ខណៈដែលសំណង់អគារកាន់តែរីកលូតលាស់ច្រើនឡើង តម្រូវការប្រើប្រាស់ថ្នាំពណ៌លាបផ្ទះក៏មានការកើនឡើងដូចគ្នាដែរ។ ប៉ុន្តែតើអ្នកមានដឹងទេថា ថ្នាំពណ៌ដែលមានគុណភាពមិនល្អបង្កផលប៉ះពាល់អ្វីខ្លះ ដល់សុខភាពរបស់អ្នក។
ថ្នាំលាភផ្ទះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងបានផ្សាភ្ជាប់ទៅនឹងបរិស្ថានរស់នៅរបស់មនុស្សគ្រប់គ្នាផងដែរ។ ក្រៅពីផលល្អនៃការរីកចម្រើនរបស់ឧស្សាហកម្មថ្នាំលាប វាក៏មានផលប៉ះពាល់មួយចំនួនដល់មនុស្ស និង បរិស្ថានផងដែរ ប្រសិនបើថ្នាំលាភផ្ទះទាំងនោះ មិនមានស្តង់ដាត្រឹមត្រូវ។

មនុស្សភាគច្រើនពុំបានគិតថា សុខភាពរបស់ពួកគេត្រូវបានបំផ្លាញដោយប្រយោល ពីថ្នាំលាបផ្ទះនោះឡើយ ទាំងសុខភាពស្បែក ភ្នែក ខួរក្បាល សួត និងការដួលសន្លប់ ក្អួតចង្អោរជាដើម។ ពួកគេយល់ថា ប្រសិនបើផ្ទះរបស់គេមានក្លិនឈួលពីថ្នាំលាភផ្ទះ គេគ្រាន់តែទុកផ្ទះនោះចោលប្រហែលជា ១ ទៅ ២ ខែ បន្ទាប់មក ក៏រើចូលមកនៅជាធម្មតាវិញ។ ប៉ុន្តែយោងតាមអ្នកជំនាញផ្នែកថ្នាំលាបផ្ទះ បានបញ្ជាក់ថា គ្រោះថ្នាក់នៃថ្នាំលាភផ្ទះមិនមែនមានតែប៉ុណ្ណឺងនោះទេ។
លោក ម៉ាក វណ្ណៈ ដែលអ្នកជំនាញលក់ថ្នាំពណ៌ ប្រចាំក្រុមហ៊ុនឌូហ្វា ដែលជានាំចូលផលិតផលថ្នាំលាបគ្រប់ប្រភេទពីប្រទេសអាឡឺម៉ង់ បានប្រាប់សារព័ត៍មានក្នុងស្រុកមូយថា មនុស្សភាគច្រើនមិនបានដឹងពីផលប៉ះពាល់នៃសារធាតុគីមី ពីផលិតផលថ្នាំលាភផ្ទះ ដែលមិនមានគុណភាពស្តង់ដា អាចមានរយៈពេលយូរជាងនេះទេ គេក៏មិនបានដឹងដែរថាជំងឹរ៉ាំរៃ ឬក៏ជំងឺមហារីកក៏អាចបង្កមកពីថ្នាំលាបទាំងនេះដែរ»។
លោកបានប៉ាន់ប្រមាណថា មានប្រជាជនកម្ពុជាប្រហែល ៥% ប៉ុណ្ណោះ ដែលដឹងពីគ្រោះថ្នាក់នៃសុខភាពរបស់ពួកគេដែលបណ្តាលមកពីថ្នាំលាភផ្ទះដែលមានគុណភាពអន់ ខណៈដែលមានក្រុមហ៊ុនម៉ៅការសាងសង់តែជាង ២០% ប៉ុណ្ណោះ បានប្រើប្រាស់ថ្នាំលាភផ្ទះបានត្រឹមត្រូវ និង ដឹងពីអត្ថប្រយោជន៍ និងគុណវិបត្តិរបស់វាចំពោះសុខភាពមនុស្ស។

