ហេតុអ្វី​​គេ​ប្រើប្រាស់ដែក​ច្រើន​ជាង​ឈើ?

ហេតុអ្វី​​គេ​ប្រើប្រាស់ដែក​ច្រើន​ជាង​ឈើ?

ផ្ទះសាងសង់តាមបែបប្រពៃណីភាគច្រើនប្រើឈើ ហើយត្រូវបានសាងសង់ឡើងពីឈើ វែង ដែលមានរង្វាស់ ៥ ស.ម x ១០ ស.ម ឬ ១០ ស.ម x ១៥ ស.ម ដើម្បីបង្កើតបានជាគ្រោង។ ប៉ុន្តែហេតុអ្វីបានជាឥឡូវនេះ គ្រឿងដែកមានប្រជាប្រិយភាពជាង? យោងទៅតាមគេហទំព័រ How Stuff Works បានឲ្យដឹងថា ផ្ទះជាទូទៅត្រូវបាន សាងសង់ដោយប្រើវិធីសាស្ត្រមួយហៅថា គ្រោងដោយឈើ ត្រូវផ្គុំភ្ជាប់គ្នាបង្កើតបានជា រាងចតុកោណ ហើយមានដែកទ្រទម្ងន់ជញ្ជាំងខាងក្នុង និងខាងក្រៅ ព្រមទាំងដំបូលផងដែរ។ ប៉ុន្តែវាគ្រាន់តែជាមធ្យោបាយមួយក្នុងការកសាង ដែលហៅថាគ្រោងស្រាល។ ជាធម្មតា មេឈើត្រូវបានប្រើ ដើម្បីធ្វើជាគ្រោងផ្ទះ ។ យ៉ាងណាក៏ដោយ មេឈើប្រឈមនឹងបញ្ហាជាច្រើនដូចជា ពុកខូច ទ្រង់ទ្រាយដើមស្វិត ប្រេះ និងខ្ជាក់។ សត្វល្អិតផ្សេងៗដូចជា៖ កណ្ដៀរ ខ្មូត និងពពួកផ្សិត ក៏អាចបំផ្លាញមេឈើបានយ៉ាងលឿនបំផុត។ ឈើជាសម្ភារៈមានកំណត់ ហើយពិបាកក្នុងការបែង ចែកតាមប្រភេទ និងមិនអាចប្រើប្រាស់បានសម្រាប់ផ្នែក ដែលមិនត្រង់ ឬមានស្នាមប្រឡាក់ ពក ប្រេះ ឬភាព ល្អៀងផ្សេងទៀត។ ឈើហ៊ុប ដែលបានទិញមកសម្រាប់ធ្វើមេ មានកាកសំណល់ ២០% ហើយតម្លៃឈើមានការ ឡើងចុះខ្លាំង មិនទៀងទាត់ ដែលធ្វើឲ្យកញ្ចប់ថវិកាសម្រាប់គម្រោងសាងសង់ប្រឈម នឹងបញ្ហាខ្ពស់។ ដែកជាច្រើនត្រូវបានប្រើប្រាស់ក្នុងវិស័យសំណង់ពាណិជ្ជកម្ម សម្រាប់ហេតុផលផ្សេងគ្នា ហើយក្រោយមកដែកកាន់តែមាន ប្រជាប្រិយភាពឡើងនៅក្នុងអគារលំនៅដ្ឋាន។ អ្នកអាចដោះស្រាយកង្វល់ទាំងនេះ ដោយប្រើមេដែកជាសម្ភារៈសរីរាង្គមួយ និងមានកាក សំណល់តែ ២% ហើយមានភាពធន់នឹងភ្លើងខ្លាំង។ ដែកមានមិនរង្គោះរង្គើ និងរឹងមាំ អាចទប់ទល់នឹងការរញ្ជួយដី និងព្យុះបានល្អជាងឈើ ហើយងាយស្រួលក្នុងការតភ្ជាប់។ តម្លៃដែកមិនប្រែប្រួលខ្លាំងដូចឈើ និងមានគុណសម្បត្តិច្រើនជាង។ ដែកជារឿយៗ ត្រូវបានចាត់ទុកជាសម្ភារៈបរិស្ថានមេត្រី ជាងឈើ ដោយសារតែដែកអាចកែច្នៃឡើងវិញបាន ប៉ុន្តែអ្នកខ្លះអះអាងថា ឈើជាធនធានអាចកែច្នៃឡើងវិញ បាន ខណៈការផលិតដែក និងការស្លរលាយក្នុងដំណើរការកែច្នៃ អាចបង្កើតបានជាសារធាតុបំពុលបរិស្ថាន។ ជារឿងគួរឱ្យភ្ញាក់ផ្អើល ព្រោះគ្រោងដែកមិនជាប់ដូចឈើនោះទេ ជាពិសេស ប្រភេទដែក ស្រាល។ ដែកអាចមានតម្លៃខ្ពស់ជាងឈើ ហើយអ្នកត្រូវគិតអំពីបញ្ហាមួយចំនួនក្នុងការភ្ជាប់កាបផ្សេងៗ និងប្រអប់អេឡិចត្រូនិករត់កាត់គ្រោងដែក ដោយសារតែដែកអាច ឆ្លងចរន្តអគ្គិសនីបាន។ នៅកន្លែងត្រជាក់ និងសើមខ្លាំង ដែកអាចមានបញ្ហា ដោយសារតែដែកអាចច្រេះ។ ដូច្នេះ អ្នកត្រូវលាបថ្នាំការពារសំណើម។ វាពិបាកក្នុងការកាត់ និងដាប់មេដែក ហើយអ្នកប្រហែលជាមិនអាចរកទិញដែកធ្ងន់ៗនៅហាងក្បែរផ្ទះរបស់ខ្លួនបានទេ រួចត្រូវទៅរកនៅកន្លែង ដែលផ្ដល់ជូនអ្នកម៉ៅការ។ ដូច្នេះ មេដែកមិនល្អឥតខ្ចោះទេ ហើយអ្នកខ្លះចូលចិត្តប្រើមេឈើជាង។ ប្រសិនបើអ្នកជ្រើសរើសដែក អ្នកនៅតែត្រូវការឈើសម្រាប់រឹមស៊ុមបង្អួច ទ្វារ និងបន្ទប់ទឹក។ ដូច្នេះ អ្នកគួរជ្រើសរើសយកដែក​ ឬឈើអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ រូបភាព៖ http://www.dulley.com

អត្ថបទដោយ: Dara