កុងតាក់ និង ព្រី ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការបិទបើក និងតភ្ជាប់ចរន្ដអគ្គិសនី ទៅកាន់ឧបករណ៍ប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទ។ ប៉ុន្តែលោកអ្នកប្រហែល ជាមិនបានគិតដល់ថា កុងតាក់ និងព្រីដែលអ្នកកំពុងប្រើនៅក្នុងផ្ទះរាល់ថ្ងៃ គឺជាប្រភពបង្កឲ្យកើតមានអគ្គីភ័យ និងធ្វើឲ្យអ្នកខាតបង់ថវិកាយ៉ាងច្រើនជាប្រចាំខែនោះទេ។
ដោយមើលឃើញពីបញ្ហាទាំងនេះ អ្នកជំនាញតំណាងក្រុមហ៊ុន T&J Electric (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផលិតផលកុងតាក់ និងព្រី ម៉ាក T&J ដែលជាផលិតផលគុណភាពស្តង់ដារអន្តរជាតិ និងជាផលិតផលគុណភាពលេខ១ នៅចក្រភពអង់គ្លេស និងប្រទេសសឹង្ហបុរី ណែនាំពីកត្តាបួនយ៉ាង ដើម្បីឲ្យអ្នក ប្រើប្រាស់អាចពិចារណាថាគួររក កុងតាក់ និងព្រី ប្រភេទណាដែលសាកសមជាមួយគេហដ្ឋានរបស់លោកអ្នក៖
១. កុងកាក់ជាប្រភពបង្កគ្រោះអគ្គីភ័យ
វាជាបញ្ហាធម្មតា ដែលគេតែងបន្ទោសលើការទុស្សេខ្សែភ្លើង ដែលជាកត្តាបណ្តាលឲ្យមានអគ្គីភ័យកើតឡើង ប៉ុន្តែបើតាមអ្នកជំនាញពីក្រុមហ៊ុន T&J កុងតាក់ រឺ ព្រីមិនល្អក៏ជាប្រភពបឋមផងដែរ ដែលបង្កឲ្យមានឧបទ្ទេវហេតុអគ្គីភ័យទាំងឡាយកើតឡើង ដែលមនុស្សភាគច្រើនតែងមើលរំលង។ លោកអ្នកប្រហែលជាធ្លាប់ បានជួបបញ្ហាមួយចំនួនទៅលើការប្រើប្រាស់កុងតាក់ និងព្រីហើយ ដូចជា៖ កុងតាត់មិនដិតភ្លើង អំពូលភ្លើងឆាប់ដាច់ខូចជាញឹកញាប់ បើទោះជាអំពូលភ្លើងថ្លៃក៏ ដោយ កុងតាក់ឆាប់ប្រែពណ៌ បាក់ភ្លាត់គ្រាប់ចុចរបស់កុងតាក់ មានលឺសូរសំឡេងចេញពីកុងតាក់ និងរលាយឆេះកុងតាក់តែម្ដង។ ចំណែកព្រីវិញ ឆាប់រលុងដោត ឌុយភ្លើងមិនជាប់ មិនដិតភ្លើង ជួនកាលដោតសាក់ទូរស័ព្ទជាច្រើនម៉ោងមិនពេញ ឡើងកំដៅ រលួយឆេះព្រី ទុស្សេនៅពេលកំពុងប្រើប្រាស់ ឬឆាប់ខូចបរិក្ខា អគ្គិសនីរបស់អ្នក ហើយអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ដូចជា ឆក់ និងបង្កជាអគ្គីភ័យថែមទៀតផង។ ទាំងអស់នេះជាមូលហេតុដែលបណ្ដាល មកពីកុង តាក់ និងព្រី ដែលអ្នកកំពុងប្រើប្រាស់នោះហើយ។
២. ខាតបង់ថវិកាជាប្រចាំ
បញ្ហាដែលធ្វើឲ្យលោកអ្នកខាតបង់ថវិកាមានដូចជា៖ អំពូលភ្លើងដាច់ខូចជាញឹកញាប់ ដែលតម្រូវឲ្យផ្លាស់ប្តូរជាប្រចាំ ប្រើអគ្គីសនីអស់ច្រើនខុសពីធម្មតា ដោយរក មូលហេតុមិនឃើញ។ នេះបណ្តាលមកពីកុងតាក់និងព្រីដែលមានបញ្ហា ដែលជាហេតុធ្វើឲ្យវាទាញយកកម្លាំងអគ្គីសនីខ្លាំងខុសប្រក្រតី បណ្តាលឲ្យឡើងកម្តៅរហូត ធ្វើឲ្យទុស្សេឆេះ និងធ្វើឲ្យខូចសម្ភារៈអគ្គីសនីមួយចំនួនថែមទៀតផង។
៣. តើកុងតាក់ និងព្រីដែលល្អមួយអាចបិទបើកប៉ុន្មានដងទើបខូច?
