លែងបារម្ភហើយ! អគារចាស់ៗបាក់ទ្រុឌទ្រោមក៏អាចជួសជុលប្រើប្រាស់បានឡើងវិញដែរ

លែងបារម្ភហើយ! អគារចាស់ៗបាក់ទ្រុឌទ្រោមក៏អាចជួសជុលប្រើប្រាស់បានឡើងវិញដែរ
ទោះបីជាវិស័យសំណង់នៅកម្ពុជាសំបូរទៅដោយអគារខ្ពស់ៗ និងទំនើបសម្រាប់ការដាក់ជួលក៏ដោយ ប៉ុន្ដែអគារចាស់ៗទ្រុឌទ្រោមដែលបង្អួតរាងអស់រាប់សិបឆ្នាំដែលមានរចនាបទស្អាតៗ ក៏នៅតែជាទីពេញនិយមសម្រាប់ការជួលដើម្បីធ្វើអាជីវកម្មផងដែរ។ តើអគារចាស់ៗនោះអាចប្រើប្រាស់ជាប្រយោជន៍បានដែរទេ? ឬក៏ត្រូវវាយកំទេចចោលដើម្បីសង់ថ្មី? ប្រាកដជាបាន ទោះបីជាអគារនោះ​មានបេតុងបាត់បង់គុណភាព ឬដែកមានច្រេះស៊ី ឬសង់តាំងពីទសវត្សទី៦០ ឬចាស់ជាងនេះក៏ដោយ ដែលមានសភាពទ្រុឌទ្រោម សុទ្ធតែអាចជួសជុលប្រើប្រាស់បានតាមតំរូវការឡើងវិញ ដើម្បីធ្វើអាជីវកម្ម ឬ រស់នៅ ព្រោះបច្ចុប្បន្នក្រុមហ៊ុន Advanced Innovative Solutions & Design Co., Ltd ហៅកាត់ថា AISD Co.,​ Ltd បានផ្ដល់នូវសេវាកម្មលើការត្រួតពិនិត្យ និងពង្រឹងសមត្ថភាពអគារឲ្យ មានលទ្ធភាពទ្របន្ទុក បានខ្លាំងដូចអគារថ្មីដែរ។ អ្នកស្រីពៅ លក្ខិណា អគ្គនាយិការនៃក្រុមហ៊ុន AISD បានប្រាប់ KHB Media ថាក្រុមហ៊ុនរបស់អ្នកស្រីបានធ្វើកិច្ចការនេះជាមួយគម្រោងធំៗជាយូរឆ្នាំមកហើយ។ អ្នកស្រីបន្ដថា សេវាកម្មនៅក្នុងក្រុមហ៊ុនអ្នកស្រីដែលផ្ដល់ជូនអតិថិជន គឺការត្រួតពិនិត្យនិងពង្រឹងសមត្ថភាពអគារ (ចាស់ រឺ ថ្មី) ដើម្បីអោយវាមានលទ្ធភាពទ្រទ្រង់ទំងន់ខ្លាំងជាងមុន។ អ្នកស្រីបន្ដថា កិច្ចការដែលក្រុមការងាររបស់ក្រុមហ៊ុនធ្វើ មិនសំដៅលើអគារចាស់តែមួយមុខទេ ក្នុងនោះក៏មានធ្វើការពង្រឹងទៅលើអគារថ្មីៗដែលទើបសង់រួច ឬស្ពាន ក្នុងករណីដែលម្ចាស់គម្រោងចង់បន្ថែមបន្ទុកទំងន់នៅកន្លែងណាមួយ ឬឡើងជាន់បន្ថែមទៀត ព្រមទាំងអគារដែលមានការខូចខាតដោយកត្តាអាកាសធាតុ ឬជាអគារទើបសង់រួចប៉ុន្ដែមានបញ្ហាលើគុណភាពសំណង់ជាដើម។ ជាមួយគ្នានេះដែរអ្នកស្រីបញ្ជាក់ថា កន្លងមកធ្លាប់មានគម្រោងមួយពេលសាងសង់ហើយត្រូវបានគេរកឃើញថា ខ្វះគុណភាពសំណង់ ពិសេសខ្វះសមត្ថភាពក្នុងការទ្របន្ទុកជាក់ស្ដែង ដូច្នេះគេបានមករកក្រុមហ៊ុន