
ស្របពេលដែលវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើន តម្រូវការនៃការប្រើប្រាស់សម្ភារៈសំណង់ក៏មានច្រើនផងដែរ ហើយនៅក្នុងចំណោមសម្ភារៈសំណង់ទាំងអស់នោះ ក្ដារពុម្ពក៏ជាតម្រូវការដ៏ចាំបាច់សម្រាប់សំណង់អគារ ដែលមិនអាចខ្វះបានផងដែរ។ ទន្ទឹមនឹងនេះដែរ យើងឃើញថា ការប្រើប្រាស់ក្ដារពុម្ពដ៏ខ្ជះខ្ជាយ និងខុសបទដ្ឋានបច្ចេកទេសក៏មានច្រើនផងដែរ។ ដូច្នេះតើការប្រើប្រាស់ក្ដារពុម្ពបែបណាទើបធ្វើអោយមានប្រសិទ្ធភាពទ្វេដង?
អាស្រ័យហេតុនេះ ដើម្បីអោយយល់កាន់តែច្បាស់ទាក់ទងនឹងការប្រើប្រាស់ក្ដារពុម្ពអោយមានប្រសិទ្ធភាព និងចំណេញទ្វេដង ក្រុមហ៊ុន ជីស៊ីអ៊ឹម ផ្លាយវ៉ូដ (GCM PLYWOOD) យើងខ្ញុំសូមចែករំលែកនូវវិធីសាស្រ្តសំខាន់ៗបីយ៉ាង៖
១. ការជ្រើសរើសម៉ាកយីហោរបស់ក្ដារពុម្ពៈ ម៉ាកយីហោររបស់ក្ដារពុម្ពគឺជាសញ្ញាសម្គាល់សម្រាប់បង្ហាញអំពីផលិតផលមួយដើម្បីឲ្យអតិថិជនងាយចំណាំ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងបានបង្ហាញអំពីគុណតម្លៃនៃផលិតផលនោះទៀតផង។ ដូច្នេះយើងខ្ញុំសូមធ្វើការណែនាំអោយលោកអ្នកជ្រើសរើសយកម៉ាកយីហោររបស់ក្ដាពុម្ពណាដែលមានកេរ្ត៍ឈ្មោះល្បី និងមានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់នៅលើពិភពលោក។
២. ការយល់ដឹងអំពីគុណភាពរបស់ក្ដារពុម្ពៈ ការជ្រើសរើសម៉ាកយីហោគឺជាជម្រើសទីមួយ រីឯការជ្រើសរើសគុណភាពគឺជាជម្រើសទីពីរ។ តាមភាពជាក់ស្ដែងចំពោះគុណភាពវិញ លោកអ្នកគ្រាន់តែដឹងថា គុណភាពក្ដារពុម្ពប្រើប្រាស់បានចំនួនប៉ុន្មានដងតែប៉ុណ្ណោះ ដោយលោកអ្នកពុំបានដឹងថា ក្ដារពុម្ពនោះជាប្រភេទឈើអ្វី? កាវឈ្មោះអ្វី? ប្រភពវត្ថុធាតុដើមមកពីណា? ផលិតឡើងតាមស្ដង់ដាអ្វី? ហើយមានការពិសោធន៍យ៉ាងត្រឹមត្រូវដែរឫអត់? ចំណុចទាំងអស់នេះហើយសុទ្ធតែជាបញ្ហាដែលធ្វើអោយលោកអ្នកជ្រើសរើសយកក្ដារពុម្ពមកប្រើប្រាស់មិនមានប្រសិទ្ធភាព និងខាតបង់ទ្វេដង។
៣. បច្ចេកទេសក្នុងការប្រើប្រាស់ក្ដារពុម្ពឲ្យបានត្រឹមត្រូវៈ ការប្រើប្រាស់ក្ដារពុម្ពអោយបានត្រឹមត្រូវ វាគឺជារឿងដ៏សំខាន់មួយ ពីព្រោះវាជួយកាត់បន្ថយការចំណាយ និងសន្សំនូវថវិកាផងដែរ។ ដូច្នេះដើម្បីប្រើប្រាស់ក្ដារពុម្ពអោយមានប្រសិទ្ធភាព និងចំណេញទ្វេដង យើងគួរតែធ្វើទៅតាមរបៀបប្រើប្រាស់ដូចខាងក្រោម៖
