ចិនរៀបចំពិព័រណ៍គ្រឿងសង្ហារឹមធំបំផុតលើលោកលើកទី៤២ នៅសៀងហៃ

ចិនរៀបចំពិព័រណ៍គ្រឿងសង្ហារឹមធំបំផុតលើលោកលើកទី៤២ នៅសៀងហៃ

ពិព័រណ៍គ្រឿងសង្ហារឹមអន្តរជាតិសៀងហៃនៃប្រទេសចិន (China International Furniture Fair Shanghai) នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិរបស់ចិន នាទីក្រុងសៀងហៃ។ ពិព័រណ៍នេះធ្វើឡើងដើម្បីបង្ហាញពីម៉ាកគ្រឿងសង្ហារឹម គ្រឿងតុបតែងផ្ទះ គ្រឿងសង្ហារឹមសម្រាប់ការិយាល័យ គ្រឿងសង្ហារឹមពាណិជ្ជកម្ម ម៉ាស៊ីនច្នៃគ្រឿងសង្ហារឹម និង វត្ថុធាតុដើមរាប់រយមុខ។ សូមបញ្ជាក់ថានៅក្នុងកម្មវិធីនេះនឹងមាន ដាក់តាំងគ្រឿងសង្ហារឹមគ្រប់ប្រភេទច្រើនជាង ២,០០០ ម៉ាកផ្សេងៗគ្នា ក្នុងសាលពិព័រណ៍ទំហំ ៤០០,០០០ ម៉ែត្រការ៉េ។ ក្រៅពីនេះទៀតក្នុងកម្មវិធី CIFF Shanghai 2018​ ក៏នឹងប្រគល់ពានរង្វាន់ជូនដល់ អ្នកឌីហ្សាញណាដែលបានរចនាម៉ូដល្អដាច់គេប្រចាំក្នុងការតាំងពិព័រណ៍លើកទី៤២នេះ ដែលត្រូវបានវាយតម្លៃ និង ដាក់ពិន្ទុដោយក្រុមអ្នកជំនាញ នៃសមាគមន៍គ្រឿងសង្ហារឹមសហរដ្ឋអាមេរិក។  សម្រាប់កម្មវិធីនេះដែរ គឺជាឧ៌កាសសម្រាប់ វិស្វ័ករ អ្នករចនាម៉ូដ ស្ថាប្យករ អ្នកជំនាញឌីហ្សាញ ជាដើមក្នុងការបង្ហាញនូវស្នាដៃក្នុងការរចនាផលិតផលរបស់ខ្លួន។ ជាពិសេសក៏ជាពេលវេលាមួយ សម្រាប់ធ្វើការស្វែងយល់ និងដកស្រង់យកបទពិសោធន៍ថ្មីៗ ដើម្បីបង្កើតរបស់ប្លែកៗទៀត តម្រូវទៅតាមការរីកចម្រើនក្នុងពេលបច្ចុប្បន្ន។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍តាំងពិព័ណ៍គ្រៀងសង្ហារឹមអន្តរជាតិលើកទី៤២ ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខនេះ ជាការតាំងពិព័ណ៍គ្រឿងសង្ហារឹមធំជាងគេលើពិភពលោក និង ជាវេទិកាជំនួញដ៏មានឥទ្ធិពលបំផុតនៅតំបន់អាស៊ី។​ សូមរំលឹក​ថាការតាំងពិព័រណ៍លើកទី៤១ កន្លងទៅ មានអ្នកចូលរួចប្រមាណជិត ២សែននាក់ មកពីបណ្តាលប្រទេសជុំវិញពិភពលោក។ ងាកមកក្នុងប្រទេសវិញ នៅកម្ពុជាក៏មានព្រឹត្តិកាណ៍តាំងពិព័រណ៍លក្ខណះស្រដៀងនេះចំនួន៣ផងដែរ​ ដូចជា "ពិព័រណ៍ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទៃ​ខាង"​ ។ ពិព័រណ៍ដែលរៀបចំ​ដោយ​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម ICVeX Co., Ltd និង​សមាគម​ស្ថាបត្យករ​កម្ពុជានេះ បានធ្វើឡើងចំនួន៣លើករួមមកហើយ ដោយលើកចុងក្រោយគឺនៅ​ ថ្ងៃ​ទី​ ២៤ ដល់​ ២៦ ខែ​ឧសភា​ឆ្នាំ ២០១៨​ កន្លងទៅនេះ។ មួយទៀតគឺពិព័រណ៍ CAMBUILD ដែលជាកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិ បង្ហាញអំពីស្ថាបត្យកម្ម វិស្វកម្ម សំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណងអគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រងប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថភាពអគ្គីភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់​ រួមនឹងវិស័យអចលនទ្រព្យផងដែរ។ ពិព័រណ៍នេះធ្វើជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៣មក ហើយក្នុងឆ្នាំ២០១៨នេះ CAMBUILD'18 នឹងធ្វើនៅថ្ងៃទី១២ ​ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ចំណែកឯពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា (Cambodia Construction Industry Expo) ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា បានចាប់ផ្តើមធ្វើតាំងពី ឆ្នាំ២០១៤ មកម្លេះ។ សម្រាប់ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់នឹងអចលនទ្រព្យកម្ពុជាលើកទី៦ ឆ្នាំ២០១៨នេះ នឹងមានការដាក់តាំងផលិតផលចំនួន ៤០០​ស្តង់ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា​ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនៃប្រទេសកម្ពុជា។ ពិព័រណ៍នេះរំពឹងថានឹងទទួលបានអ្នកទស្សនាច្រើនជាង១មឺុននាក់។ គួររំលឹកដែរថា ការបង្កើតពិព័ណ៍បែបនេះនៅកម្ពុជាគឹ ដើម្បីអូសទាញការចូលរួមពីសំណាក់ ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ អ្នកម៉ៅការ ឈ្មួញ អ្នកវិជ្ជាជីវៈ និងសិស្សនិស្សិតផ្នែកស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង។ ដើម្បីដើរឲ្យទាន់នៃសន្ទុះការរីកចម្រើន វិស័យសំណង់នៅក្នុងប្រទេកម្ពុជាសព្វថ្ងៃ។ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ថវិការដ្ឋដែលរកបានពីវិស័យសំណង់កើនដល់ ១១,៥% ខណៈវិស័យទេសចរណ៍ ១២,៥% និងវិស័យកាត់ដេ ១១,៦% នៅឆមាសទី ១ ក្នុងឆ្នាំ ២០១៨នេះ៕    

អត្ថបទដោយ: Medikan