BNI នឹងរៀបចំកម្មវិធីមហាសន្និបាតដ៏ធំប្រចាំឆ្នាំ នៅចុងខែសីហាខាងមុខនេះ

BNI នឹងរៀបចំកម្មវិធីមហាសន្និបាតដ៏ធំប្រចាំឆ្នាំ នៅចុងខែសីហាខាងមុខនេះ

ភ្នំពេញ៖ បណ្តាញធុរៈកិច្ចធុរៈកិច្ច ប៊ី អិន អាយ កម្ពុជា (BNI Cambodia) នឹងរៀបចំកម្មវិធីមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ជាជំនួបដ៏ធំសម្រាប់ម្ចាស់អាជីវកម្មនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងផ្សារទំនើបអ៊ីអនសែនសុខ ( Aeon Mall Sen Sok)។

កម្មវិធីនេះ ជាឱកាសដ៏ស័ក្តិសមក្នុងការជួបជាមួយម្ចាស់អាជីវកម្មជាង ៥០០នាក់ ដើម្បីចែករំលែកអំពីឱកាសអាជីវកម្ម និងរៀនសូត្រពីវាគ្មិនដ៏ជោគជ័យ ទាំងក្នុងប្រទេសកម្ពុជា និងបរទេស។
សម្រាប់សហគ្រិន ដែលមានបំណងចង់ពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង វេទិកានេះ​ជាឱកាស ដែលជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់បានស្គាល់គ្នា បង្កើតបណ្តាញ និងការសហការ ដើម្បីភាពរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

តម្លៃចុះឈ្មោះ (Early Bird Registration) ត្រឹមតែ ៦៩ដុល្លារអាមេរិក។ ប៉ុន្តែសម្រាប់សមាជិក BNI Chapter ដែលចុះឈ្មោះជាក្រុមចាប់ពី ៣០នាក់ឡើងទៅ នឹងទទួលបាន Booth សម្រាប់ពិព័រណ៏នៅក្នុងកម្មវិធីចំនួន១។ កម្មវិធីនេះ ចាប់ផ្តើមទទួលចុះឈ្មោះ គិតតាំងពីថ្ងៃទី ១ ដល់ ៣១ ខែកក្កដា ឆ្នាំ២០១៩។

តាមការបញ្ជាក់របស់ BNI ចំនួន Booth សម្រាប់តាំងពិព័រណ៏នៅក្នុងកម្មវិធី នៅសល់តែ ៤ ប៉ុណ្ណោះ។
ដើម្បីចុះឈ្មោះចូលរួម សូមទំនាក់ទំនងតាមរយៈលេខ៖ ០៧៧ ៦៦៧ ៦៦៧ / ០៦៩ ៦៦៦ ៥៧៨៩៕

អត្ថបទដោយ: Rath