តើលោកអ្នកចង់ស្វែងយល់អំពីការគ្រប់គ្រង់ផ្សារទំនើបដែរទេ?

តើលោកអ្នកចង់ស្វែងយល់អំពីការគ្រប់គ្រង់ផ្សារទំនើបដែរទេ?
ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងលូតលាស់ជាលំដាប់ អាជីវកម្មផ្សារទំនើប និងហាងលក់រាយ គឺជាឳកាសធំមួយនៅក្នុងទីផ្សារ។ ប៉ុន្តែកង្វះជំនាញច្បាស់លាស់ស្តីពីការគ្រប់គ្រង់ និង ដំណើរការហាងទំនិញរបស់ម្ចាស់ហាង និង បុគ្គលិក អាចនាំការវិនិយោគលើអាជីវកម្មដែលកំពុងមានសក្តានុពលនេះ ទៅកាន់ភាពបរាជ័យ។ ចំនួនផ្សារទំនើបនៅកម្ពុជាបន្តកើនឡើងជាលំដាប់។ គ្រាន់តែនៅរាជធានីភ្នំពេញមានផ្សារទំនើបជាង១០កំពុងដំណើរការ ខណៈផ្សារទំនើបប្រមាណ ១០ ទីតាំងផ្សេងទៀតគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ ដែលនឹងធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំង។ ផ្សារទំនើបដែលគ្រោងនឹងបើកដំណើរការទាំងនោះរួមមាន៖ Phnom Penh Mega Mall (Parkson), Olympia Plaza Mall, The Bridge Commercial, Midtown, Downtown 93, The Community, Noro Mall, Prince Plaza Mall និង Eden Garden ជាដើម។ ដើម្បីឆ្លើយតបនឹងតំរូវការក្នុងការអភិវឌ្ឍន៍ ចំនេះដឹងសំរាប់ការងារគ្រប់គ្រង់ផ្សារទំនើប វិទ្យាស្ថាន Royal Chartered Academy បានប្រកាសរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃស្តីពីការគ្រប់គ្រងគ្រប់គ្រង់ផ្សារទំនើប។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងបានស្វែងយល់អំពី ច្បាប់ទាក់ទងនឹងការគ្រប់គ្រង់ផ្សារទំនើប ឯកសារពាក់ព័ន្ធនឹងវិស័យលក់រាយ ចំណាត់ថ្នាក់ទាំងអស់នៃទ្រព្យនៅក្នុងហាងទំនិញ រួមជាមួយការសិក្សាពីឧទាហរណ៍ជាក់ស្តែងផងដែរ។ បុគ្គលដែលគួរចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖ • អ្នកវិនិយោគអចលនទ្រព្យ ក្រុមហ៊ុន សាងសង់ ឬ ដេគ័រ ដែលមានគំរោង ឬ កំពុងអភិវវឌ្ឍផ្សារទំនើប។ • ក្រុមហ៊ុន ឬ បុគ្គលនានាដែលមានអាជីវកម្មទាក់ទងនឹងផ្សារទំនើប ឬហាងទំនិញធំៗ រួមមាន ក្រុមហ៊ុនគ្រប់គ្រងអគារ ក្រុមហ៊ុនផ្គត់ផ្គង់ការសំអាត ក្រុមហ៊ុនសន្តិសុខ ។ល។ ដែលត្រូវស្វែងយល់ ពីចំណេះដឹងផ្សេងៗដែលពាក់ព័ន្ធនឹងការគ្រប់គ្រងផ្សារទំនើប។ • បុគ្គលដែលកំពុង ឬមានបំនង ធ្វើការក្នុងការគ្រប់គ្រងផ្សារទំនើប ឬហាងអាជីវកម្មនៅក្នុងផ្សារទំនើប វគ្គបណ្តុះបណ្តាលដែលមានរយៈពេល២ថ្ងៃនេះនឹងរៀបចំឡើង នៅថ្ងៃទី ១១ និង ១២ ខែធ្នូ ឆ្នាំ ២០១៨ នេះ នៅទីតាំងវិទ្យាស្ថាន RCA ផ្ទាល់ ដែលស្ថិតនៅជាន់ទី១នៃ ផ្សារទំនើបស្ទឹងមានជ័យថ្មី។ វគ្គសិក្សានេះ នឹងបណ្តុះបណ្តាលដោយ លោក Daniel Tan Gark Bin ដែលមានបទពិសោធន៍ ជាង ៤០ឆ្នាំនៅ ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និង អូស្រ្តាលី លើការបង្រៀន គ្រប់គ្រង និងអភិវឌ្ឍន៍ អចលនទ្រព្យ ហិរញ្ញវត្ថុ និង ទីផ្សារ។ លោក Daniel បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអចលនទ្រព្យពី សាកលវិទ្យាល័យជាតិនៃសឹង្ហបុរី (NUS) ហើយលោកក៏ជាសមាជិករបស់វិទ្យាស្ថាន Royal Institute of Charter Surveyor (RICS) លើការគ្រប់គ្រងសំណង់។ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ២៥ ខែ វិច្ឆិកានេះ តម្លៃសិក្សា ក្នុងម្នាក់គឺ ១៨០ដុល្លារ។ សម្រាប់ការចុះឈ្មោះនៅក្រោយថ្ងៃ២៥ ខែវិច្ឆិកា តម្លៃសិក្សា ក្នុងម្នាក់នឹងឡើងដល់ ១៩៩ ដុល្លារក្នុងម្នាក់។ ការចុះថ្លៃពិសេសនឹងមានការផ្តល់ជូនសំរាប់ការចុះឈ្មោះជាក្រុមចាប់ពី ៣នាក់ឡើងទៅ។ បង្កើតឡើងនៅឆ្នាំ២០១៨ RCA គឺជាមជ្ឍមណ្ដលបណ្តុះបណ្តាលជំនាញដំបូងគេនៅកម្ពុជា ដែលផ្តោតលើការគ្រប់គ្រងវិស័យសំណង់ និង អចលនទ្រព្យដោយប្រើប្រព័ន្ធអប់រំមកពីប្រទេសសិង្ហបុរីដែលបណ្តុះបណ្តាល ដោយអ្នកជំនាញលំដាប់អន្តរជាតិដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យសំណង់ និងអចលនទ្រព្យ។ បច្ចុប្បន្ននេះ RCA ផ្តល់ជូនកម្មវិធីសិក្សាកំរិតបរិញ្ញាប័ត្ររងសំរាប់មុខជំនាញចំនួន ៤ ដូច ខាងក្រោម៖ • ការគ្រប់គ្រងសំណង់ ( Construction Management) • ការវាស់ស្ទង់ពីបរិមាណ (Quantity Surveying) • ការគ្រប់គ្រងបរិក្ខារនៅក្នុងអគារ (Diploma in Facility Management) និង • ការសិក្សាពីវិស័យអចលនទ្រព្យ និងការវាយតម្លៃ (Real Estate and Valuation)។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងមកកាន់វិទ្យាស្ថាន RCA តាមរយៈទូរស៏ព្ទលេខ៖ 060 815 515 / 010 94 76 40  
អត្ថបទដោយ: Vutha