កុងតាក់ស្តង់ដារធម្មតាអាចបិទបើកប្រហែល ៣ម៉ឹនដងទើបខូច ប៉ុន្តែបើតាមការធ្វើតេស្តសាកល្បងបិទបើកទៅលើកុងតាក់ម៉ាក T&J បានបង្ហាញឲ្យដឹងថា វាអាចបិទបើករហូតដល់ទៅច្រើនជាង៤ម៉ឹនដង ដែលលោកអ្នកអាចប្រើប្រាស់បានរហូតទៅជាង២៤ឆ្នាំ ប្រសិនបើអ្នកប្រើបិទបើកជាមធ្យមត្រឹម៥ដងក្នុង១ថ្ងៃ ហើយ ចំណែកឯព្រីវិញរហូតដល់ទៅលើស២ម៉ឺនដង។
៤. គួរផ្លាស់ប្តូរ ឬរៀបចំប្រព័ន្ធភ្លើងដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ផ្ទះថ្មី របស់អ្នក
សំណង់ផ្ទះល្វែង ឬក៏បុរីថ្មីៗមួយចំនួនដែល បាននិងកំពុងសាងសង់ ដោយបំពាក់ឧបករណ៍សម្រាប់ប្រព័ន្ធទឹក ភ្លើងដែលមិនមានគុណភាពខ្ពស់ដើម្បី កាត់បន្ថយ ថ្លៃដើមនោះ ជាចំនុចមួយដែលអតិថិជន ចាប់អារម្មណ៍ ព្រោះជាសំភារៈដែលគាត់ប្រើប្រាស់ជាប្រចាំថ្ងៃ ជាពិសេសគឺកុងតាក់ និងព្រី ភ្លើងនេះតែម្ដង។
ជាមួយនឹកការបំពាក់កុងតាក់ និងព្រីភ្លើងដែលត្រូវប្រើជាប្រចាំថ្ងៃនេះ អ្នកគួរតែពិចារណាលើផលិតផលដែលមានគុណភាព សោភ័ណ្ឌភាព និងសុវត្ថិភាព ព្រោះវា ក៏ជាកត្តាយោងមួយដែលពួកគាត់នឹងណែនាំល្អៗដល់អតិថិជនផ្សេងទៀត និងជួយជំរុញដល់ភាពជោគជ័យសម្រាប់គម្រោង ក្រោយៗរបស់អ្នកផងដែរ។
ចំណែកឯលោកអ្នកដែលបានទិញផ្ទះ ដែលបានបំពាក់បរិក្ខាប្រព័ន្ធភ្លើងដែលមិនមានគុណភាពនោះ នៅពេលដែលលោកអ្នកចូលទៅរស់នៅ មិនបានប៉ុន្មានផង ផ្ទះលោកអ្នកក៏អាចនឹងជួបនូវបញ្ហានេះ បញ្ហានោះ មិនចេះឈប់ឈរជាពិសេសគឺកុងតាក់ និងព្រីភ្លើងនេះឯង។ ប្រសិនបើលោកអ្នកបានជួបនូវបញ្ហាទាំងនេះ លោកអ្នកគួរផ្លាស់ប្តូរប្រព័ន្ធបរិក្ខាថ្មី ដែលមានគុណភាពខ្ពស់ជាបន្ទាន់ ព្រោះវានឹងអាចបង្ករជាហានិភ័យដល់គេហដ្ឋាន និងសុវត្ថិភាពរបស់លោកអ្នកនៅពេលណា មួយជាក់ជាមិនខាន។
ដូច្នេះដែរ KHB Media សូមណែនាំនូវប្រភេទកុងតាក់និងព្រីម៉ាក T&J ដែលលោកអ្នកគួរជ្រើសរើសសម្រាប់ជំនួសព្រីភ្លើង និងកុងតាក់ចាស់ៗក្នុងគេហដ្ឋាន របស់លោកអ្នក ដោយសារកុងតាក់ និង ព្រី ម៉ាក T&J គឺជាផលិតផលលេខ១លំដាប់អន្តរជាតិ ដោយសារមានគ្រឿងបង្គុំ និងចំណុចពិសេសៗជាច្រើនដូចជា៖
