អ្នកវិទ្យាសាស្ត្រហូឡង់ស្នើឲ្យសង់ទំនប់ទឹកការពារទ្វីបអឺរ៉ុបពីការកើនឡើងកម្ពស់ទឹកសមុទ្រ

អ្នកវិទ្យាសាស្ត្រហូឡង់ស្នើឲ្យសង់ទំនប់ទឹកការពារទ្វីបអឺរ៉ុបពីការកើនឡើងកម្ពស់ទឹកសមុទ្រ

ហូឡង់៖ អ្នកវិទ្យាសាស្ត្រហូឡង់ បានស្នើរដល់រដ្ឋាភិបាលហូឡង់ឱ្យសាងសង់ទំនប់ទឹកធំៗ ចំនួន​​ពីរព័ទ្ធជុំវិញសមុទ្រ ដើម្បីការពារប្រជាជនអឺរ៉ុបប្រមាណ ២៥លាននាក់ពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។

លោក Sjoerd Groeskamp អ្នកសិក្សាស្រាវជ្រាវពីមហាសមុទ្រ នៅវិទ្យាស្ថានស្រាវជ្រាវសមុទ្រ រ៉ូយ៉ា​ល់​ហូឡង់ បានស្នើឱ្យមានការសាងសង់ទំនប់និងអាងទឹកអឺរ៉ុបភាគខាងជើង ឬ NEED ដើម្បីទប់ទល់នឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្ទ ដែលអាចជន់លិចប្រជាជនប្រមាណ ២៥ លាននាក់។

ទំនប់ទឹកមួយនេះ ស្ថិតនៅភាគខាងជើងអឺរ៉ុបរវាងប្រទេសស្កុតឡេន និងន័រវែស។ ទំនប់មួយទៀតខណ្ឌរវាងប្រទេសបារាំង និង Cornwall  ប្រទេសអង់គ្លេស។ តាមគម្រោងនៃការស្ថាបនា ទំនប់ទឹក នេះនឹងមានការតភ្ជាប់ចំនួន ២ខ្សែ គឺភ្ជាប់ពីប្រទេសស្កុតលេនជាមួយប្រទេសន័រវែស មានប្រវែង ៤៧៥ គីឡូម៉ែត្រ និងប្រទេសបារាំង ជាមួយអង់គ្លេស មានប្រវែង ១៦០គីឡូម៉ែត្រ។ តម្លៃក្នុងការសាងសង់ទំនប់ទឹកមានប្រមាណជា​ ១ពាន់លានដុល្លារ។

ទោះបីជាហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានទំហំធំក៏ដោយ ក៏លោក Groeskamp បានឲ្យដឹងថា គំនិតនេះអាចធ្វើទៅបាន បើផ្អែកលើលក្ខណៈបច្ចេកទេស។ លោកបាននិយាយថា៖«បើគ្មានវិធានការណ៍ទប់ស្កាត់នោះទេ ទីក្រុងឡុងដ៍ និងមួយភាគបី នៃប្រទេសហូឡង់ នឹងស្ថិតនៅក្រោមទឹកសមុទ្រ»

លោកថាបណ្តាប្រទេសនៅអឺរ៉ុបចំនួន១៥ នឹងត្រូវបន្ថែមការចំណាយប្រមាណ ០,១ភាគរយនៃចំណូ​​លប្រចាំឆ្នាំ (GDP) លើការងារស្ថាបនាទំនប់ទឹកធំមួយនេះ ដើម្បីការ​ពារពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រនាពេលអនាគត។ 

ផ្អែកលើគម្រោងដែលមានស្រាប់ លោក Groeskamp និងក្រុមការងារ បានដាក់ដេញថ្លៃ ក្នុងការកសាងទំនប់ព័ទ្ធជុំវិញសមុទ្រខាងត្បូង ដែលមានតម្លៃចន្លោះពី ២៥០ផោន និង ៥០០ផោន។

ពួកគេបានគណនាថា ក្នុងរយៈពេលជាង ២០ឆ្នាំ ការចំណាយប្រចាំឆ្នាំសម្រាប់ប្រទេសចំនួន ១៥ ដែលត្រូវបានការពារ ដែលមានចំនួនត្រឹមតែ ០.១ភាគរយ នៃចំណូលសរុបរបស់ពួកគេ៕

អត្ថបទដោយ: Rath