ហេតុអ្វីកសិករត្រូវជ្រើសរើសម៉ាស៊ីនភ្ជួរដី នីកាថិច (NIKATEC)?

ហេតុអ្វីកសិករត្រូវជ្រើសរើសម៉ាស៊ីនភ្ជួរដី នីកាថិច (NIKATEC)?

 

ភ្នំពេញ៖ ការប្រើប្រាស់គ្រឿងយន្ត ឬ គ្រឿងម៉ាស៊ីន ក្នុងវិស័យកសិកម្មមានការកើនឡើងជាលំដាប់នៅកម្ពុជា ដោយគ្រឿងយន្តឬគ្រឿងម៉ាស៊ីនកសិកម្មទាំងអស់នោះ បានចូលរួមចំណែក កាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករ សន្សំសំចៃពេលវេលា និង មិនចំណាយកម្លាំងពលកម្មច្រើន។

ការជ្រើសរើសគ្រឿងយន្តកសិកម្មឬម៉ាស៊ីនក្នុងវិស័យកសិកម្មគឺជាមានសារសំខាន់ណាស់ ដើម្បីធានាពីគុណភាព ការប្រើប្រាស់របស់វា។

ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករខ្មែរ និងជំរុញលើវិស័យដាំដុះ ប្រកបដោយភាពងាយស្រួល ទាន់ពេលវេលា ចំណាយកម្លាំងពលកម្ម ព្រមទាំងថវិកាតិច ក្រុមហ៊ុន ម៉េង ឡេង អ៊ីវ គ្រុប បា​ននាំយកផលិតផលឧបករណ៍ជាង និង គ្រឿងម៉ាស៊ីនកសិកម្ម ម៉ាកនីកាថិច (NIKATEC) ដែលជាផលិតផលមានគុណភាពខ្ពស់របស់ជប៉ុន ដើម្បីមកបម្រើជូនប្រជាកសិករកម្ពុជា។

លោក តាន់ លីវណ្ណ អ្នកឯកទេសផលិតផលនីកាថិចនៃក្រុមហ៊ុន ម៉េង ឡេង អ៊ីវ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនតូច ម៉ាកនីកាថិច (NIKATEC) មួយនេះ អាចប្រើប្រាស់បាន ១០ប្រភេទ ដែលអាចតភ្ជាប់ជាមួយនឹងឧបករណ៍បន្ទាប់បន្សំ ដូចជា ឧបករណ៍ភ្ជួរដី ផាលឈូសដី កង់រាស់និងកាប់ដី កង់កាត់ស្មៅ ផាលឈូសដីដាំដំឡូងមី ឧករណ៍កាប់ដី ក្បាលបូមទឹក ក្បាលបាញ់ទឹក ឬបាញ់ថ្នាំ និងតភ្ជាប់ជាមួយសណ្តោងរ៉ឺម៉កសម្រាប់ដឹកសម្ភារៈ។

ម៉ាស៊ីនប្រភេទនេះ  មាន ២ម៉ូដែល គឺម៉ាស៊ីនសាំង NCT1G90 និងម៉ាស៊ីនម៉ាស៊ូត NCT1G95D ទំងន់ ១៣៧គីឡូក្រាម ងាយស្រួលក្នុងការងារភ្ជួរដី វ៉ៃដីជាប់ស្មៅ កាត់ស្មៅរឺកូនឈើតូចៗ ពូនរង បាញ់ថ្នាំសត្វ បាញ់ទឹកលាងសំអាត បូមទឹក។ បន្ថែមលើនេះវាអាចជិះ និងអាចដឹកបាន សម្ភារៈបានរហូតដល់ ៥០០គីឡូ ដែលស័ក្តិសមបំផុតសម្រាប់ការងារកសិកម្ម ទោះបីជាមនុស្សស្រី ឬប្រុស ក៏អាចប្រើប្រាស់វាបាន។

លោក លីវណ្ណ បានបង្ហាញថា ម៉ាស៊ីនភ្ជួរម៉ាក NIKAEC មានសមត្ថភាពអាចភ្ជួររាស់ទទឹងបានរហូតដល់ ៨០០mm រហូតដល់ ១០០០mm។ ចំណែកជម្រៅនៃការភ្ជួរវិញ គឺចាប់ពី ២តឹក ទៅដល់ ៣តឹក អាចផ្តល់នូវលំនឹងបានយ៉ាងល្អ សម្រាប់ការងារមួយនេះ។

បន្ថែមទៅលើផលិតផលដែលមានគុណភាពខ្ពស់ និងដើម្បីបង្កើនទំនុកចិត្ដដល់អតិថិជន រាល់ការទិញឧបករណ៍ជាងប្រើដោយចរន្តអគ្គិសនី ក្រុមហ៊ុនក៏មានការធានាជូនរយៈពេល ៦ខែទៅលើគ្រឿងបន្លាស់ និងធានារហូតដល់រយៈពេល ៣ឆ្នាំទៅលើសេវាកម្ម៕

ទំនាក់ទំនងព័ត៏មានបន្ថែម៖ 093 956 060 ទំនាក់ទំនងអាគារតាំងបង្ហាញ និងសេវាកម្មជួសជុល៖ 085/086 567 111 ទំនាក់ទំនងលក់បន្ត៖ 012 857 597

 

អត្ថបទដោយ: Rath