• តួ និងគម្រប់ របស់ T&J (Cover Plate): ត្រូវបានផលិតឡើងពីជ័រប្លាស្ទិកប៉ូលីកាបូណាត ដែលជាប្រភេទប្លាស្ទិកកំរិតគុណភាពខ្ពស់ ដែលមានលក្ខណៈ ស្វិតម៉ាំ សាច់ភ្លឺរលោង មិនផ្លាស់ប្ដូរពណ៌ មិនឆេះចេញជាអណ្ដាតភ្លើង (Fire resistance) និងមិនបំភាយជាតិពុល ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងសុខភាព។
• ឧបករណ៍ចំលង (Conductor): ផលិតឡើងពីស្ព័នដែលជាលោហៈធាតុ ដែលយើងដឹងថាវាចម្លងចរន្តអគ្គិសនីបានល្អ ដែលត្រូវបានប្រើប្រាក់នៅក្នុងវិស័យអគ្គិសនី តែអ្វីដែលកាន់តែប្រសើរជាងនេះទៀតនោះ គឺ ក្បាលប៉ះ (Contact) ដែលជាចំនុចសំខាន់បំផុតរបស់កុងតាក់ជាកន្លែងចម្លងចរន្ដ ឬកន្លែងប៉ះគ្នារបស់កុងតាក់ T&J បានប្រើលោហៈធាតុប្រាក់លាយ (Silver Alloy) ដែលចម្លងចរន្តបានល្អជាងស្ព័ន ហើយមិនរលាយ មិនបែកផ្កាភ្លើង មិនឆេះខ្លោចដែលបង្កជាក្រម៉ មិនមាន ប្រិតកម្ម និងមិនដុះស្នឹមទោះជាត្រូវទឹកក៏ដោយ ដែលកុងតាក់ភាគច្រើនគឺខូចនៅត្រង់ចំណុចក្បាលប៉ះ ឬកន្លែងចម្លងចរន្ដនេះឯង។
• សំបកសម្រាប់ដាក់គ្រឿងកុងតាក់ និងព្រី (Housing): ជាប្រភេទនីឡុង ៦៦ ដែលមានលក្ខណៈស្វិតម៉ាំ មិនងាយសឹក ធន់នឹងសារធាតុគីមីខ្ពស់ មិនឆេះនិង មានអ៊ីសូឡង់ខ្ពស់ ដែលការពារដល់សុវត្ថិភាព។
• ក្បាលរ៉ឺស័រសម្រាប់រុញបិទបើកកុងតាក់ (Plunger): ផលិតឡើងពីនីឡុង ដែលមានភាពស្វិត មិនងាយសឹក និងប្រើបានយូរ។
ដូចនេះ T&J ជាជម្រើសដ៏ប្រសើរបំផុតសំរាប់គេហដ្ឋាន និងសំណង់ផ្ទះល្វែង ឬបុរីរបស់លោកអ្នក ដែលប្រកបដោយសោភ័ណ្ឌភាព គុណភាព សុវត្ថិភាព និងភាព ជោគជ័យ៕
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកក្រុមហ៊ុន T&J Electric (Cambodia) Co., Ltd តាមរយៈ៖ ០10 762 888 / 076 686 688 / 078 626 245 និង Email:
[email protected]។