(មាន​វីដេអូ) តួនាទី​ការងារ​ពុម្ពក្នុងគម្រោងសាងសង់

(មាន​វីដេអូ) តួនាទី​ការងារ​ពុម្ពក្នុងគម្រោងសាងសង់
នៅ​ពេល​​ឆ្លង​កាត់​​ការដ្ឋានសំណង់ណាមួយ លោកអ្នក​​ឃើញ​មាន​គេ​រៀប​ក្ដារពុម្ភ​​ជា​ប្រអប់ ដើម្បី​ចាក់​បេតុង​បញ្ចូល។ លោកអ្នកមានដឹងទេថា តើ​គេ​ធ្វើ​អញ្ចឹង​​ដើម្បី​អ្វី? ការងារតម្លើងក្តារពុម្ព គឺជាកិច្ចការដែលមាន​សារៈសំខាន់​មួួយ នៅក្នុងគម្រោងសាងសង់នានា។ យោង​តាម​គេហទំព័រ howstuffwork ការងារ​ពុម្ព​គឺ​ជា​ដំណើរការ​នៃ​ការ​ចាក់​ពុម្ព ដើម្បី​បង្កើត​ជា​ជញ្ជាំង សសរ បង្គោល ជណ្ដើរ និង​សំណង់​បេតុង​ផ្សេងៗ​ទៀត។ ​ការងារ​ពុម្ព​មិនមែន​​ជា​អ្វី​ដែល​ថ្មី​ទេ។ រូប​សំណាក់ Pantheon ដែល​ជា​រូបតំណាង​ដំបូល​នៃ​ស្ថាបត្យកម្ម​រ៉ូម៉ាំង បាន​កសាង​ឡើង​នៅ​អំឡុង​សម័យឆ្នាំ១២៥ គ.ស គឺ​ជា​រចនាសម្ព័ន្ធ​សំណង់​ដំបូង​បង្អស់​មួយ​ ដែល​បាន​ប្រើ​គ្រោង​បេតុង​​ក្នុង​ការ​សាងសង់។ ប៉ុន្តែ​ការងារ​ពុម្ព​នៅតែ​ជា​​ឧបករណ៍​ និង​បច្ចេកទេស​​មិន​ទូទៅ​មួយ​អស់​ជាច្រើន​យុគ​សម័យ ដោយសារតែ​​ស៊ីម៉ងត៍​ និង​បេតុង ជា​វត្ថុធាតុ​ដើម​កម្រ​ ​រហូត​​ទាល់តែ​មាន​ការ​​បង្កើត​​​ស៊ីម៉ងត៍​ផតឡេនដ៍ និង​​សម្ភារៈ​ពង្រឹង​បេតុង ​នៅ​សតវត្ស​ទី១៩។ សព្វថ្ងៃ​ការងារ​ពុម្ព​ត្រូវ​បាន​ប្រើ ​ដើម្បី​កសាង​អ្វីៗ​គ្រប់យ៉ាង ពី​អាគារ​ការិយាល័យ ទៅ​លំនៅឋាន​លក្ខណៈ​គ្រួសារ រហូត​ដល់​ពហុ​​​កីឡាដ្ឋាន ជាទូទៅ​រចនាសម្ព័ន្ធ​ដែល​ភ្ជាប់​ជាមួយ​បេតុង។ ប៉ុន្តែ​ការងារ​ពុម្ព​គ្រាន់តែ​​​ជារចនាសម្ព័ន្ធ​បណ្ដោះអាសន្ន​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្កើត​​ទ្រង់ទ្រាយ​​អចិន្ត្រៃយ៍​របស់​គម្រោង ក្រោយមក​ត្រូវ​បាន​គេ​​ដក​ចេញ ឬ​បោះបង់​ចោល។ ប៉ុន្តែ​​វា​ជា​ផ្នែក​សំខាន់​នៃ​ដំណើរការ​សាងសង់ ដែល​​អាច​បង្ក​​ការ​​គំរាមកំហែង និង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ណាមួយ បើ​​មាន​ការ​ធ្វេសប្រហែស។ ប្រភេទ​​នៃ​ការងារ​ពុម្ព