អាចនឹងមានAEON 3 នៅផ្លូវ៦០ម៉ែត្រ ភ្នំពេញ ខណះAEON 2នឹងសម្ភោធនៅចុងខែឧសភានេះ

អាចនឹងមានAEON 3 នៅផ្លូវ៦០ម៉ែត្រ ភ្នំពេញ ខណះAEON 2នឹងសម្ភោធនៅចុងខែឧសភានេះ
បច្ចុប្បន្ននេះផ្សារ Aeon Mall គឺជាផ្សារទំនើបដែលធំជាងគេនៅក្នុងទីក្រុងភ្នំពេញ។ ហើយដោយមានភាពជោគជ័យ និងទទួលបានការគាំទ្រពីសំណាក់អតិថិជន យ៉ាងខ្លាំងនោះ ក្រុមហ៊ុន Aeon (Cambodia) Co. Ltd ដែលជាក្រុមហ៊ុនយក្សរបស់ជប៉ុន និងជាអ្នកនាំយកផ្សារទំនើប Aeon Mall ទី១ មកកម្ពុជាតាំងពីឆ្នាំ២០១១ បានបង្កើតសាខាទី២ ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ ដែលនឹងត្រូវសម្ភោធនៅថ្ងៃទី ២៩ ខែឧសភានេះ។ ទើបតែសាងសង់រួចរាល់នូវសាខាទី២ ដែលមិនទាន់នឹងបានសម្ភោធជាផ្លូវការផងនោះ ស្រាប់តែលិចមានព័ត៌មានថានឹងមានគម្រោងសាងសង់ផ្សារទំនើប Aeon Mall ថ្មីទី៣មូយទៀតនៅជាយរាជធានីនៅភ្នំពេញ។ បើយោងតាមការចេញផ្សាយដោយគេហទំព័រ (ខេមបូណូមីស) ផ្សារទំនើប Aeon Mall ទី៣គ្រោងនឹង​សាងសង់​នៅចំនុចផ្លូវ៦០ម៉ែត្រក្នុងតំបន់បឹងទំពុននៃ ខ័ណ្ឌដង្គោ។ រីឯចំពោះការចាប់ផ្តើមសាងសង់នៅពេលណា? ហើយតើផ្សារ Aeon Mall ទី៣ ធំឬអស្ចារ្យជាង Aeon Mall ទី១ និងទី២ យ៉ាងណានោះ KHB Media នៅមិនទាន់អាចទំនាក់ទំនង ដើម្បីសុំព័ត៌មានពីក្រុមហ៊ុន Aeon Co បាននៅឡើយនោះទេ។ ផ្សារទំនើប Aeon Mall ខុសពីផ្សារទំនើបមូយចំនួនដែលមាននៅភ្នំពេញ ដោយសារ មានក្រុមហ៊ុនម៉ាកប្រ៊េនល្បីៗជាច្រើនមានវត្តមាននៅក្នុងផ្សារដែលមានទំហំធំ មួយនេះ។ ហើយចំពោះការទិញទំនិញគឹមិនបាច់តថ្លៃនោះទេ ជាពិសេសគឺមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ព្រោះនៅទីនោះ គឺពោរពេញទៅដោយផលិតផលទាន់សម័យ គ្រប់បែបយ៉ាងសម្រាប់តំរូវការរបស់ពួកគេ។ មិនតែប៉ុណ្ណោះរាល់ផ្សារ Aeon Mall នៅកម្ពុជាទាំងអស់ គឺមានគោលដៅយ៉ាងច្បាស់មួយគឺ៖ ទំនិញដែលលក់ក្នុងផ្សារ Aeon Mall ត្រូវចែកចេញជាបីភាគគឺ ១ភាគជាទំនិញរបស់ជប៉ុន, ១ភាគជាទំនិញរបស់កម្ពុជា និង១ភាគជាទំនិញអន្តរជាតិ។ គួរបញ្ជាក់ផងដែរថាផ្សារទំនើប Aeon Mall ទី១ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AEON (Cambodia) Co., Ltd ដែលសាងសង់ដោយវិស្វ័ករ និងក្រុមហ៊ុនសាងសង់មកពីប្រទេស កូរ៉េខាងត្បូងឈ្មោះ GS Engineering and Construction ក្រោមហិរញ្ញបទានពីក្រុមហ៊ុន AEON Group ។ ខណៈដែលមានក្រុមហ៊ុនម៉ៅការបន្តជាច្រើនបានចូលរួមក្នុងការសាងសង់ផ្សារទាំងនេះ មានសម្ភារៈសម្រាប់សាងសង់ភាគច្រើនគឺបានទិញ ឬយកមកពីក្រៅ ប្រទេស និងសម្ភារៈមួយចំនួនទៀតគឺបានទិញនៅក្នុងស្រុកផងដែរ។ បើតាមការអះអាងពីអ្នកដំណាងក្រុមហ៊ុនផ្ទាល់កាលពីឆ្នាំ២០១៣ Aeon Mall មិនទាន់មាន គម្រោងបង្កើតផ្សារនៅតាមតំបន់ទេសចរណ៌ធំៗពីរគឺ សៀមរាប និងខេត្តព្រះសីនុក្នុងរយៈពេលឆាប់ៗនេះទេ ព្រោះនៅតាមខេត្តទាំងពីនេះមិនទាន់មានកម្រិត ប្រជាជនគ្រប់ចំនួនស្តង់ដារ ដែលអាចបង្កើតផ្សារទំនើបខ្នាតធំនោះទេ។ តើគម្រោង Aeon ទី៣ ពិតជាមានមែនឬយ៉ាងណា? ហើយតើផ្សារ Aeon ២នឹងទទួលបានការគាំទ្រដូចផ្សារ Aeon ១ដែរឬទេ? ចំពោះចម្លើយ KHB media នឹងខំស្វែងរកមកឆ្លើយជូននៅពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ នៅកម្ពុជាមានផ្សារទំនើបជាង១០កំពុងដំណើរការ ដែលរួមមាន ផ្សារទំនើបសុរិយា ផ្សារទំនើបសុវណ្ណា ផ្សារទំនើបរតនាផ្លាស្សា ផ្សារទំនើបផែនសល ផ្សារម៉ាក្រូ ផ្សារទំនើបស្ទឹងមានជ័យ។ មានគម្រោងផ្សារទំនើបមួយចំនួនទៀតនឹងដំណើរការផងដែរដូចជា ផ្សារទំនើប Aeon Mall ២ និង ៣ ផ្សារទំនើប ផាកសុន ផ្សារទំនើបE-Mart ផ្សារ​ Community Mall ផ្សារទំនើបក្នុងគម្រោងអូឡាំព្យា ផ្សារទំនើប Heritage Walk ជាដើម។
អត្ថបទដោយ: Vutha