សម្ភារៈសំណង់១០ប្រភេទអាចប្រើប្រាស់ឡើងវិញ

សម្ភារៈសំណងជាច្រើននៅពេលកម្ទេចអគារ និងនៅតាមការដ្ឋានសាងសង់ ត្រូវបានគេចូកយកទៅបោះចោលក្លាយជាសំរាម ដោយមិនបានប្រមូលទុកដាក់ សម្រាប់ប្រើប្រាស់ឡើងវិញឡើយ ទោះបីជាសម្ភារៈទាំងនោះកាលទិញពីដំបូងមានតម្លៃថ្លៃក្ដី។
សម្ភារៈទាំងនោះមិនត្រឹមតែមានប្រយោជន៍ និងមានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែការប្រមូលយកកែច្នៃនិងប្រើប្រាស់ឡើងវិញ ក៏ជួយរក្សាបរិស្ថានផងដែរ។ សមាគមកែច្នៃសម្ភារៈកាកសំណល់សំណង់អាមេរិក និយាយថា មានកាកសំណល់ពីសំណង់ដែលប្រើប្រាស់ឡើងវិញចំនួន ៣២៥លានតោន នៅសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ យោងតាមគេហទំព័រ howstaffwork កាក់សំណងល់ពីសំណង់១០ប្រភេទ ដែលគួរប្រមូលទុកប្រើប្រាស់ឡើងវិញ។
១. បំណែកក្ដារនិងឈើ
បំណែកក្ដារនិងឈើមានគុណភាពខ្ពស់។ ប្រសិនបើកែច្នៃ និងប្រើប្រាស់ឡើងវិញ ផ្ទះទំហំ១៨៦ម៉ែត្រការ៉េ ជួយកាត់បន្ថយបំណែកក្ដារនិងឈើចំនួន២៣៨មែត្រគីប សន្សំសំចៃដើមឈើចំនួន៣៣ដើម។ ឈើទាំងនោះអាចប្រើប្រាស់ឡើងវិញតាមវិធីផ្សេងៗ។ វាអាចយកទៅកិនចូលគ្នាជាមួយឈើថ្មី ដើម្បីជាការ៉ូថ្មី បន្ទះក្ដារថ្មី ទ្វារ និងបង្អួច។ ជាងក៏អាចប្រើប្រាស់វា ដើម្បីសាងសង់តូប និងផ្ទះតូចៗ និងរបង។
២. ជញ្ជាំងស្ងួត
នៅអាមេរិក មានជញ្ជាំងស្ងួតចំនួន១៥លានតោនត្រូវបានផលិតរៀងរាល់ឆ្នាំ ហើយ២៥% នៃកាកសំណល់សំណង់ជាជញ្ជាំងស្ងួត។ ជញ្ជាំងស្ងួតងាយស្រួលកែច្នៃ និងប្រើប្រាស់ឡើងវិញ។ អ្នកសាងសង់អាចប្រើកម្ទេចកំទីរបស់វា ដើម្បីដោតចូលក្នុងជញ្ជាំង ហើយក៏អាចប្រើដើម្បីធ្វើពុម្ពបេតុងសើមផងដែរ។ ជញ្ជាំងស្ងួតក៏អាចប្រែក្លាយទៅជាផលិតផលកសិកម្ម ជាពិសេសវាមានសារធាតុ Boron។ Boron ជាសារធាតុម្យ៉ាងដែលឆាប់ឆេះ និងចិញ្ចឹមរុក្ខជាតិ ដែលអាចលាយជាមួយដី ដើម្បីធ្វើជាជីដំណាំ។
៣. ដែក
ស្ពាន និងអគារខ្ពស់ៗជាញឹកញាប់ប្រើប្រាស់ដែក ដើម្បីសាងសង់។ អាមេរិកកែច្នៃសំណល់ដែកប្រើប្រាស់ឡើងវិញជាង៦៥លានតោនក្នុងមួយឆ្នាំៗ។ ដែកអេតចាយនៅរឹងមាំ និងធន់។ គ្រោងសំណង់ដែកទាំងអស់ផ្ដល់ដែកអាចប្រើប្រាស់ឡើងវិញបាន យ៉ាងហោចណាស់២៨%។ ដើម្បីសាងសង់ផ្ទះទំហំ១៨៦ម៉ែត្រការ៉េ គេប្រើដែកស្មើនឹងរថយន្តប្រហែល៦មួយគ្រឿង។ ធ្នឹម ជន្ទល់ និងសសរ អាចប្រើប្រាស់ដែកអេតចាយពីការដ្ឋានសំណង់បាន។
៤. ដំបូលកៅស៊ូ
នៅអាមេរិក សំណល់ដំបូលកៅស៊ូជិត១១លានតោនក្នុងមួយឆ្នាំៗ ភាគច្រើនមកពីផ្ទះចាស់ៗ។ ដំបូលកៅស៊ូជាច្រើនប្រើបានយូរ អាចមានអាយុកាលប្រើប្រាស់២០-៣០ឆ្នាំ មុននឹងធ្វើការផ្លាស់ប្ដូរ។ វាជាជ័រម្យ៉ាង ដែលផលិតចេញពីប្រេងឆៅ ធ្វើឲ្យធន់នឹងកម្ដៅ និងអាកាសធាតុ។ ពេលរុះចេញពីដំបូល វាអាចប្រើប្រាស់ឡើងវិញ សម្រាប់លាយចាក់កៅស៊ូថ្នល់។ វាក៏អាចយកទៅប្រក់ដំបូលឡើងវិញ និងពេលខ្លះយកទៅកែច្នៃជាឥន្ធនៈ។
