គម្រោងអគ្គិសនីក្នុងស្រុក២កន្លែង នឹងត្រូវអភិវឌ្ឃន៏ឆាប់ៗនេះ

គម្រោងអគ្គិសនីក្នុងស្រុក២កន្លែង នឹងត្រូវអភិវឌ្ឃន៏ឆាប់ៗនេះ
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភាជាតិ រដ្ឋសភាបានបញ្ចេញសេចក្តីប្រកាសលើ គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ស្ពឺ និងគម្រោងអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ កាលពីថ្ងៃ ខែមិថុនាកន្លងទៅ បន្ទាប់ពីអង្គប្រជុំអនុម័តរបស់គណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំទាំងពីរលើកសម្រេចបាន​ជា​ឯកច្ឆន្ទ លើ​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនីធំៗពីរមានដូចជា៖ គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្កាវ៉ាត់នឹងត្រូវអភិវឌ្ឃន៍ដោយក្រុមហ៊ុនចិន ស្នេថេក ខូ អិលធីឌី លើផ្ទៃសរុបប្រមាណ ៨០ ហិតាស្ថិតនៅតំបន់ត្មាតពង ឃុំតាដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ក្រោមទំហំទុនវិនិយោគសរុបប្រមាណជាង ៥៨លាន ដុល្លារអាមេរិច។ ដោយឡែក​គម្រោង​រោងចក្រ​អគ្គិសនីដុត​ធ្យូងថ្ម អានុភាព ៧០០ មេ​ហ្គា​វ៉ា​ត់នៅ​ខេត្ត​ព្រះសីហនុ អនុវត្ត​ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើរ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែនគ្រុប មាន​ទំហំ​ទុន​វិនិយោគ​សរុប ១,២៩០ លាន​ដុល្លារ​អាមេរិក គ្រោង​ដាក់​ឲ្យ​ដំណើរការ ម៉ាស៊ីន​ទី​១ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣ និង​ម៉ាស៊ីន​ទី​២ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤​។​

រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភាជាតិ

គួរបញ្ចាក់ផងដែរ តាមរបាយការណ៍ស្តីពីវឌ្ឍនភាព និងការប្រឈមក្នុងវិស័យអគ្គិសនីបានឱ្យដឹងថា ក្នុងឆ្នាំ ២០១៧ កន្លងទៅប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលអគ្គិសនីសរុបប្រមាណ ៧,៩៦៦ លានគីឡូវ៉ាត់ម៉ោង។ ជារួម ប្រភពអគ្គិសនីដែលកម្ពុជាប្រើប្រាស់មាន ២ប្រភេទមាន៖ ប្រភពអគ្គិសនីដែលអភិវឌ្ឃន៍ក្នុងស្រុកបានមកពីការដុតធ្យូងថ្ម វារីអគ្គិសនី ប្រេង និងថាមពលកើតឡើងវិញសរុប ៦,៤៨៦,២៥ គីឡូវ៉ាត់ម៉ោង និងប្រភពអគ្គិសនីនាំចូលពីក្រៅស្រុកមានដូចជាប្រទេសវៀតណាម ថៃ ឡាវ សរុប ១,៤៧៩,៩៣គីឡូវ៉ាត់ម៉ោង។ ទាក់ទិន្នជាមួយបញ្ហានេះ រាជរដ្ឋាភិបាលបានជំរុញការកសាងប្រព័ន្ធបណ្តាញអគ្គិសនីទូទាំងប្រទេស ដើម្បីបញ្ចូនថាមពលដែលមានគុណភាព និងតម្លៃសមរម្យបំពេញសេចក្តីត្រូវការទាំងទីប្រជុំជន ក៏ដូចជាតំបន់ជនបទសម្រេចអនុវត្តន៍ឱ្យបាននូវយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គស្តីពីវិស័យថាមពល កិច្ចសហប្រតិបត្តិការ​ បច្ចេកវិទ្យាពត៌មាន គមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធ៕

រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភាជាតិ

រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភាជាតិ

រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភាជាតិ

អត្ថបទដោយ: Medikan