សម្តេចតេជោ ហ៊ុន សែន ស្នើវិនិយោគិនចិនបន្តវិនិយោគនៅកម្ពុជា បើទោះបីជាមានឬគ្មាន ប្រព័ន្ធអនុគ្រោះពន្ធ EBA

សម្តេចតេជោ ហ៊ុន សែន ស្នើវិនិយោគិនចិនបន្តវិនិយោគនៅកម្ពុជា បើទោះបីជាមានឬគ្មាន ប្រព័ន្ធអនុគ្រោះពន្ធ EBA

ភ្នំពេញ៖​  ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើទៅកាន់ ក្រុមហ៊ុនចិនដែលកំពុងបណ្តាក់​ទុនវិនិយោគនៅកម្ពុជា ឲ្យបន្តការវិនិយោគបន្ថែមទៀត បើទោះបីកម្ពុជា មានប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហគមន៍អឺរ៉ុប ឬក៏អត់យ៉ាងណាក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានស្នើភាគីចិនផងដែរ ឲ្យបន្តបើកចំហរ ទីផ្សារឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិន។​ បន្ថែមលើនេះ សម្តេចក៏បានស្នើឲ្យមានការវិនិយោគថ្មីៗពីវិនិយោគិន និងពាណិជ្ជកម្មចិនថ្មីៗបន្ថែមទៀតផងដែរ។ 

ការស្នើឡើងបែបនេះធ្វើឡើង ស្របពេលដែល សម្តេចតេជោហ៊ុនសែនទទួលស្វាគមន៏សមាគមត្រកូលហ៊ុននៃប្រទេសចិនជា​ពិសេសអ្នកវិនិយោគិន និង សហគ្រិនចិន ដែលមកពីខេត្តផ្សេងៗនៃប្រទេសចិនដើម្បីពិភាក្សាការងារនិងសិក្សាលើការវិនិយោគនិងសក្តានុពលក្នុងប្រទេសកម្ពុជា។ 

សម្តេចតេជោហ៊ុនសែនបានជម្រាបជូនគណៈប្រតិភូចិនថា កម្ពុជាមានសក្កានុពលជាច្រើនសម្រាប់វិនិយោគិនចិនធ្វើការវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជា។  សម្តេចបានមានប្រសាសន៏ទៀតថា​៖«នាពេលបច្ចុប្បន្នទំហំពណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិនបានកើនឡើងជាបន្តបន្ទាប់ហើយគោលដៅពណិជ្ជកម្មរបស់ប្រទេសកម្ពុជានិងចិនក្នុងឆ្នាំ២០២២ខាងមុខនិងអាចកើតឡើងរហូតទៅដល់១០ពាន់លានដុល្លារ»៕

អត្ថបទដោយ: Oudom