សំណុំ​​ប្រើប្រាស់​​ដើម្បី​​ធ្វើ​ពុម្ព​មាន​ច្រើន​​រាប់មិនអស់ ពី​ឈើ​ហ៊ុប បន្ទះ​ក្ដារ ​ដែក ប្លាស្ទិក កញ្ចក់​អុបទិក ​និង​វត្ថុធាតុ​ផ្សេងៗ​ទៀត។ មាន​វិធី​ខុសៗគ្នា​ជាច្រើន​​នៃ​ការ​ផ្គុំ​វា​ឡើង។ ពេលខ្លះ​​ពុម្ព​​​​គេ​ប្រើប្រាស់​ខ្សែ​ចង ស្នៀត ដែក​ក្រចាប់ ជន្ទល់ និង​វង់​ដង្កៀប ដើម្បី​​ផ្គុំ​ដំឡើង​ដោយ​ដៃ។ ក្នុង​ករណី​ខ្លះ ពុម្ព​សិប្បនិមិត្ត​ត្រូវ​បាន​បង្កើត​ឡើង​​​​នៅ​រោងចក្រ​មួយ និង​​ដឹកជញ្ជូន​​ទៅ​​​ការដ្ឋាន​សាងសង់ ហើយ​យក​ទៅ​ដាក់​ផ្គុំ​​គ្នា​តាម​មុខងារ​​ត្រឹមត្រូវ​។​ បន្ទះ​​ក្ដារ​ឃើញ​​និយម​​​ប្រើ​​ជាងគេ​ ប្រហែលជា​​​ដោយសារ​វា​អាច​ទុក​​ប្រើប្រាស់​ឡើងវិញ​បាន​ សម្រាប់​អ្នកម៉ៅការ។ ស៊ីម៉ង់​សើម​ដែល​ចាក់​ចូល​​មាន​ទម្ងន់​ធ្ងន់​ណាស់ ចំនួន៦៨គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រគីប ដែល​​​សម្ពាធ​របស់​វា​អាច​ធ្វើ​ឲ្យ​ផ្ទុះ​​ពុម្ព​បាន ដូច្នេះ​ពុម្ព​ត្រូវ​តែ​ជា​ឧបករណ៍​​រឹងមាំ និង​បាន​ផ្គុំ​ដំឡើង​ត្រឹមត្រូវ។ បេតុង​ចាក់​នៅ​បាត​ត្រូវ​ការ​ពេល​កំណត់ និង​ឲ្យ​​​រឹង​​គ្រប់គ្រាន់ មុន​នឹង​​ចាក់​បេតុង​បន្ថែម​ចូល។ ជា​​គោលការណ៍​ អត្រា​នៃ​ការ​ចាក់​ពី១,២ ទៅ១,៥ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដើម្បី​ពង្រឹង​ពុម្ព ​ដែល​​ជញ្ជាំង​កម្ពស់៣,៧ ម៉ែត្រ​​ នឹង​ប្រើ​ពេល៣​​ម៉ោង សម្រាប់​ការ​ចាក់​បំពេញ។ ការ​ប្រើប្រាស់​ពុម្ព​​នៅ​​ការដ្ឋាន​សំណង់ https://youtu.be/3pFusd01P8I ពុម្ព​​ស្ថិត​ក្នុង​​បន្ទុក​​​ចំណាយ​បេតុង៤០ – ៦០%។ ការ​ចំណាយ​ភាគច្រើន​លើ​កម្លាំង​ពលកម្ម ដើម្បី​ដំឡើង និង​ដោះ​ពុម្ព។ អ្នកម៉ៅការ​ និង​វិស្វករ​ ត្រូវ​មើល​ទៅ​លើ​ប្លង់ ហើយ​ពិចារណា​ និង​ជ្រើសរើស​​សម្ភារ​ពុម្ព​​ដែល​មាន ដើម្បី​​ផ្គុំ​ដំឡើង។ នៅ​ពេល​ពុម្ព​​​ដំឡើង​រួចរាល់ ក្រុម​ការងារ​ត្រូវ​តែ​ជួយ​ជុល​​ផ្ទៃ​​ខាង​ក្នុង​របស់​ពុម្ព​ ដោយ​សារធាតុ​​ម្យ៉ាង​ ដែល​ផលិត​ចេញ​ពី​ក្រមួន