លោកជឿថា មនុស្សជាច្រើនធ្លាប់មានបទពិសោធន៍មិនល្អជាច្រើនរួចមកហើយ ជាមួយនឹងថ្នាំលាភផ្ទះដែលមិនមានគុណភាពស្តង់ដារត្រឹមត្រូវ។
ជាសំណាងល្អ ថ្នាំលាភផ្ទះដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ត្រូវបានផលិតឡើងហើយ ដើម្បីជំនួសនូវថ្នាំលាភផ្ទះដែលបង្កវិបាកដល់អ្នកប្រើប្រាស់ក្នុងស្រុក។
យោងតាមសម្តីរបស់ លោក វណ្ណៈ បានបង្ហាញថា ប្រហែល ៦០% ទៅ ៧០% នៃផលិតផលថ្នាំលាភផ្ទះនៅក្នុងប្រទេសកម្ពុជាគឺ ជាផលិតនៅក្នុងស្រុកផ្ទាល់។ ខណៈដែលក្នុងចំណោមផលិតផលទាំងអស់ដែលបាននាំចូល មាន ៨០% គឺជាផលិតផលពីក្នុងតំបន់អាស៊ាន និងមានតែរូបលោកម្នាក់គត់ដែលបាននាំចូលផលិតផលថ្នាំលាភផ្ទះម៉ាក ឌូហ្វា ពីប្រទេសអាល្លឺម៉ង់។
លោកបានបញ្ជាក់ថា ខណៈដែលផលិតផលដែលមានគុណភាពមិនល្អបង្កផលប៉ះពាល់ច្រើនដល់អ្នកប្រើប្រាស់ទៅលើ ភ្នែក សួត ស្បែក និង ការឈឺក្បាល និង ពុលដោយក្លិនជាដើម ផ្ទុយពីនេះ ផលិតផលដែលមានស្តង់ដារត្រឹមត្រូវ មិនបង្កប៉ះពាល់នានាដល់សុខភាពរបស់មនុស្ស និង បរិស្ថាន គ្មានជាតិវិទ្យុសកម្ម និងមិនមានក្លិនឈួលខ្លាំងនោះទេ។
មានផលិតផលក្រោមស្តង់ដារជាច្រើនត្រូេវបានផ្សំឡើងជាមួយនឹងប្រេងសាំង ឬ សារធាតុគីមីរាវផ្សេងទៀត ដែលមានលទ្ធភាពខ្ពស់ក្នុងការបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស ខណៈដែលផលិតផលមានគុណភាពខ្ពស់ដូចជា ថ្នាំលាបម៉ាក ឌូហ្វាអាចរលាយជាមួយនឹងទឹកបាន ដែលពុំមានផលប៉ះពាល់ដល់មនុស្ស និងមិនបញ្ចេញសារធាតុគ្រោះថ្នាក់ដល់បរិស្ថានទាំងមូលឡើយ។

ថ្នាំប្រភេទនេះត្រូវបានផលិតឡើងដោយកាត់បន្ថយកម្រិតសារធាតុគ្រោះថ្នាក់ ឲ្យទាបជាង ៣០ ដង ដែលត្រូវបានកំណត់ដោយមន្ទីរពិសោធន៍គីមីនៅទ្វីបអឺរ៉ុប។
ផលិតផល ឌូហ្វា ស័ក្តិសមបំផុតចំពោះលក្ខ័ណ្ឌរស់នៅរបស់កុមារ អ្នកដែលមានសុខភាពខ្សោយ និងអ្នកមានបញ្ហាដង្ហើម និងសួត ហើយល្អបំផុតសម្រាប់ការរស់នៅ ទាំងនៅកន្លែងធ្វើការងារ ពិសេសមន្ទីរពេទ្យ។

លោក ម៉ៅ សារ៉ុម មានវ័យ ២៩ ឆ្នាំ ដែលជាអ្នកមានបទពិសោធន៍ខាងលាបថ្នាំផ្ទះរយៈពេល ១៣ ឆ្នាំ បាននិយាយថា ថ្នាំពណ៌លាបផ្ទះជាច្រើន ដែលលោកធ្លាប់បានប្រើប្រាស់កាលពីមុន ផ្ទុកទៅដោយក្លិនមិនល្អ ដែលធ្វើឱ្យលោកអស់កម្លាំង កណ្តាស់ និង សន្លប់ក៏មាន។ ប៉ុន្តែ លោក សារ៉ុម មានអារម្មណ៍ចម្លែកដែលថ្នាំលាបម៉ាក ឌូហ្វា មានក្លិនតិច និង មិនបង្កផលប៉ះពាល់ដល់សុខភាពរបស់លោក។
លោក ម៉ាក វណ្ណៈ ព្យាករណ៍ថា ឧស្សាហកម្មថ្នាំលាភផ្ទះនៅកម្ពុជា នឹងរីកចម្រើនទៅមុខបន្ថែមទៀត ស្របទៅនឹងការកើនឡើងនៃវិស័យសំណង់ជាលំដាប់។ លោកក៏មានជំនឿថា ផលិតផលថ្នាំលាបដែលមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏នឹងកើនឡើងផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅកម្ពុជាមានផលិតផលថ្នាំលាបផ្ទះចំនួនជាង១០ម៉ាកកំពុងចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា ដែលក្នុងនោះមានផលិតផលក្នុងស្រុកដូចជា Cam-paint តាំងផេងប៉ោ ខណៈដែលផលិតផលដែលនាំចូលពីបរទេសមានដូចជា Jotun, Nipon Paint, Kansai Paint, TOA Paint, KCC Paint, Davis Paint, URAI Paint និង U-90 ៕