ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ អនុញ្ញាតនិស្សិតមកទស្សនកិច្ចសិក្សានៅរោងចក្រខ្លួនពេញមួយឆ្នាំ

ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ អនុញ្ញាតនិស្សិតមកទស្សនកិច្ចសិក្សានៅរោងចក្រខ្លួនពេញមួយឆ្នាំ

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ បើកទូលាយឱ្យនិស្សិត ​ដែល​កំពុងសិក្សា​នៅ​សាកល​វិទ្យាល័យ​​នានា​ អាចធ្វើទស្សនកិច្ចសិក្សាស្វែងយល់សង្វាក់​ផលិតកម្ម បច្ចេកវិទ្យា និងការ​គ្រប់គ្រងរោងចក្ររយៈពេល​​ពេញ​មួយ​ឆ្នាំ។

និស្សិត​​អាច​ស្វែងយល់​​ពី​សង្វាក់​ផលិតកម្ម បច្ចេកវិទ្យា និងការ​គ្រប់គ្រងរោងចក្រ តាម​រយៈការធ្វើបទបង្ហាញរបស់​វិស្វករជំនាញ​របស់ក្រុមហ៊ុន ​ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ និង​ចុះ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ពី​​បច្ចេកទេសក្នុងការផលិត ម៉ាស៊ីន​ទំនើប​ៗ​បំពាក់​​ក្នុង​​រោងចក្រ​ ការជ្រើស​ររើស​វត្ថុធាតុ​ដើម​​ និង​សង្វាក់ផលិតកម្ម​ក្នុងរោងចក្រផលិតបេតុងលាយស្រេច ទុយោ និងក្បឿង​បេតុង ជីប ម៉ុង សម្រាប់ផ្គត់ផ្គង់​វិស័យ​សំណង់។

​​និស្សិតកំពុងសិក្សាតាម​សាកល​វិទ្យាល័យ​​នា​នា​​ ដែល​​មាន​បំណងចង់​ស្វែងយល់​​ពី​​សង្វាក់​ផលិតកម្ម បច្ចេកវិទ្យា និងការ​គ្រប់គ្រងរោងចក្រ ​អាចទាក់ទងមកកាន់​ក្រុមហ៊ុនដោ​យ​ផ្ទាល់​ដើម្បី​​ទទួលបាន​ព័ត៌មាន​​បន្ថែម​ទាក់ទង​​នឹង​ការរៀប​ចំដំណើរទស្សនកិច្ចរោងចក្រប្រចាំខែ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ តែងតែ​ទទួលដំណើរ​​ទស្សនកិច្ច​សិក្សា​ពីនិស្សិត​មកពី​​សាកលវិទ្យា​ផ្សេងៗ​​ដូចជា​ សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន វិទ្យាស្ថានបច្ចេកកម្ពុជា សាកល​វិទ្យាល័យ​ន័រតុន​ ព្រមទាំងសាកលវិទ្យាល័យផ្សេងៗទៀត៕

 

អត្ថបទដោយ: KHB Writer