សារមន្ទីរដែកនៅប្រទេសចិន គ្មានបង្អួចតែមានពន្លឺគ្រប់គ្រាន់

សារមន្ទីរដែកនៅប្រទេសចិន គ្មានបង្អួចតែមានពន្លឺគ្រប់គ្រាន់
យោងតាមគេហទំព័រ Wikipedia សារមន្ទីរ Ordor Art Museum ដេលមានទីតាំងស្ថិតនៅទីក្រុងម៉ុងហ្គោលខាងក្នុង នៃប្រទេសចិន ត្រូវបានរចនាឡើងដោយក្រុមហ៊ុនចិន MAD តាមការស្នើសុំរបស់រដ្ឋាភិបាលក្នុងតំបន់ និងត្រូវបានអនុវត្តន៍​សាងសង់ដោយក្រុមហ៊ុន Huhehaote Construction។ សារមន្ទីរនេះមានសាលពិព័រណ៍ចំនួន៦ ហើយបើសង្កេតមើលរូបរាងខាងក្រៅ អាគារនេះមានសណ្ឋានដូចជាគល់ឈើមួយដុំធំ ឬយានភ្លឺរលោងចម្លែកមកពីក្រៅភព។ អាគារនេះត្រូវបានសាងសង់ស្រោបដោយបន្ទះដែកវែងៗ ភ្លឺរលោងដើម្បីឱ្យមានចំណាំងផ្លាតនៅជុំវិញបរិវេណនៃអាគារ។ បន្ទះស្រោបជុំវិញអាគារនេះមានរាងកោងហើយតាន់រឹងមាំមិនមានសល់ចន្លោះសម្រាប់ដាក់បង្អួចនោះទេ ពោលគឺរៀបបន្តគ្នារហូតដល់គ្រឹះក្រោមនៃអាគារតែម្តង។ បន្ទះដែកទាំងនោះធ្វើឱ្យអាគារមានសភាពល្អប្រណិតទាំងផ្នែកខាងក្នុង និង ខាងក្រៅ។ តាមការឱ្យដឹងពីវិស្វករជំនាញ ការសាងសង់សារមន្ទីរមួយនេះមានឫសគល់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅទៅនឹងវប្បធម៌នៅក្នុងតំបន់ បើទោះបីជាអាគារមួយនេះមានរូបរាងប្រណិតបែបសម័យទំនើបក្តី។ អ្វីដែលពិសេសសម្រាប់អាគារសារមន្ទីមួយនេះ គឺការរៀបចំឱ្យមានពន្លឺចាំងចូលមកក្នុងតាមរយៈដំបូលទៅបំភ្លឺគ្រប់ជ្រុងនៃរបារដែកដែលស្ថិតនៅផ្នែកខាងក្នុង។ ពន្លឺដែលចាំងចូលមកនោះមានសភាពព្រិលតិចៗជាលក្ខណៈធម្មជាតិ ដែលត្រូវបានអ្នករចនាប្លង់គិតគូមុនយ៉ាងល្អិតល្អន់ក្នុងរឿងនេះ៕ ផ្នែកខាងក្នុងមានពន្លឺស្រទន់ព្រិលៗ ប្លង់នៃសារមន្ទីរ
អត្ថបទដោយ: Medikan