(មានវីដេអូ) ទួរគីបើកសម្ភោធស្ពាន​យោង​វែង​បំផុតទី៤លើលោក

(មានវីដេអូ) ទួរគីបើកសម្ភោធស្ពាន​យោង​វែង​បំផុតទី៤លើលោក
ស្ពាន Osman Gazi គឺ​ជា​ស្ពាន​​យោង​ដែលមានប្រវែង ២,៦២០ម៉ែត្រ បើ​គិត​ប្រវែង​ស្ពាន​សុទ្ធ កាត់​ឈូង​សមុទ្រ​ Lzmit ​ភ្ជាប់​ទីក្រុង​ហ្គេបស៍ ទៅ​កាន់​ខេត្ត​យ៉ាឡូវ៉ា និង​​មាន​ផ្លូវ​រថយន្ត​៦គន្លង​។ សាងសង់​ដោយ​ក្រុមហ៊ុន Astaldi របស់​ទួរគី រួមគ្នា​ជាមួយ​នឹង​ក្រុមហ៊ុន IHI របស់​ជប៉ុន ដែល​ចាប់ផ្ដើម​​នៅ​ថ្ងៃ​ទី៣០ ខែ​មិនា ឆ្នាំ២០១៣ និង​​បាន​​បើក​ដំណើរការ​នៅ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០១៦។ ស្ពាន​នេះ​បាន​​​ក្លាយ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស្ពាន​​យោង​​​លដែល​វែង​ជាង​គេ​បំផុត​ទី៤ នៅ​លើ​ពិភពលោក។ ប្រវែង​​របស់​វា​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​វែង​ជាង​ស្ពានÇanakkale 1915 ដែល​​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រោម​​ការ​​សាងសង់ នៅ​តាម​ច្រក​សមុទ្រ Dardanelles ​បង្កើត​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ហាយវ៉េ​ប្រវែង ៤២០គីឡូម៉ែត្រ ដើម្បី​ភ្ជាប់​ទីក្រុង​អ៊ីស្តង់ប៊ុល ដែល​ជា​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ទួរគី ជាមួយ​នឹង​ទីក្រុង​អ៊ីសមៀរ ដែល​ជា​ទីក្រុង​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទីបី​របស់​ប្រទេស​​ បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​​ពី​១០ម៉ោង មក​ត្រឹម៣,៥ម៉ោង និង​​​ជួយ​ជំរុញ​កំណើត​សេដ្ឋកិច្ច​​​មូលដ្ឋាន​​និង​ជាតិ​​បាន​យ៉ាង​ច្រើន។ ស្ពាន​​យោល​នេះ​មាន​ប្រវែង​​​លាត​សន្ធឹង​​ពី​បង្គោល​ទៅ​បង្គោលមួយ១.៥៥០ម៉ែត្រ​ និង​​​ប្រវែង​​ខ្សែកាប​​​យោង​សរុបប្រហែល​​​៣គីឡូ​ម៉ែត្រ។ បើ​បូក​ទាំង​ផ្លូវ​ភ្ជាប់​ស្ពាន Osman Gazi មាន​ប្រវែង​សរុប២.៦៨២​ម៉ែត្រ ទទឹង​៣៥,៩​៣ម៉ែត្រ និង​កម្ពស់ ២៣៤,៤៥ម៉ែត្រ ដែល​មាន​តម្លៃ​សាងសង់​ចំនួន១,២ពាន់​លាន​ដុល្លារ។ ស្ពាន​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​តំបន់​មួយ​​​សកម្ម​បំផុត​​លើ​ពិភពលោក ដែល​កំពុង​​​ជំរុញ​ឲ្យ​មាន​តម្រូវការ​បន្ថែម​​លើ​​រចនាបថ​​ស្ពាន​ប្រភេទ​នេះ។ https://youtu.be/onvqjOvmGlY
អត្ថបទដោយ: Dara