ប្រេង ឬ​ប្លាស្ទិក ដើម្បី​ការពារ​កុំ​ឲ្យ​លេច​បេតុង ព្រោះ​បើ​លេច​អាច​ធ្វើ​ឲ្យ​ផ្ទៃ​រចនាសម្ព័ន្ធ​បេតុង​ប្រែ​ពណ៌ ខូច​ទ្រង់ទ្រាយ ដែល​នាំ​​ឲ្យ​​ខាត់​បង់​ក្នុង​ការ​ជួសជុល។ នៅ​ពេល​ចាក់​បេតុង​ចូល​​ត្រូវ​ប្រើប្រាស់​ឧបករណ៍​រំញ័រ ដើម្បី​ឲ្យ​បេតុង​ហាប់​ជិត​ល្អ ប្រសិនបើ​ចាំបាច់​ត្រូវ​ជួសជុល​​បេតុង​ ​ដោយ​ប្រើ​ទឹក និង​ចំហាយទឹក។ ពេល​បេតុង​ស្ងួត បន្ទះ​ពុម្ព​ត្រូវ​បក​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន និង​ទុកដាក់​វា​ឲ្យ​បាន​ស្រួលបួល សម្រាប់​ប្រើប្រាស់​លើក​ក្រោយ​ទៀត។ ការងារ​ពុម្ព​​មាន​ប្រសិទ្ធភាព​​​ធ្វើ​ឲ្យ​មាន​តុល្យភាព​អត្ថប្រយោជន៍​​ប្រកួតប្រជែង​ច្រើន។ តុល្យភាព គុណភាព ការ​ចំណាយ និង​សុវត្ថិភាព ការ​យល់​ឃើញ​​ទូទៅ​នៅ​ក្នុង​ឧស្សាហកម្ម​បេតុង​ ការងារ​ពុម្ព​គួរតែ​មាន​តុល្យភាព ​​រវាង​គុណភាព ការ​ចំណាយ និង​សុវត្ថិភាព។ ពុម្ព​បង្កើត​គុណភាព​​រចនាសម្ព័ន្ធ​បេតុង​ស្រប​តាម​លក្ខខណ្ឌ​​មួយ​​របស់​វិស្វករ​ និង​ស្ថាបត្យករ ដោយ​មិន​បណ្ដាល​ឱ្យ​ប៉ោង ឬ​ពិការ​ផ្សេងៗ​ទៅ​លើ​ផ្ទៃ​បេតុង។ ការងារ​ពុម្ព​ល្អ​​កាត់​បន្ថយ​​ការ​ចំណាយ​បេតុង​ ការ​ពន្យារពេល និង​ការ​ចំណាយ​​​ពលកម្ម​។ ពុម្ព​​អាច​ដួល​រលំ​ជាមួយ​នឹង​​បេតុង និង​បណ្ដាល​ឱ្យ​មនុស្ស​រាប់​រយ​នាក់​បាត់​បង់​ជីវិត នៅ​​កន្លែង​ការដ្ឋាន​សំណង់។ អង្គការ​នានា ​ដូចជា​នាយកដ្ឋាន​គ្រប់គ្រង​សុខភាព​ និង​សុវត្ថិភាព​ការងារ បាន​ចេញ​គោលការណ៍​ណែនាំ សម្រាប់​ការ​រៀបចំ​ការងារ​ពុម្ព។ ​មាន​អ្នក​ត្រួតពិនិត្យ​នៅ​នឹង​ការដ្ឋាន​ការងារ​ក្នុង​កំឡុង​ពេល​ដំឡើង​​ពុម្ព និង​ការ​ចាក់​បេតុង អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ពុម្ព។ ពុម្ព​ជា​​​រចនាសម្ព័ន្ធ​បណ្ដោះ​អាសន្ន ប៉ុន្តែ​ផលវិបាក​របស់​វា​​ ចំពោះ​​សំណង់​ និង​អ្នក​សាងសង់ អាច​មាន​ជា​អចិន្ត្រៃយ៍។

(អត្ថបទគួរយល់ដឹងបន្ថែម)

uploads/8437/  
អត្ថបទដោយ: Dara