(មានវីដេអូ) កូរ៉េខាងត្បូងស្ថាបនាអគាររាងជាខ្នើយធំបំផុតលើលោក

(មានវីដេអូ) កូរ៉េខាងត្បូងស្ថាបនាអគាររាងជាខ្នើយធំបំផុតលើលោក
ថ្ងៃនេះ KHB Media Asia សូម​បង្ហាញ​ អំពី​​​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​មួយ​ នៃ​​​អគារ​ខ្នើយ​​ប្រាក់​​មួយ ស្ថិតនៅមាត់​ស្ទឹង​សិប្បនិមិត្ត​មួយ នៃ​ឧបទ្វីប​កូរ៉េ​ខាងត្បូង ដែល​ត្រូវ​បាន​រចនា​ប្លង់​ដោយ​ស្ទូឌីយោ​ Asymptote នៅ​​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ដែលជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​ពិភពលោក ​កាលពី​ឆ្នាំ២០១២។ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ទន្លេ​​​ឌូហ្គូ ដែលជា​ផ្នែក​មួយ​នៃ​ជំរំ​វប្បធម៌​ទន្លេ​បួន ​នៅ​ឯ​ពិព័រណ៍​អន្តរជាតិ និង​ជា​​គំនិត​ផ្ដួចផ្ដើម​មួយ​ ដែល​មាន​បំណង​អភិរក្ស​ប្រព័ន្ធ​អេកូ នៃ​ទន្លេ​ហាន់ ទន្លេ​ណាកដុង ទន្លេ​ជៀម និង​ទន្លេ​យុង​សាន ដែល​រចនាបថ​​របស់​អគារ​​រាង​​ដូច​ចាន​មួយ​​គ្រប​ក្នុង​ខ្នើយ​ប្លាស្ទិក ETFE ​មាន​ពណ៌​លឿង និង​ពណ៌​ប្រាក់​​​នៅ​ជញ្ជាំង​ខាងក្រៅ។ យោង​តាម​គេហទំព័រ World-Architects វា​ស្ថិត​នៅ​កំពូល​ភ្នំ​​សិប្បនិមិត្ត​មួយ មាន​ចំនួន៥ជាន់ សាងសង់​លើ​ផ្ទៃដី ៣២០០ម៉ែត្រ​ការ៉េ ដែល​ការ​សាងសង់​បាន​បញ្ចប់​ទាំងស្រុង​ក្នុង​ឆ្នាំ២០១២ ប៉ុន្តែ​តម្លៃ​គម្រោង​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ទេ ដែលវាជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ​Kwater Korea។ ភ្ញៀវ​ទេសចរ​អាច​ចូល​ទៅ​ក្នុង​អគារ​តាម​រូង​ក្រោម​ដី​មួយ ដែល​​មាន​វិចិត្រសាល​ពិព័រណ៍ ទាំង​នៅ​ខាង​ផ្នែក​ខាង​លើ និង​ក្រោម​ដី។ កន្លែង​តាំង​ពិព័រណ៍​សំខាន់​មាន​អេក្រង់​ប្រវែង​៦០ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​ផ្លាស់ទី​រូបភាព​ជុំវិញ​​ទីកន្លែង។ ខណៈ​​​ផ្នែក​ខាងក្រៅ នៃ​អគារ​ស្រោប​​ប្លាស្ទិក ETFE ចាប់​យក​គុណភាព ​នៃ​ការ​ប្រែប្រួល​​របស់​​ពន្លឺ​​ជាមួយ​នឹង​ផ្ទៃ​វេហា និង​ទេសភាព​ទន្លេ ដូចជា​ផ្ទាំង​វាំងនន។ នៅ​ពេល​យប់​ងងឹត ផ្ទៃ​ខាង​ក្នុង​នៃ​រចនា​សម្ព័ន្ធ​អគារ​ទាំងមូល ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ភ្លើង​​បំភ្លឺ​ប្រដេញ​​ជុំវិញ​អគារ ដែល​មើល​ទៅ​ដូច​ជា​វត្ថុ​​ចម្លែក​​​ក្រៅ​ភព​ផុស​នៅ​​មាត់​ទន្លេ។ ដំបូល​អគារ​ផ្ទុក​​​មាន​កន្លែង​ធំ​ទូលាយ​មួយ​សម្រាប់​អ្នក​ទេសចរ​​មើល​ទេសភាព ដែល​មាន​ហាង​កាហ្វេ និង​អាង​​ឆ្លុះ​ទឹក​មួយ។ ស្ថាបត្យករ​និយាយ​ថា ​ស្ថាបត្យកម្ម​នេះ​ធ្វើ​ឱ្យ​​អ្នកទេសចរ​ទទួល​បាន​បទពិសោធន៍​ពិតប្រាកដ នៃ​ទឹក មេឃ និង​ទស្សនីយភាព​​ជុំវិញ​អាគារ​ និង​បទពិសោធន៍​និម្មិត​ដែល​បាន​បង្ហាញ​តាមរយៈ​ពហុ​មេឌា។ https://youtu.be/ZskQLrvPFmw

(អត្ថបទគួរយល់ដឹង)

(មានវីដេអូ) មិនមែនផ្ទះដែលមានប្រព័ន្ឌការពាររន្ទះហើយសុទ្ធតែមានសុវត្ថិភាព

ល័ក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជាដែលស្ថិតនៅតំបន់អេក្វាទ័រ ទទួលរងអាកាសធាតុ​​បែប​ត្រូពិច​មូសុង គឺប្រឈម​ហានិភ័យ ខ្ពស់ពីឧបទេវហេតុរន្ទះបាញ់​ ប៉ុន្តែមិនទាន់មានប្រជាជនច្រើនទេ ដែលបានយល់ដឹងពីអត្ថប្រយោជន៍នៃការតម្លើងប្រព័ន្ទ ការពាររន្ទះ ដែលមានគុណភាពខ្ពស់ និង ពីសំណាកក្រុមហ៊ុនដែលមានជំនាញតម្លើងច្បាស់លាស់។ លោក ងួន គីមហ័រ នាយកគ្រប់គ្រងក្រុមហ៊ុន LPS Cambodia ដែលផ្គត់ផ្គង់ និងតម្លើងឧបករណ៍ការពាររន្ទះម៉ាក ellipse មក ពីបារាំង និង Alltec មកពីអាមេរិច កត់សម្គាល់ឃើញថា... (ចុចត្រង់នេះ ដើម្បីអានបន្ត)
អត្ថបទដោយ: Dara