(មានវីដេអូ) មានគ្រែមួយនេះ អស់បារម្ភរឿងបញ្ហារញ្ជួយដីទៀតហើយ

(មានវីដេអូ) មានគ្រែមួយនេះ អស់បារម្ភរឿងបញ្ហារញ្ជួយដីទៀតហើយ

ជារៀងរាល់ឆ្នាំ មានគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។ គ្រោះធម្មជាតិមួយនេះ បានធ្វើឱ្យមនុស្សប្រមាណ ១០ ម៉ឺននាក់ ត្រូវរងគ្រោះថ្នាក់ ដោយការរលំអគារសង្កត់ពីលើ ហើយបានបាត់បង់ជីវិតនៅពេលគេងលក់តែម្ដង។ ដូច្នេះហើយ ទើបស្ថាបត្យករមួយរូប បានបង្កើតគ្រែការពារសុវត្ថិភាពនេះឡើង ដើម្បីធានាថា មនុស្សនឹងត្រូវបានការពារ នៅពេលមានការបាក់ស្រុតអគារដោយគ្រោះការរញ្ជួយដី។ គ្រែនេះរចនាឡើង ដោយស៊ុមខាងក្រៅត្រូវបានធ្វើពីដែកបំពង់ និងបំពាក់នូវឧបករណ៍ចាប់កម្រិតរំញ័រ ដែលកើតមានឡើងពីការរញ្ជួយដី ដើម្បីទម្លាក់ពូកចុះក្រោម និងបិទគម្របគ្រែតែម្ដង។ វាត្រូវបានរចនាឡើង ដើម្បីការពារមនុស្សពីផ្សែង ឬធូលីដែលហុយពេលបាក់ស្រុតអគារផងដែរ។ នៅខាងក្នុងគ្រែ មានសម្ភារៈសំខាន់ៗមួយចំនួនដូចជា៖ ទឹកពិសារ ឧបករណ៍ជំនួយបឋម បំពង់ពន្លត់អគ្គីភ័យ និងរបាំងមុខការពារផ្សែងជាដើម។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ រូបភាព៖ google

អត្ថបទដោយ: Sreyluch