ឥណ្ឌូនេស៊ីប្រកាសសាងសង់រោចក្រថាមពលព្រះអាទិត្យបណ្ដែតទឹកធំជាងគេនៅអាស៊ីអាគ្នេយ៍

ឥណ្ឌូនេស៊ីប្រកាសសាងសង់រោចក្រថាមពលព្រះអាទិត្យបណ្ដែតទឹកធំជាងគេនៅអាស៊ីអាគ្នេយ៍

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី កាលដើមខែមករានេះ បានប្រកាសចុះកិច្ចព្រមព្រៀង​លើ​គម្រោងវិនិយោគមួយលើវិស័យថាមពល ជាមួយ អេមីរ៉ាតអារ៉ាប់រួម ក្នុងទំហំទឹកប្រាក់ប្រ​មា​ណ ​២៣ពាន់លានដុល្លារអាម៉េរិក។  ក្នុងនោះទឹកប្រាក់ប្រមាណ ១២៩លានដុល្លារ នឹងត្រូវប្រើប្រាស់ លើការសាងសង់ រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ បណ្ដែតទឹកមួយ ស្ថិតនៅភាគខាងលិចនៃកោះជ្វា (Java)។

President Joko Widodo and Sheikh Mohammed bin Zayed (ANTARA/HO-Indonesian State Palace Public Relations)

រោងចក្រថាមពលព្រះអាទិត្យនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Pembangkit Jawa Bali Investasi ដែលជាក្រុមហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសហការជាមួយក្រុមហ៊ុនថាមពលកកើតឡើងវិញ របស់អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Masdar។ ការសង់នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ ២០២១ នៅលើទំនប់ Cirata ភាគខាងលិចនៃកោះជ្វា (Java) ហើយគេរំពឹងថារោងចក្រនេះ នឹងក្លាយជាទីតាំងផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

UAE’s Masdar to support development of Indonesia's largest solar power plant

នៅពេលសាងសង់រួចរាល់ រោងចក្រថ្មីនេះនឹងផលិតថាមពលក្នុងបរិមាណ ១៤៥ មេហ្កាវ៉ាត សម្រាប់ផ្គត់ផ្គង់លើតម្រូវការអគ្គីសនីក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមទៀត។ គម្រោងនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យកាន់តែប្រើសើរឡើង ស្របតាមផែនការរបស់ ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី ដែលចង់ឲ្យការប្រើប្រាស់ថាមពលកកើតឡើងវិញ កើនឡើងដល់ ២៣% នៃថាមពលប្រើប្រាស់សរុប។

ក្រៅពីការវិនិយោគ លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យ ទឹកប្រាក់ ២៣ពាន់លានដុល្លារនេះ ក៏នឹងត្រូវបានប្រើប្រាស់ លើការសាងសង់រោងចក្រគីមីឥន្ធនៈ កំពង់ផែ និងការលើកកម្ពស់វិស័យកសិកម្ម៕

Solar Farm

 

 

អត្ថបទដោយ: Vasna