ឧស្សាហកម្ម​ដែក​វៀតណាម​​​រក​ច្រកចេញនៅចំពោះមុខសង្គ្រាម​ពន្ធ​អាមេរិក

ឧស្សាហកម្ម​ដែក​វៀតណាម​​​រក​ច្រកចេញនៅចំពោះមុខសង្គ្រាម​ពន្ធ​អាមេរិក
ដើម្បី​បំបែក​ភាព​ទាល់ច្រក​ពី​កំណើន​​ពន្ធ​ក្រៅ​ប្រទេស ​និង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង រដ្ឋាភិបាល​វៀតណាម​ កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាថ្មី ដើម្បី​លើក​កម្ពស់​ការ​នាំចេញ​ផលិតផល​ដែក​ថែប​សំណង់​ដែល​មាន​គុណភាព។ លោក Tran Thanh Hai អនុ​ប្រធាន​នាយកដ្ឋាន​អាហរ័ណនីហរ័ណ នៃ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​​តាមរយៈគេហទំព័រ ​ProprtyGuru ថា ដែក​ថែប​នឹង​រួម​ក្នុង​វិស័យ​នាំចេញ​សំខាន់ៗ​របស់​ប្រទេស ដែល​រួមមាន​ទាំង​វាយណភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​អាហារ​សមុទ្រ​ផង​ដែរ។ លោក​បាន​ថ្លែង​ថា ក្រសួង​នឹង​​យក​ចិត្ត​ទុក​ដាក់លើ​ទីផ្សារ​នាំចូល ដូចជា​អាល្លឺម៉ង់ និង​កម្ពុជា។ ​នៅ​វៀតណាម​ដែក​ថែប​គឺ​ជា​ទំនិញ​​នាំចេញ​ដែល​​មាន​កំណើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ថ្មីៗនេះ ដូច​នឹង​ផ្លែឈើ​ដែរ។ សេចក្ដី​ប្រកាស​នេះ​​មាន​ឡើង​ ​ខណៈ​ការ​នាំចេញ​ដែកថែប​នៅ​វៀតណាម បាន​កើន​ឡើង​ដល់​៣,១៥ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន ឬ​កើន​ឡើង៥៥,% ពីឆ្នាំ២០១៦។ វៀតណាម​​ជា​ប្រទេស​មួយ​ដែល​ទទួលរង​នូវ​ការ​យកពន្ធ​ដែក​ថែប​ស្មើ​នឹង​៥៣%នៅ​ក្រោម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ដោយ​អនុលោម​តាម​ការណែនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ សហរដ្ឋ​អាមេរិក​ ជា​ប្រទេស​នាំចូល​ដែកថែប​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​នាំចូល​ចំនួន​៣៥,៦​លាន​តោន​ក្នុង​ឆ្នាំ២០១៧។ ខណៈ​​ការ​បង្កើន​ពន្ធ​ដែកថែប​​ត្រូវ​បាន​អនុម័ត ដែកថែប​វៀតណាម​​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​សហរដ្ឋអាមេរិក ហើយ​ប្រឈម​នឹង​ការ​ខ្ទាត​ចេញ​ពី​ទីផ្សារ។ ឧស្សាហកម្ម​ដែក​ថែម​វៀតណាម​បាន​ព្យាករ​ថា នឹង​កើន​ឡើង​២២% នៅ​ឆ្នាំ២០១៨នេះ ដោយ​គ្រាន់តែ​ដែក​ថែប​សំណង់មួយ​មុខ​នឹង​កើន១០% កាលពី​ថ្មីៗ​នេះ ​លោក Roberto Cola ​អនុ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដែក​​អាស៊ាន បាន​​មាន​ប្រសាសន៍​ថា ​​ប្រឈម​នឹង​គោលនយោបាយ​​ការពារ​និយម​របស់​សហរដ្ឋអាមេរិក ចិន​ដែល​ជា​អ្នក​ផលិត​ដែក​ថែប​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រូវ​បង្ខំ​បង្វែរ​​ការ​ផ្គត់ផ្គង់​ទៅ​​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា​​វៀតណាម​ជាដើម ដែល​​នឹង​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​​ក្នុង​តំបន់ ហើយ​តម្លៃ​ដែក​នឹង​ធ្លាក់​ចុះ​ ដែល​ជា​ការ​ល្អ​សម្រាប់​អ្នកប្រើប្រាស់។ https://youtu.be/chgKdUDCtMM
អត្ថបទដោយ: Dara