SOMA Construction & Development សាងសង់អគារកម្ពស់ ២៥ជាន់មានល្បឿនលឿន

SOMA Construction & Development សាងសង់អគារកម្ពស់ ២៥ជាន់មានល្បឿនលឿន
  ខណៈដែលឧស្សាហកម្មសាងសង់កំពុងវិវត្តន៍យ៉ាងខ្លាំងក្លានៅកម្ពុជា គេសង្កេតឃើញមានសំណង់អគារខ្ពស់ៗ និងការដ្ឋានសាង សង់ជាច្រើនជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់រួចរាល់ រឺ កំពុងសាងសង់យ៉ាងមមាញឹក ដោយក្រុមហ៊ុនសំណង់នៅក្នុងស្រុក និងក្រៅស្រុក​។ នៅក្នុងបរិបទទីផ្សារដែលប្រកបដោយការប្រកួតប្រជែងនេះ ពេលវេលាសាងសង់គឺជាកត្តា​ដ៏សំខាន់មួយរបស់ក្រុមហ៊ុនម៉ៅការសំណង់នានា ដើម្បីចំណេញថវិកា និង ពេលវេលា។ ដោយមើលឃើញពីកត្តានេះ​ ក្រុមហ៊ុន SOMA Construction & Development Co., Ltd បានបង្ហាញពីសមត្ថភាពស្ថាបនាគម្រោងអគារខ្ពស់២៥​ ជាន់មួួយ ដែលមានល្បឿនលឿនគួរឲ្យកត់សម្គាល់។ ក្រុមហ៊ុនដែលមានបទពិសោធន៍លើវិស័យសាងសង់ជាច្រើនឆ្នាំនេះ គឺជាក្រុមហ៊ុនម៉ៅការសាងសង់ផ្ទាល់លើ គម្រោង​​ខុនដូរ one18 Residences  ដែលមានកម្ពស់ ២៥ ជាន់ និងមានជាន់ក្រោមដី៥ជាន់ ដែលស្ថិតនៅជិតស្តុប DN ដោយបាន​បង្ហាញនូវសន្ទុះសាងសង់លឿនខ្លាំងគួរឲ្យកត់សម្គាល់។ តាមរយៈអ្នកតំណាងក្រុមហ៊ុន SOMA Construction & Development Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុនប្រើប្រាស់រយៈពេលតែ ៧ ថ្ងៃប៉ុណ្ណោះ សម្រាប់បញ្ចប់ការងារគ្រឿងបង្គុំអគារ (Structure) ក្នុងមួយជាន់ លើអគារនេះ ហើយបច្ចុប្បន្ននេះការងារគ្រឿងបង្គុំអគារទាំងមូលត្រូវបានធ្វើដល់ជាន់ទី២៥ ហើយ។ អ្នកតំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថា ការពិតណាស់សន្ទុះនៃការសាងសង់នេះពិតជាលឿននិងមិនចាញ់ក្រុមហ៊ុនសំណង់ក្រៅស្រុកជាពិសេសគឺក្រុមហ៊ុនសាងសង់មកពីចិនតែម្តង។ អ្នកតំណាងក្រុមហ៊ុនបានពន្យល់ប្រាប់ថា មានកត្តាមួយចំនួនដែលធ្វើឲ្យក្រុមហ៊ុនអាចសម្រេចលើការងារនេះដោយមានល្បឿនលឿន តួយ៉ាងដូចជា៖
  • ការរៀបចំផែនការ : ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងលម្អិតទាំងការចាត់ចែងធនធានមនុស្ស និង ការងារត្រូវបញ្ចប់តាមថ្ងៃនីមួយៗ។ ក្រោយពីការដាក់ផែនការ អ្នកដឹកនាំតាមក្រុមនិងប្រធានការដ្ឋានផ្ទាល់បានត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារដែលសម្រេចបានថា តើវាបានឆ្លុះបញ្ជាំងទៅតាមផែនការឬទេ ចំណែកឯសកម្មភាពយឺតយ៉ាវត្រូវបានកែ​តម្រូវជាបន្ទាន់។
  • កត្តាសម្ភារៈ :  ការប្រើប្រាស់សម្ភារៈបានត្រឹមត្រូវនិងទៅតាមសក្តានុពលរបស់វាពិតជាពន្លឿនការងារបានច្រើន។ នៅក្នុងគម្រោងនេះផ្ទាល់ ក្រុមហ៊ុន SOMA Construction & Development បានប្រើប្រាស់ពុម្ភទំនើបៗដូចជា Euro form, Slip form និង Table form។
  • ធនធានមនុស្ស: វិស្វករ ជាងនិងកម្មករនៅក្នុងក្រុមហ៊ុន SOMA Construction & Development Co., Ltd សុទ្ធតែមានបទពិសោធន៏បញ្ចប់គម្រោងគ្រឿងបង្គុំនៃគម្រោងធំៗជាច្រើន។  ដូច្នេះហើយភាពធ្នឹកនឹងការងារនិងការសហការធ្វើការងារជាក្រុមបានល្អបានធ្វើឲ្យការងារមានប្រសិទ្ធិភាពខ្ពស់។
អ្នកតំណាងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថាកត្តាជំរុញទាំងបីនេះមានសារៈសំខាន់និងប្រទាក់ក្រឡាគ្នាពោលគឺមិនអាចខ្វះខាតកត្តាណាមួយឡើយ។ តាមរយៈការគ្រប់គ្រងការងារបានល្អនិងមានភាពលឿនបែបនេះ សូមអតិថិជនដែល​ចង់ស្ថាបនាគម្រោងសាងសង់នានា គួរងាកមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនសាងសង់ក្នុងស្រុកវិញម្តងត្បិតការងារមានល្បឿនលឿននិងគុណភាពល្អថែមទៀតផង»។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន SOMA Construction & Development​​ Co., Ltd មានបុគ្គលិក ជាង និងកម្មករជាង ១,២០០ នាក់ ដោយក្រុមហ៊ុនមានផ្តល់សេវាកម្មលើការម៉ៅការសាងសង់ សេវាពិភាក្សានិងគូរប្លង់ សេវាគ្រប់គ្រងគម្រោងនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា Building Information Modeling (BIM)។ កន្លងមកក្រុមហ៊ុន បានសាងសង់គម្រោងធំៗមួយចំនួនដូចជា គម្រោងផ្សារទំនើប AEON Mall 2 លើការងារគ្រឿងបង្គុំអគារ និងការងាររៀបអិដ្ឋនិងបូកសម្អាតជញ្ជាំង និង ការងារការ៉ូជាដើម។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានវត្តមានក្រុមហ៊ុននេះចូលរួមសាងសង់ផងដែរ។ សម្រាប់ព័ត៍មានលម្អិតពីក្រុមហ៊ុន SOMA Construction & Development Co., Ltd. សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖(+855​) 23 227 989/ (+855​) 99 777 243 ទូរសារ [email protected] ​​​​ និងគេហទំព័រ www.smcd-construction.com.kh  
អត្ថបទដោយ: Medikan