Dubai Creek Tower នឹងក្លាយជា​អគារ​ខ្ពស់​បំផុត​ក្នុង​លោក

Dubai Creek Tower នឹងក្លាយជា​អគារ​ខ្ពស់​បំផុត​ក្នុង​លោក
អគារ​​ Dubai Greek Tower ស្ថិត​​ក្នុង​បរិវេណ​កំពង់​ផែ​ឌូបៃ​ហ្គ្រិក ដែល​មាន​ទំហំ៥,៦គីឡូម៉ែត្រ​​ការ៉េ ដែលនឹងក្លាយ​ជា​​ប៉ម​​មើលទេសភាព​ខ្ពស់​បំផុត​ដែល ​មាន​ទីតាំង​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។ យោង​តាម​សារព័ត៌មាន CNN បាន​ឱ្យ​ដឹង​ថា ក្រោយពី​បាន​បញ្ចុះ​បឋម​សីលា​ កាលពី​ខែ​តុលា ឆ្នាំ២០១៦ កម្មករ​បន្ត​​ជីក​​ក្នុង​ជម្រៅ​ដ៏​ជ្រៅ​នៅ​ឡើយ​ ​ដើម្បី​ចាក់​គ្រឹះ ​ដោយ​ដាក់​សសរ​គ្រឹះ​ជម្រៅ​៧២​ម៉ែត្រ ជា​កំណត់​ត្រា​ពិភព​លោក​មួយ ដែល​ត្រូវ​​ចាក់​បេតុង​ចំនួន៤.៥២៣ម៉ែត្រ​គូប។ ​រចនាបថ​របស់​អគារ​ ដែល​​ជា​ការ​វិនយោគ​រួម​គ្នា​របស់​ក្រុមហ៊ុន Emaar Properties និង​ក្រុមហ៊ុន Dubai Holdings ត្រូវ​បាន​បំផុស​គំនិត​​ចេញ​ពី​ផ្កា​ឈូក និង​ផ្កា​ម្លិះ ​ដោយ​​មាន​ខ្សែកាប​ទាញ​ទប់​​​​ប្រវែង​សរុប១០៩គីឡូម៉ែត្រ​។ ស្ថាបត្យករ​​អេស្ប៉ាញ​ដើម​កំណើត​ស្វីស លោក Santiago Calatrava បាន​រចនា​ជាន់​មើល​ទេសភាព៣៦០​ដឺក្រេ និង​សួនច្បារ​បន្តោក​ដ៏​អស្ចារ្យ​មួយ​​នៃ​ជាន់​​​រចនាបថ​ Baylon ​ខាង​ក្នុង​អាគារ ​ជាមួយ​នឹង​ទិដ្ឋភាព​ពីលើ​​​​តំបន់​ជម្រក​សត្វព្រៃ Ras Al Khor។ កាលពីមុន​ អគារនេះមាន​ឈ្មោះថា The Tower Harmbour ក្នុង​តម្លៃ​សាងសង់​បឋម១ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​​​​​​​បាន​បញ្ចប់​នៅ​ឆ្នាំ​២០២០។ មាន​ចំនួន​២១០ជាន់ និង​​កម្ពស់​​​យ៉ាង​ហោចណាស់៩៩៨ម៉ែត្រ វា​នឹង​ក្លាយ​ជា​​ប៉ម​ខ្ពស់​បំផុត​របស់​ពិភពលោក។ បច្ចុប្បន្ន​ គម្រោង​នេះ​​កំពុង​​​​សាងសង់​ក្នុង​ការ​ប្រកួតប្រជែង​​ជាមួយ​អគារ Jeddah Tower ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ អគារ Dubai Creek Tower ត្រូវ​បាន​​កំណត់​ជា​​ប៉ម​​មួយ ​មិន​ត្រូវ​បាន​សាងសង់​ជា​លំនៅឋាន ឬ​​ការិយាល័យ។ វា​នឹង​​ជែង​​ប៉ម​​តូក្យូ Skytree ដែល​​ជា​​​គ្រង​​កំណត់ត្រា​បច្ចុប្បន្ន ដោយ​មាន​ចំនួន​៣០៣.៥ម៉ែត្រ​។ អគារ Jeddah Tower នឹង​មាន​លំនៅឋាន​១៦៧ជាន់ (និង​ជាន់​មិនមែន​លំនៅឋានចំនួន៨៥​ជាន់) ហើយ​នឹង​ជែង​​អាគារ Burj Khalifa ដែល​បច្ចុប្បន្ន​​អគារ​នេះ​ខ្ពស់​បំផុត​​នៅ​ពិភពលោក ដោយ​​មាន​ជាន់​លំនៅឋាន​កម្ពស់១៧១ម៉ែត្រ។ https://youtu.be/tb8eOV0s5bA
អត្ថបទដោយ: Dara