(មានវីដេអូ) អគារ​រ៉ាំ​នៅ​កូរ៉េ​ខាងត្បូង

(មានវីដេអូ) អគារ​រ៉ាំ​នៅ​កូរ៉េ​ខាងត្បូង
អគារ​រាំ (Dancing Towers) ជា​​ប៉ម​លំនៅឋាន​​ចំនួន​បី នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ដែលត្រូវ​បាន​គូស​ប្លង់​ដោយ​ស្ថាបត្យករ​អាមេរិក លោក Daniel Libeskind ដោយ​បាន​ផុស​គំនិត​ចេញ​ពី​​ចលនា នៃ​របាំ​ព្រះពុទ្ធសាសនា​កូរ៉េ​បុរាណ Seung-Moo យោង​តាមគេហទំព័រ dezeen ​គម្រោង​​នេះ​​កំពុង​ស្ថិត​ក្នុង​ដំណាក់កាលរៀបចំ​នៅឡើយ ដែលជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ថ្មី​​របស់ YIBD (ស្រុក​ពាណិជ្ជកម្ម​​អន្តរជាតិ Yongsan) ក្នុង​ទីក្រុង​សេអ៊ូល។ ជា​ប៉ម៤១ជាន់ និង​​​​សម្រាប់​ប្រើប្រាស់​​ចម្រុះ ​មាន​លំនៅឋាន​សរុប​​ចំនួន​៨៣៤យូនីត កន្លែង​ផ្ដល់​សេវាកម្ម កន្លែង​លក់​រាយ និង​ចំណត ដែល​បាន​​ភ្ជាប់​ទៅ​​​​មណ្ឌល​ពាណិជ្ជកម្ម​​​​​ផ្នែក​​ខាង​ក្រោម​អគារ។ នៅ​ផ្នែក​ខាង​ក្នុង​របស់​អគារ​មាន​ស្នួល​មួយ និង​មាន​ជញ្ជាំង​ជំនួស​ខាងក្រៅ ដែល​​អាច​ទប់​​អាគារ​ឲ្យ​រមួល​​បង្កើត​ជា​ទម្រង់​នៃ​ការ​រាំ​មួយ និង​បើក​ចំហ​ទិដ្ឋភាព​ជុំវិញ​។ ​ទីតាំង​ទូទៅ និង​ការ​វិល​​ចល័ត​​តិចៗ​​​​របស់​អគារ​ទាំង​បី នឹង​អាច​ឲ្យ​ទទួល​បាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ចូល​​​ទៅ​កន្លែង​បរិវេណ​លំនៅ​ឋាន​ខាងក្នុង និង​ផ្ដល់​នូវ​ទេសភាព នៃ​ទឹក​ ស្រុក​យ៉ុងសាន ក្រុង​សេអ៊ូល និង​ជួរ​​ភ្នំ​ដ៏​អស្ចារ្យ។ អគារ​​​ប្រកប​ដោយ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ទាំង​បី​នេះ​ ជា​កម្មសិទ្ធិ​របស់​មជ្ឈមណ្ឌល Dream Hub, AMC និង​ក្រុមហ៊ុន Yongsan Development Co., Ltd. ដែល​​តម្លៃសាងសង់ រយៈពេល​នៃ​​ចាប់ផ្ដើម​សាងសង់ និង​រយៈ​ពេល​បញ្ចប់ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ឲ្យ​បាន​ច្បាស់លាស់​ឡើយ។ https://youtu.be/Ra7rpK6hs-g
អត្ថបទដោយ: Dara