ផ្ទះល្វែង ឈឿន ឈាង បញ្ចុះតម្លៃដល់ $4,000 | 015 850 002 / 077 825 000

ភ្នំពេញ៖ ដើម្បីសម្រួលដល់អតិថិជន ក្នុងការទទួលបានលំនៅឋានមួយដ៏សមរម្យ ដែលអាចប្រកបអាជីវកម្ម និង រស់នៅបាន គម្រោងផ្ទះល្វែង ឈឿន ឈាង បានផ្តល់ជូនការបញ្ចុះតម្លៃ រហូតដល់ $៤.០០០ ខណៈគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ។
ការផ្តល់ជូននេះ គឺជាកាដូដ៏ពិសេស សម្រាប់អតិថិជនទាំងអស់ ដែលមានបំណងចង់បានប្រភេទលំនៅឋានអាចប្រកបអាជីវកម្ម ដោយគ្រាន់តែបង់មុនត្រឹម ៣០% នឹងបញ្ចុះតម្លៃជូន $២.០០០ ហើយបើលោកអ្នកបង់មុន ៥០% នឹងបញ្ចុះតម្លៃរហូតដល់ $៤.០០០ ភ្លាមៗ។
នេះជាឱកាសពិសេស ដែលលោកអ្នកអាចក្លាយជាម្ចាស់លំនៅឋានដ៏ស័ក្តិសមបំផុតលើទីតាំង ដែលមានសក្តានុពលសម្រាប់ប្រកបអាជីវកម្ម ក្នុងតម្លៃត្រឹមតែ $៩៥,០០០ ដោយបន្ថែមជូននូវទូចង្រ្កានបាយ ១ឈុត និងទូតាំងទូរទស្សន៍ ១ឈុតផងដែរ។
បន្ថែមលើសពីនេះ អតិថិជនអាចបង់រំលស់ប្រាក់ ដែលនៅសល់រហូតដល់ ២០ឆ្នាំ ជាមួយធនាគារជាដៃគូ ក្នុងលក្ខខណ្ឌបង់មុន ៣០% នៃតម្លៃផ្ទះ គឺត្រឹម $៥២៤ ក្នុងមួយខែ។ ហើយបើបង់មុន ៥០% លោកអ្នកបង់តែ $៣៦៦ តែប៉ុណ្ណោះក្នុងមួយខែ។
គម្រោងលំនៅឋានដ៏ស៊ីវីល័យមួយនេះ បានគ្របដណ្តប់ដោយហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវបេតុងរដ្ឋប្រវែង ១៥ម៉ែត្រ ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅក្បែរគម្រោងបុរី Life Housing Japan ដែលជាគម្រោងលំនៅឋានដ៏ធំតាមបែបជប៉ុន ខាងលិចជាប់នឹងបុរីពិភពថ្មីកំបូល និងខាងកើតជាប់នឹង បុរីអូឌឹម។
នៅជុំវិញគម្រោងផ្ទះល្វែងនេះ មានរោងចក្រ សហគ្រាស មន្ទីរពេទ្យ សាលារៀន តំបន់ពាណិជ្ជកម្ម និង ផ្សារជាច្រើន ដែលអំណោយផលសម្រាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ។
+លក្ខណៈពិសេសនៃសំណង់៖
១. ទំហំដី ៖ 4.1m x 21.5m
២. ទំហំផ្ទះ៖ 4.1m x 16m (ខាងមុខសល់ ៤ម៉ែត្រ ខាងក្រោយសល់ ១,៥ ម៉ែត្រ)
៣. ចំនួនជាន់៖ E0+E1 (ខ្ពស់ជាងបុរីផ្សេងៗនៅជុំវិញគម្រោង)
៤. ចំនួនបន្ទប់៖ ៣ បន្ទប់គេង និង ៤ បន្ទប់ទឹក។
គម្រោងផ្ទះល្វែង ឈឿន ឈាង មានទីតាំងស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកអ្នកអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ដែលមានចម្ងាយ ៤គីឡូម៉ែត្រពីរង្វង់មូលចោមចៅ និងចូលតាមខ្លោងទ្វាវត្តស្វាយផ្អែម ប្រមាណជា ៥០០ម៉ែត្រប៉ុណ្ណោះ។ គម្រោងនេះ មានចម្ងាយត្រឹម ១គីឡូម៉ែត្រ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងខាងកើតផ្លូវជាតិលេខ៤ ប្រមាណ ៧០០ម៉ែត្រ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿង ឈាង តាមរយៈលេខ 015 850 002 / 077 825 000 ៕