ក្រុមហ៊ុន ខេអេចប៊ី មេឌា គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយបែបឌីជីថលនៅកម្ពុជា ដែលផ្តោតជាចំបងលើទីផ្សារសំណង់ និង អចលនទ្រព្យ។ ខេអេចប៊ី មេឌា ផ្តល់ជូនដំណោះស្រាយផ្សព្វផ្សាយពាណិជ្ជកម្ម បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាច្រើនទៅកាន់ក្រុមហ៊ុនទាំងឡាយ ដែលមានបំណងចង់ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងទីផ្សារកម្ពុជា។ ដូចដែលបានបញ្ជាក់នៅក្នុងពាក្យស្លោករបស់យើងរួចមកហើយ ខេអេចប៊ីមេឌា មានបំណងជួយផ្សព្វផ្សាយពីផលិតផល និងសេវាកម្ម របស់លោកអ្នកទៅកាន់អតិថិជនគោលដៅរបស់អ្នក ដើម្បីជួយលោកអ្នកបង្កើតឲ្យមានការលក់តាមរយៈសេវាកម្មផ្សព្វផ្សាយប្រកបដោយគំនិតច្នៃប្រឌិតរបស់យើង ជាមួយនឹងតម្លៃសមរម្យ។
១. តើ ខេអេចប៊ី មេឌា ផ្តោតលើព័ត៍មានបែបណាខ្លះ?
ខេអេចប៊ី មេឌា ផ្សព្វផ្សាយពីព័ត៍មានដែលមានប្រយោជន៍ ជាភាសាខ្មែរ និង អង់គ្លេស ទាក់ទងនឹងព្រឹត្តិការណ៍ និង ព័ត៍មាននានា នៅកម្ពុជា និងទូទាំងសកលលោក ដែលពាក់ព័ន្ធនឹង៖
- គម្រោងសាងសង់
- បច្ចេកវិទ្យាសាងសង់
- ផលិតផល និងសេវាកម្ម
- ជីវប្រវត្តិ
- ប្រវត្តិរបស់ក្រុមហ៊ុន
- ការវិវត្តន៍នៃស្ថាប័ត្យកម្ម និង វិស្វកម្ម
- បទបញ្ញតិ្តពីសំណង់
- ទិន្នន័យពីវិស័យសំណង់ និង អចនទ្រព្យ
២. តើ ខេអេចប៊ី មេឌា ផ្តោតលើទស្សនិកជនប្រភេទណា?
តាមរយៈច្រកផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតរបស់យើង ទស្សនិកជនរបស់ខេអេចប៊ី មេឌា គឺជាក្រុមបុគ្គលដែលចាប់អារម្មណ៍ លើវិស័យសំណង់ និងអចលនទ្រព្យ ដែលពួកគេមានដូចជា៖
- ក្រុមហ៊ុនម៉ៅការ
- វិស្វករ
- ស្ថាប័ត្យករ
- ក្រុមហ៊ុនអភិវឌ្ឍន៍
- អ្នកឌីហ្សាញ
- កុងស៊ុលតង់
- ភ្នាក់ងារអចលនទ្រព្យ
- អ្នកមានអាជីពផ្នែកសាងសង់
- មន្រ្តីរដ្ឋាភិបាល
- អាជីវករជួញដូរគ្រឿងសំណង់
- បុគ្គលទូទៅដែលពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