ផ្លូវដែករបស់កម្ពុជាអាចនាំអ្នកដំនើរឆ្លងកាត់ជាច្រើនប្រទេសបាន!

ផ្លូវដែករបស់កម្ពុជាអាចនាំអ្នកដំនើរឆ្លងកាត់ជាច្រើនប្រទេសបាន!

ខ្សែរថភ្លើងទី២ របស់កម្ពុជាដែលភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត មានសមត្ថភាពអាចនាំអ្នកដំណើរទៅដល់ប្រទេសអាស៊ីជាច្រើន។ ខណៈដែលការដាក់ឱ្យដំណើរការបណ្ដោះអាសន្ននូវផ្លូវដែកទិសពាយ័ព្យ ប៉ោយប៉ែត-បាត់ដំបង-ពោធិ៍សាត់-ភ្នំពេញ កាន់ខិតជិតមកដល់ ស្ថាប័នពាក់ព័ន្ធនានាក៏កំពុងតែមានភាពមមារញឹកខ្លាំងដើម្បីស្ថាបនាផ្លូវរថភ្លើងមួយខ្សែនេះឱ្យរួចរាល់ទាន់ពេលវេលា និង ត្រៀមបើកពិធីដាក់ឱ្យដំណើរការបណ្តោះអាសន្នផងដែរ។ ផ្លូវដែកមួយខ្សែនេះត្រូវបានស្ថាបនាឡើងវិញបន្ទាប់ពីទទួលរងការខូចខាតកាលពីអតីតកាល ដែលបានចំណាយទឹកប្រាក់អស់ប្រមាណជាង ៨០ លានដុល្លារសហរដ្ឋអាមេរិច ដែលក្នុងនោះមានថវិការជាតិចំនួន ៧០ លានដុល្លារ និង ១៣ លានដុល្លារទៀតជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ យោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានបង្ហាញថា ផ្លូវដែកភាគខាងជើង (ភ្នំពេញ – ប៉ោយប៉ែត) ដែលមានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ នឹងត្រូវបានតភ្ជាប់ចប់ជាស្ថាពរ និង ដាក់ឱ្យដំណើរការនាថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និង ដឹកទំនិញតាមរយៈរថភ្លើងនេះបាន។ មិនតែប៉ុណ្ណោះផ្លូវដែកមួយខ្សែនេះអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរពីប្រទេសកម្ពុជាយើង ទៅដល់ប្រទេសថៃ កូឡាឡាំពួរ និង ឆ្លងទៅដល់ប្រទេសសិង្ហបុរី ថែមទៀត បន្ទាប់ពីប្រទេសកម្ពុជា និង ថៃ បានចុះហត្ថាលេខាលើ MOU ជាមួយគ្នា៕

អត្ថបទដោយ: Sreyluch