តោះ! ចុះឈ្មោះចូលរួមការពិព័រណ៍អចលនទ្រព្យ The Banlao.la ឥឡូវនេះ!

តោះ! ចុះឈ្មោះចូលរួមការពិព័រណ៍អចលនទ្រព្យ The Banlao.la ឥឡូវនេះ!

ពិព័រណ៍អចលនទ្រព្យThe Banlao.la របស់ប្រទេសឡាវ បានត្រឡប់មកវិញហើយ ដោយផ្តោតទៅលើ ​ការតាំងបង្ហាញរថយន្ត សម្ភារៈទំនើបៗ និងរបៀបរបបនៃការរស់នៅបែបស៊ីវិល័យ កញ្ចប់ឥណទានគេហដ្ឋានពីបណ្តាគ្រឹះស្ថានធនាគារនានា។

ពិព័រណ៍តាំងអចលនទ្រព្យ The Banlao.la នេះគ្រោងនឹងធ្វើឡើងចំនួន៣ ថ្ងៃ គិតចាប់ពី ថ្ងៃទី១៣ ដល់ ទី១៥ខែមីនាឆ្នាំ២០២០នេះ នៅឯមជ្ឍមណ្ឌលសន្និសិទជាតិ នៃទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

ពិព័រណ៍ banlao.la នេះគឺធ្វើឡើងក្នុងគោលបំណង ផ្តល់ជូននូវ ឱកាសមាស ដល់ អ្នកកំពុងស្វែងរកផ្ទះថ្មី ដីធ្លី និងប្រាក់កម្ចីលើអចលនទ្រព្យ និង ឱកាសជាច្រើនបន្ថែមទៀតដូចជាការ សម្លឹងមើលការវិនិយោគទ្រព្យសម្បត្តិដំបូង ឬប្រាក់កម្ចីទិញផ្ទះ ការចង់វិនិយោគអចលនទ្រព្យនៅបរទេស។ បន្ថែមលើនេះពិព័រណ៍នេះទៀតសោធក៏មាន ការតាំងបង្ហាញម៉ាក់ ស៊េរីឡានថ្មីៗ កង់ម៉ូតូ គ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អេឡិចត្រូនិច គ្រឿងសង្ហារឹម ឧបករណ៍ហាត់ប្រាណ គ្រឿងអលង្ការ និងផលិតផលប្រើប្រាស់ក្នុងផ្ទះ។

ព្រឹត្តិការណ៍ដ៏ធំមួយនេះក៏ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីខែមីនាឆ្នាំ២០១៩ នាពេលឆ្នាំកន្លងទៅនេះ ដោយទាក់ទាញភ្ញៀវជាង ៤,០០០ នាក់មកពីប្រទេសឡាវនិងតំបន់អាស៊ាននិងជំរុញការលក់ទ្រព្យសម្បត្តិជាង ១០ លានដុល្លារក្រុមនៅក្នុងពិព័រណ៍ banlao.la និង yula.la សហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិឡាវ។

ពិព័រណ៍ផ្ទះ banlao.la នឹងពាំនាំនូវរបៀបរបបនៃការរស់នៅបែបស៊ីវិល័យ។​ក្នុងនោះក្រមហ៊ុនជាង ១០០ ស្ថិតនៅក្រោមដំបូលតែមួយនៅ NCC ក្នុងទីក្រុងវៀងចន្ទន៍ហើយគ្រោងនឹងស្វាគមន៍ភ្ញៀវជាង ១០,០០០ នាក់មកពីទូទាំងប្រទេសឡាវតំបន់អាស៊ាននិងចិនដីគោក។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍ banlao.laដែលប្រារព្វនៅប្រទេសឡាវ​នេះ ក៏នឹងផ្តល់ជូនការដូ (រង្វាន់) ជាច្រើនដល់ភ្ញៀវចូលរួមផងដែរ ដោយរង្វាន់ដែលផ្តល់ជូនដ៏អស្ចារ្យទាំងអស់នោះរួមមានការហោះហើរទៅកាន់បណ្តាប្រទេសមួយចំនួន ការស្នាក់នៅបន្ទប់សណ្ឋាគារ លំដាប់ផ្កាយ​៥ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់កញ្ចប់គ្រឿងសង្ហារិម និងរបស់ជាច្រើនទៀត។

ចុះឈ្មោះដោយឥតគិតថ្លៃ ឥឡូវនេះដើម្បីចូលទៅកាន់ការចាប់ឆ្នោតផ្សងសំណាង។ សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍ banlao.la សូមផ្ញើអ៊ីមែលមកកាន់ [email protected] ថ្ងៃនេះឬទូរស័ព្ទមក +៨៥៦ ២០៥ ៥៥៥ ០៩០៦ ដោយឥតគិតថ្លៃដើម្បីចូលរួមហើយមិនចាំបាច់ចុះឈ្មោះទេ៕

​​​​​​

អត្ថបទដោយ: Oudom