AISD Co., Ltd ដើម្បីធ្វើការពង្រឹងឡើងវិញ ដើម្បីធ្វើយ៉ាងណាអោយអគារនោះមានសមត្ថភាពទទួលបន្ទុកទៅតាមស្ដង់ដា។ អ្នកស្រីលក្ខិណា បញ្ជាក់ថា៖«ទោះយ៉ាងណាបញ្ហាចោទបច្ចុប្បន្នគឺអគារចាស់ៗដែលយើងមើលឃើញថាវាទ្រុឌទ្រោមស្ទើរតែវាយចោលទៅហើយ​  ប៉ុន្ដែក៏យើងអាចជួយពង្រឹងលើអគារនោះអោយមានសមត្ថភាពទ្រទ្រង់បានដូចដើម ឬខ្លាំងជាងមុន ដែលពុំចាំបាច់វាយចោលឡើយ ហើយម្ចាស់អគារអាចចំនេញទាំងពេលវេលា និងថវិការ»។ អ្នកស្រីបានបន្ដថា មុននឹងធ្វើការពង្រឹងអគារ ទាមទារឱ្យអ្នកជំនាញត្រូវទៅពិនិត្យជាមុនសិន ដើម្បីអោយដឹងថាតើអគារនោះវាខូចខាតកម្រិតណា? ខូចប៉ុន្មានភាគរយ? លើផ្នែកណាខ្លះ? អ្នកស្រីពៅ លក្ខិណា បញ្ជាក់ថា៖«ដូចខ្ញុំបានបញ្ជាក់ពីកម្រិតខូចខាតខាងលើអ៊ីចឹង បើវិស្វករធម្មតាដែលមិនស្គាល់ Fiber សម្រាប់បិតពង្រឹងអគារនេះ ពេលគាត់ទៅពិនិត្យអគារខូចខ្លាំង គេនឹងអោយវាយចោលតែម្ដង ប៉ុន្ដែបើអ្នកបច្ចេកទេសពីក្រុមហ៊ុនយើងទៅពិនិត្យនោះ គឺយើងអាចជួសជុលធ្វើបាន ដោយប្រើសំភារៈFiberសម្រាប់បិតពង្រឹងនៅទីតាំងដែលបានខូច»។ ពាក់ព័ន្ធនឹង Fiber សម្រាប់បិតពង្រឹងសមត្ថភាពអគារនេះដែរ ត្រូវបានអគ្គនាយិការរូបនេះប្រាប់ថា Fiber នេះអាចបិតនៅលើឈើ ដែក និងបេតុង ឬឥដ្ឋ ។ជាមួយគ្នានេះដែរអ្នកស្រីបញ្ជាក់ថា៖«រាល់ការបិតដើម្បីទម្រទំងន់បន្ថែមគឺត្រូវមានការគណនាជាមុនអោយបានច្បាស់លាស់ទៅតាមរូបមន្ដសំណង់។ ហើយការគណនាទៀតសោធគឺធ្វើដោយវិស្វករនៅប្រទេសសឹង្ហបុរី»។ ជាមួយការប្រើប្រាស់ Fiber ត្រូវបានអ្នកស្រីពៅ លក្ខិណា បញ្ជាក់ថា Fiber គេចែកជា Glass Fiber និងCarbon Fiber ដែលសំភារៈទាំងពីរប្រភេទនេះមានសមត្ថភាពទ្របន្ទុកទំងន់ខ្លាំងជាដែកថែបទៅទៀត ដែលនៅបរទេសគេនិយមប្រើប្រាស់ក្នុងការជួសជុលអគារតាំងពីអំឡុងទសវត្សឆ្នាំ១៩៨០មកម្ល៉េះ។ Fiber​ ដែលខ្សោយ​​ជាងគេ មានភាពធន់នឹងកំលាំងទាញស្មើ 576 MPA (មេហ្គាប៉ាស់ស្កាល់)   ខណៈដែលដែកមានភាពធន់​​នឹងកំលាំងទាញត្រឹម ៣៩០ MPA (មេហ្គាប៉ាស់ស្កាល់) ប៉ុណ្ណោះ។ ពិសេស Fiber ដែលមានសមត្ថភាពខ្លាំងមានភាពធន់នឹងកំលាំងទាញស្មើនឹង 985 MPA។ គួរបញ្ជាក់ថាផងដែរថា កន្លងមកក្រុមហ៊ុន Advanced Innovative Solutions & Design Co., Ltd​​ ធ្លាប់ទទួលបានគម្រោងជាច្រើនដូចជា៖ ១.