ប្រជាជនសិង្ហបុរីចំណាយ ពេល 3 ម៉ោងកន្លះ ក្នុងមួយសប្ដាហ៍ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ

ប្រជាជនសិង្ហបុរីចំណាយ ពេល 3 ម៉ោងកន្លះ ក្នុងមួយសប្ដាហ៍ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ
សិង្ហបុរី៖ ប្រជាជនសិង្ហបុរីបច្ចុប្បន្ន ចំណាយពេលតាមដាន និងស្វែងយល់អំពីអចលនទ្រព្យ ច្រើនជាងពេលវេលាសម្រាប់អានសៀវភៅឱ្យកូនៗស្ដាប់ ឬជជែកជាមួយឪពុកម្ដាយរបស់ខ្លួន។ នេះបើយោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយសាជីវកម្មធនាគារក្រុងហុងកុងនិងសៀងហៃ (HSBC)។ According to HSBC's 2019 Beyond the Bricks survey, Singaporeans spend an average of 3.29 hours each week on property-related window shopping, reading property magazines, and trawling through online listings. លទ្ធផលនៃការស្ទង់មតិបានបង្ហាញថាប្រជាជនសិង្ហបុរី ជាមធ្យមចំណាយពេលវេលាប្រហែល ៣,២៩ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះ រួមមាន ការតាមដានទីផ្សារទិញ-លក់ ការអានទស្សនាវដ្ដី និង ការស្វែងយល់អំពីការចុះបញ្ជី អចលនទ្រព្យតាមប្រព័ន្ធអនឡាញជាដើម ទោះបីជាពួកគេមិនមែនជាអ្នករកស៊ីផ្នែកនេះ ឬមានគម្រោងទិញ-លក់គេហដ្ឋានក៏ដោយ។ ផ្ទុយទៅវិញគេចំណាយពេលប្រហែល ១,០៣ម៉ោងប៉ុណ្ណោះ សម្រាប់ការអានសៀវភៅឱ្យកូនៗស្ដាប់មុនពេលចូលគេង ហើយគេចំណាយពេលប្រមាណតែ០,៩៤ម៉ោងក្នុងមួយសប្ដាហ៍ក្នុងការជជែកជាមួយឪពុកម្ដាយ ។ Image result for Singaporean property សាជីវកម្មធនាគារក្រុងហុងកុងនិងសៀងហៃ (HSBC) បានធ្វើការស្ទង់មតិនេះ ទៅលើមនុស្ស ១១.០០០នាក់ មកពីប្រទេសនិងតំបន់ស្វយ័តចំនួន១០។ ក្នុងនោះមាន ១.០០០នាក់ មកពីប្រទេសសិង្ហបុរីជាអ្នកផ្តល់ចម្លើយអំពី ឥរិយាបថរបស់ពួកគេទៅលើ ភាពជាម្ចាស់កម្មសិទ្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគេហដ្ឋាន។ លទ្ធផលសំខាន់មួយទៀតបង្ហាញថា ខណៈដែលអ្នកស្វែងរកទិញផ្ទះនៅសិង្ហបុរីភាគច្រើនស្រឡាញ់ការស្វែងរកអចលនទ្រព្យល្អឥតខ្ចោះ ការសម្រេចចិត្តទិញរបស់ពួកគេមានភាពយឺតយ៉ាវបំផុត។ ក្នុងនោះមានតែអ្នកទិញ៣៦%ប៉ុណ្ណោះ ដែលសម្រេចចិត្តជ្រើសរើសយកផ្ទះ ដែលពួកគេពេញចិត្តជាលើកដំបូង។ តួលេខនេះទាបជាងតួលេខសកលដែលមានរហូត៣៩%។ Image result for Singaporean property ការស្ទង់មតិក៏បានរកឃើញដែរថា ភាគច្រើននៃជនជាតិសិង្ហបុរី ឬ៧៥%នៃពួកគេបានមើលផ្ទះចំនួន ៥ដង ឬតិចជាងនេះមុននឹងសម្រេចចិត្តទិញផ្ទះទី១ ដែលពួកគេបានមើល។ ក្នុងចំណោមក្រុមនោះ ជាងពាក់កណ្តាល ឬ៥១% បាននិយាយថា ដោយសារគេជាអ្នកទិញអចលនទ្រព្យលើកដំបូង នឹងប្រហែល ២៧%ទៀតបានចំណាយប្រាក់ហួសពីការរំពឹងទុក។ លើសពីនេះគេរកឃើញទៀតថា ក្នុងការសម្រេចចិត្តទិញអចលនទ្រព្យ ប្រជាជនសិង្ហបុរីក៏មិនខុសពីប្រជាជនម៉ាឡេស៊ី ឬ ចិនប៉ុន្មានដែរ គេគឺជឿលើ “ហុងស៊ុយ”។ ក្នុងនោះ ៣៦%បានផ្ដល់ចម្លើយថាពួកគេជឿលើ “ហុងស៊ុយ ល្អ-អាក្រក់” ហើយ១៦%ទៀតជឿលើ លេខផ្ទះឬឈ្មោះផ្លូវមិនល្អ។ គួរបញ្ជាក់ថាការស្ទង់មតិខាងលើត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ហើយត្រូវបានចេញផ្សាយដោយគេហទំព័ររបស់សាជីវកម្មធនាគារក្រុងហុងកុង និងសៀងហៃ (HSBC)៕ ប្រភព៖ www.straitstimes.com
អត្ថបទដោយ: Vasna