រថភ្លើងស៊េរីទំនើបជិតមកដល់ភ្នំពេញហើយ

រថភ្លើងស៊េរីទំនើបជិតមកដល់ភ្នំពេញហើយ
(រូបភាព៖ Sabay News) ថ្មីៗនេះ ក្រុមហ៊ុន Rayal Railway Cambodia បានបង្ហាញរូបរាងរថភ្លើង​​ស៊េរីទំនើប ដែលតម្លើងនៅប្រទេសម៉ិកស៊ីកូ ដោយរថភ្លើងស៊េរីទំនើបធុនស្រាលចំនួន ៣ គ្រឿង នឹងមកដល់ប្រទេសកម្ពុជាក្នុងខែ កក្កដា ឆ្នាំ ២០១៨ នេះតែម្ដង។ នេះបើយោងតាមការបញ្ជាក់របស់ឯក ឧត្ដម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ រថភ្លើងស៊េរីថ្មីនេះមានលក្ខណៈពិសេសដូចជា៖ - ក្បាលម៉ាស៊ីនមានចំនួន ២ មុខ៖ គឺនៅខាងមុខមួយ និងខាងក្រោយមួយ - រថភើ្លងចំណាយពេលត្រឹមតែ ២៥ នាទីប៉ុណ្ណោះពីស្ថានីយទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ - មានកៅអី ដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្តអ្នកជិះបាន - សំខាន់មាន Wi-Fi ប្រើប្រាស់ដោយឥតគិតថ្លៃ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ - បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើ (រូបភាព៖ Google) (រូបភាព៖ Google) (រូបភាព៖ Google) (រូបភាព៖ Google)
អត្ថបទដោយ: Medikan