(មានវីដេអូ) ហេតុអ្វី​អគារ​​​នៅ​ហុងកុង​មាន​ប្រហោង​ជាច្រើន?

(មានវីដេអូ) ហេតុអ្វី​អគារ​​​នៅ​ហុងកុង​មាន​ប្រហោង​ជាច្រើន?
ប្រទេស​នីមួយៗ​តែងតែ​មាន​រចនាបថ នៃ​ការ​សាងសង់​ ទៅ​តាម​​​ជំនឿ​ និង​ទំនៀមទម្លាប់​រៀងៗខ្លួន។ ទោះបីជា​ជំនឿ​ខ្លះ​មិន​សមហេតុសមផល ក៏​ពួកគេ​នៅតែ​ប្រកាន់​ភ្ជាប់​​តៗគ្នា​ ដោយ​​អ្នក​ខ្លះ​មិន​ទាំង​យល់​ អំពី​អត្ថន័យ​​នូវ​​អ្វី​ដែល​ពួកគេ​បាន​កំពុង​​ធ្វើ​​ទៀត​ផង។ យ៉ាងណា​បើ​ទោះជា​​ក្នុង​ន័យ​អ្វី​ក៏ដោយ​ចុះ ​វា​​ជា​ការ​សម្គាល់​នូវ​​អត្តសញ្ញាណ នៃ​ជាតិសាសន៍​​មួយ ឬ​ក្រុម​មួយ​ដែរ ដែល​​មនុស្ស​ជាតិ​​ចាំបាច់​ត្រូវ​តែ​​ថែរក្សា​និង​អភិរក្ស។ KHB Media សូម​នាំ​អារម្មណ៍​មិត្ត​អ្នកអាន​​​​ទៅ​ហុងកុងបន្តិច។ តើ​​​អ្នក​​ដឹង​ទេ​​​ហេតុអ្វី​បាន​ជា​អគារ​ខ្ពស់​ៗ​ នៅ​ហុងកុង​ មាន​រន្ធ​​ច្រើន? បើ​យោង​តាមគេហទំព័រ Business Insider អគារ​ខ្ពស់ៗ​នៅ​ហុងកុង​តែងតែ​មាន​ប្រហោង​ ព្រោះ​​​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជំនឿ ដែល​គេ​ហៅ​ថា ​ហ្វេងសៀ (Feng Shei)។ ប្រហោង​ទាំងនេះ​គឺ​ជា​ច្រក​ទ្វារ​នាគ។ ពួកវា​​​អាច​ឱ្យ​សត្វ​នាគ​​ហោះ​ពី​លើ​ភ្នំ​ទៅ​ក្នុង​ទឹក។ ហ្វេងសៀ ​គឺ​​យន្ត​​​ចិន សម្រាប់​​​កំណត់​​ទីតាំង​អគារ ដែល​​ជា​​ថាមពល​​វិញ្ញាណ ដើម្បី​ផ្ដល់​ភាព​សុខដុមរមនា។ នៅ​ប្រទេស​ចិន សត្វ​នាគ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​អ្នក​នាំ​សំណាង​ល្អ។ ការ​​បិទ​ផ្លូវ​​​របស់​នាគ​អាច​នាំ​មក​នូវ​សំណាង​អាក្រក់។ នៅ​ប្រទេស​ចិន សត្វ​នាគ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​អ្នក​នាំ​សំណាង​ល្អ។ ការ​​បិទ​ផ្លូវ​​​របស់​នាគ​អាច​នាំ​មក​នូវ​សំណាង​អាក្រក់។ លំនៅឋាន​ដែល​មាន​ហ្វេងសៀន​មិន​​ល្អ​ ដូចជា​ប៉ម​របស់​ធនាគារ​ចិន​ត្រូវ​បាន​គេ​បន្ទោស​ថា បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ដែល​នៅ​ក្បែរ​ជុំវិញ​ក្ស័យ​ធន់។ https://youtu.be/qb4HLm4GuEg
អត្ថបទដោយ: Dara