលក់អនទ្បាញពីប្រទេសសឹង្ហបូរី និងជាដៃគូអាជីវកម្មរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)។
បន្ថែមពីលើនោះ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center)បានយកចិត្តទុកដាក់ទៅលើយុទ្ធសាស្រ្តផែនការទីផ្សារនៅទីតាំងផ្ទាល់ដោយមានកម្មវិធី ប្រចាំខែ និងកម្មវិធីដទៃជាច្រើន ជាពិសេសមានដៃគូរសហការទៅលើកាផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ មានភាពងាយស្រួល និងទាក់ទាញ។
ដើម្បីធ្វើការចុះឈ្មោះ និងកក់ទីតាំង អាជីវករទាំងអស់គ្រាន់តែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ឬអាចទំនាក់ទំនងមកក្រុមការងារជំនាញ 011 450 097 / 098 979 123 ឬអាចស្វែងរកពត៌មានបន្ថែមតាមរយៈ www.b2bpark.asia។