៥. បង្អួចនិងកញ្ចក់បង្អួច
សារធាតុសំខាន់ផលិតកញ្ចក់ គឺដីខ្សាច់ ដូច្នេះត្រូវតែព្យាយាមប្រើប្រាស់វាឡើងវិញតាមតែអាចធ្វើបាន។ កញ្ចក់ត្រូវបានគេផលិតមកតម្រូវតាមផលិតផលជាក់លាក់ណាមួយ ហើយកញ្ចក់មួយទឹកពេលខ្លះតូចធំ មិនត្រូវតាមការតម្រូវ។ យ៉ាងណា កញ្ចក់ទាំងអស់មានមូលដ្ឋានដូចគ្នា ដែលមានភាពខុសគ្នាតិចតួចអាស្រ័យលើប្រភេទកញ្ចក់ដែលអ្នកត្រូវប្រើ។ លើសពីនេះ បង្អួចកញ្ចក់មានច្រើនផ្នែក ដូចជាអាលុយមីញ៉ូម ប្លាស្ទិក ស្រទាប់អ៊ីសូឡង់ និងអ៊ុតប្លាស្ទិក ដែលបកចេញមុននឹងយកបង្អួចកែច្នៃប្រើប្រាស់ឡើងវិញ។ ជាទូទៅ វាប្រើពេលវេលាច្រើន និងថវិកា ដើម្បីយកផ្នែកទាំងនេះចេញ។
៦. រុក្ខជាតិនិងដំណាំ
ការសាងសង់ច្បាស់ជាប៉ះពាល់ទល់ដើមឈើ និងដំណៅផ្សេងៗ ដូច្នេះអ្នកត្រូវប្រាកដថា ដំណាំទាំងអស់នោះត្រូវបានយករៀបចំនៅកន្លែងថ្មីមួយ។ រដ្ឋ និងសហគមន៍ជាច្រើនបម្រាមមិនឲ្យមានកាក់សំណល់សួនច្បារ ពីការចាក់បំពេញដីឡើយ។ អ្នកម៉ៅការអាចប្រើកាកសំណល់ក្នុងទីធ្លា ដើម្បីរៀបចំជាទេសភាពថ្មីមួយកាត់បន្ថយស្មៅដុះ។
៧. ប្រដាប់ប្រដាប្រើប្រាស់
ប្រសិនបើគម្រោងសំណង់របស់អ្នករួមបញ្ចូលទាំងការបន្ថែមផ្ទះបាយ ឬការជួសជុលផ្ទះបាយ ហើយម្ចាស់ផ្ទះត្រូវទិញប្រដាប់ប្រដាប្រើប្រាស់ថ្មី មានរឿងមួយចំនួនដែលអ្នកអាចធ្វើបានជាមួយផលិតផលចាស់ៗ រួមមាន៖
កម្ទេចបេតុងអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន ដែលជួយសន្សំសំចៃប្រាក់រាប់លានដុល្លារ ជំនួសឲ្យការយកទៅចាក់បំពេញដី។ រៀងរាល់ឆ្នាំ កាក់សំណង់បេតុងកែច្នៃប្រើប្រាស់ឡើងវិញមានចំនួន១៤០លានតោននៅសហរដ្ឋអាមេរិក។ គ្រាន់តែរើសកម្ទេចកំទី និងសំរាមផ្សេងៗចេញ ហើយប្រើប្រាស់វាដើម្បីថ្នល់ និងផ្លូវចូល។ សំណល់បេតុងក៏អាចប្រើប្រាស់ជាគ្រឹះដ៏ល្អ ដែលអាចដាក់សសរ និងអ្វីផ្សេងទៀត។
៩. សំណល់កៅស៊ូថ្នល់
រៀងរាល់ឆ្នាំ ផ្លូវរាប់ពាន់គីឡូម៉ែត្រត្រូវបានធ្វើ ឬជួសជុល។ រដ្ឋបាលផ្លូវហាយវ៉េសហព័ន្ធអាមេរិកបានប៉ាន់ប្រមាណថា សំណល់កៅស៊ូថ្នល់មានចំនួន៩០លានតោនរៀងរាល់ឆ្នាំ។ ៩០% នៃសំណល់ផ្លូវកៅស៊ូត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ ក្នុងគម្រោងជួសជុលនិងកសាងផ្លូវកៅស៊ូ។
១០. ខ្សែភ្លើង
ខ្សែភ្លើងដូចជាស្ពាន និងដែក ជាប់ម៉ាំ និងប្រើបានយូរ ដែលអាចយកទៅប្រើប្រាស់ឡើងវិញបាន។ យ៉ាងណាក៏ដោយសម្រាប់អគារថ្មីៗមិនតម្រូវឲ្យប្រើប្រាស់សម្ភារមួយទឹកទេ។ ដូច្នេះត្រូវលក់ទៅកន្លែងឈ្មួញអេតចាយ ដើម្បីប្រើប្រាស់នៅកន្លែងផ្សេងដែលសមស្រប។
អត្ថបទដោយ:
Dara






- បើឧបករណ៍ទាំងនេះនៅប្រើប្រាស់បាន សូមគិតការបរិច្ចាគទៅអង្គការសប្បុរសធម៌ផ្សេងៗ។
- ផ្ដល់ទៅឲ្យអ្នកណាម្នាក់នៅក្នុងសង្កាត់ ឬសហគមន៍។
- បើឧបករណ៍ទាំងនោះប្រើលែងបាន ស្វែងរកក្រុមហ៊ុន ឬកន្លែងដែលទទួលយកកែច្នៃប្រើប្រាស់ឡើងវិញ។



