ម្ចាស់គម្រោង Wisney World ​ប្រកាស​បោះទុន​ជាង ១​ពាន់​លាន​ដុល្លារ​

ម្ចាស់គម្រោង Wisney World ​ប្រកាស​បោះទុន​ជាង ១​ពាន់​លាន​ដុល្លារ​
គម្រោង Wisney World ​ត្រូវបានប្រកាសជាផ្លូវការនៅមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ កាលពីថ្ងៃ ២០ខែមិថុនាកន្លងទៅ។ គួរបញ្ចាក់ផងដែរ គម្រោងមួយនេះនឹងបង្ហាញខ្លួនលើទឹកដីខេត្តព្រះសីហនុ ហើយបើតាមម្ចាស់អភិវឌ្ឍន៍គម្រោង ក្រុមហ៊ុនអភិវឌ្ឍន៍ SV international និង AMC International បានឲ្យដឹងថា​គម្រោង Wisney World អាចជារមណីយដ្ឋានធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ធំមួយនេះស្ថិតក្រោមទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិច ដែលអភិវឌ្ឍន៍នៅលើផ្ទៃដី ៦៥ហិតា រួមមានសណ្ឋាគារ កាស៊ីណូ ផ្សារទំនើប សួនកម្សាន្ត ឧទ្យានលំហែរកាយជាដើម។ គួរបញ្ចាក់ផងដែរ គម្រោង Wisney World ជាការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ចិន AMC International និង​ក្រុមហ៊ុន​ម៉ាឡេស៊ី SV International ដែល​បង្កើត​ក្រុមហ៊ុន Wisney Resort City Development Co., Ltd សម្រាប់ធ្វើ​ប្រតិបត្តិការលើ​គម្រោង​ទាំងមូល។ យោងតាមប្រភពពីគេហទំព័រ Construction-property.com ចំពោះរយៈពេលនៃការសាង់សង់ លោក Lim Chay Loon ជាប្រធានក្រុមហ៊ុន SV international បានបញ្ជាក់ថា សម្រាប់ផ្នែកសំណង់ឧទ្យានធម្មជាតិនឹងបញ្ចប់ក្នុងរយៈពេល ៤ឆ្នាំ ខណៈដែលសណ្ឋាគារ កាស៊ីណូ និងរមណីយដ្ឋាននឹងត្រូវចំណាយពេលប្រហែល ៣០ខែ ដើម្បីបញ្ចប់។​ គម្រោង Wisney World បង្កើតឡើងស្របពេលដែលខេត្តព្រះសីហនុកំពុងតែទាក់ទាញ ភ្ញៀវទេសចរណ៍ចិន ក៏ដូចជាវិនិយោគិនជាច្រើនមកតំបន់ឆ្នេរមួយនេះ។ គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្ននេះមានគម្រោងសាងសង់ធំៗជាច្រើនកំពុងលូតលាស់នៅខេត្តព្រះស៊ីហនុ ជាពិសេសគឺគម្រោងអភិវឌ្ឍន៍អគារខុនដូរប្រណិតៗ ដែលត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់គ្នា នេះក៏ដោយ សារតែក្រុងព្រះសីហនុគឺជា ទិសដៅទេសចរណ៍ទីមួយរបស់ជាតិ ដែលមានឆ្នេរដ៏ស្រស់ត្រកាល និងកោះដ៏សែនមនោរម្យ ហើយក៏ជាទីក្រុងសេដ្ឋកិច្ច ដែលលូតលាស់ជាងគេមួយបន្ទាប់ពីទីក្រុងភ្នំពេញ៕
អត្ថបទដោយ: Medikan