ការពង្រឹងអគារដែលជាសំណង់តាំងពីសម័យអនានិគមបារាំង ដែលមានគ្រឿងបង្គុំជាឥដ្ឋទាំងស្រុង ហើយម្ចាស់គម្រោងច្នៃទៅជាសារៈមន្ទីរ។ ២.គម្រោងនៅផ្សារផាកសិនម៉ល​ (Parkson Mall) ដោយម្ចាស់គម្រោងចង់សង់បន្ថែមជាន់ដើម្បីធ្វើជាការិយាល័យឡើងលើពីរជាន់ថែមនៅត្រង់កន្លែងចំណតរថយន្ដក្រោមដី ដូច្នេះអ្នកជំនាញត្រូវការគណនាដើម្បីបិត​ Fiber ពង្រឹងសសរ។ ការបិតពង្រឹងសរសរអគារនៅផ្សារParkson។ ៣.អគារផ្សារទំនើបសូរិយា ដែលម្ចាស់គម្រោងចង់ចាក់បំពេញប្លង់សេបន្ថែម ដោយធ្នឹមមិនអាចទ្របន្ទុក ដូច្នេះត្រូវការបិតតំឡើងFiber លើធ្នឹមដើម្បីអោយធ្នឹមអាចទ្របន្ទុកបន្ថែមបាន។ គម្រោងពង្រឹងសសរនៅផ្សារទំនើបសុរិយាសេនធ័រភ័នស៍ ៤.គម្រោងនៅព្រលានយន្ដហោះក្រុងព្រះសីហនុ ដោយធ្វើការពង្រឹងធ្នឹមដើម្បីទ្របន្ទុកប្លង់សេ ដោយតំឡើងការទ្របន្ទុកពី ១៥០គីឡូក្រាមក្នុង១ម៉ែត្រការ៉េ ឡើងទៅដល់៤៥០គីឡូក្រាមក្នុង១ម៉ែត្រការ៉េ ។ ៥.​ មានគម្រោងផ្សេងៗ ទៀតជាច្រើន។ អ្នកស្រីបញ្ជាក់ថា​ការបិត Fiber ពង្រឹងសមត្ថភាពទម្រទំងន់​ ធ្វើអោយម្ចាស់សំណង់ចំណេញពេលវេលាដោយការបិតតំឡើង  រយៈពេលត្រឹមតែមួយថ្ងៃស្ងួត បន្ទាប់មកទុកត្រឹមតែ១សប្ដាហ៍ វាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្របន្ទុក។ ជាងនេះម្ចាស់គម្រោងមិនចំណាយថវិកាច្រើននិងពេលវេលាយូរដែលត្រូវវាយកំទេចអគារចាស់ចោលដើម្បីសង់ថ្មី។ ជាពិសេសនោះការបិត Fiber មានសោភ័ណ្ឌភាពល្អជាងវិធីនានា ថែមទាំងមានគុណភាពល្អថែមទៀតផង។ ក្នុងករណីដែល Fiber នេះត្រូវបានប្រើប្រាស់ត្រឹមត្រូវមិនបានប៉ះនឹងអាកាសធាតុដូចជាកំដៅ ភ្លៀង វាអាចប្រើបានពី៥០ឆ្នាំ ទៅ១០០ឆ្នាំ។ ក្នុងករណីប៉ះផ្ទាល់ជាមួយអាកាសធាតុ ឬពន្លឺព្រោះអាទិត្យផ្ទាល់ វាអាចប្រើបានយ៉ាងហើចណាស់ ពី៣០ទៅ៥០ឆ្នាំផងដែរ ដូច្នេះម្ចាស់គម្រោងអាចឲ្យអ្នកជំនាញបន្ថែមស្រទាប់ការពារ Fiberពីលើបន្ថែមទៀតដើម្បីបានអាយុកាលនៃការប្រើប្រាស់យូរឆ្នាំតាមតំរូវការ។
អត្ថបទដោយ: Vutha