របៀបទីមួយៈ យើងត្រូវរក្សាក្ដារពុម្ពដែលប្រើរួចរាល់ និងមិនទាន់ប្រើ កុំអោយហាលថ្ងៃ ឫហាលភ្លៀងព្រោះវាអាចធ្វើឲ្យងាប់កាវ ហើបស្រទាប់ឈើ និងធ្វើឲ្យឡាមីណេត ឫហ្វៀម (Laminate/Film) ខាងលើកន្ទួល ឫរបក។
របៀបទីពីរៈ ចំពោះការកាត់វិញ លោកអ្នកគួរតែប្រើម៉ាស៊ីន ឫឧបករណ៍ណាដែលមុតមកកាត់ដើម្បីកុំអោយបែកជ្រុង និងបែកសាច់ក្ដារ បន្ទាប់ពីកាត់រួចលោកអ្នកត្រូវប្រើថ្នាំការពារជម្រាបទឹកលាបលើមុខដែលបានកាត់រួចដើម្បីការពារទឹកជ្រាបចូលខាងក្នុងសាច់ក្ដារ។
របៀបទីបីៈ ចំពោះការបាញ់ទម្លុះវិញ លោកអ្នកគួរតែប្រើប្រាស់ការបាញ់វីសជំនួសអោយការវាយដែកគោលវិញ ពីព្រោះការវាយដែកគោលវាយធ្វើអោយប្រេះបែកសាច់ក្ដារ រីឯការប្រើប្រាស់វីសវិញ គឺមានភាពងាយក្នុងការបាញ់បញ្ចូល និងដកចេញវិញដោយមិនធ្វើអោយប្រេះបែកសាច់ក្ដារ។
របៀបទីបួនៈ លោកអ្នកគួរតែលាបថ្នាំ ឫប្រេងដែលមានជាតិរលោងដើម្បីការពារការជាប់កំណកកំបោរ ឬបេតុង។
របៀបទីប្រាំៈ បង្កើនការប្រុងប្រយ័ត្នដើម្បីជៀសវាងការធ្លាក់ពីទីកន្លែងដែលខ្ពស់ ដែលជាមូលហេតុធ្វើអោយក្ដារពុម្ពបាក់ ឫប្រេះស្រាំ។
របៀបទីប្រាំមួយៈ ក្រោយពេលគាស់ក្ដារពុម្ពចេញពីបេតុងភ្លាម លោកអ្នកគួរតែដកវីសចេញដោយ ប្រើប្រាស់ម៉ាស៊ីនដកវីស និងសម្អាតស៊ីម៉ងត៏ដែលនៅជាប់ រួចរក្សាអោយបានត្រឹមត្រូវតាមការណែនាំខាងលើ។

នៅចុងបញ្ចប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃ ការប្រើប្រាស់ក្ដារពុម្ពអោយមានប្រសិទ្ធភាព និងចំណេញទ្វេដង ក្រុមហ៊ុន ជីស៊ីអ៊ឹម ផ្លាយវ៉ូដ (GCM PLYWOOD) យើងខ្ញុំសូមធ្វើការណែនាំនូវក្ដារពុម្ពមួយប្រភេទដែលមានឈ្មោះថា Number One ដែលមានគុណភាពខ្ពស់អាចប្រើប្រាស់រហូតទៅដល់១៥ដង ហើយមានលក្ខណៈពិសេសជាងក្ដារពុម្ពដទៃផ្សេងៗទៀត។ ក្ដារពុម្ព Number One ជាក្ដារពុម្ពមួយប្រភេទដែលផលិតតាមបច្ចេកវិទ្យាចុងក្រោយគេបំផុត ដែលប្រើប្រាស់វត្ថុធាតុដើម ចេញពីឈើកៅស៊ូដែលមានលក្ខណៈរឹង ស្វិត ហើយប្រើកាវ ហ្វេណូលិក(Phenolic) ដែលជាកាវអាចធន់នឹងការស្ងោរទឹកក្ដៅ ១០០C
o ក្នុងរយៈពេល៧២ម៉ោង រីឯឡាមីណេត ឫហ្វៀម(Laminate/Film) វិញមានឈ្មោះថា ឌីនៀហ្វៀម(Dynea Film)ដែលជាហ្វៀមធន់នឹងសំណឹក និងការពារភាពឆ្កូតបានយ៉ាងល្អ។

លើសពីនេះទៀតក្ដារពុម្ព Number One ត្រូវបានគេផលិតឡើងតាមស្តង់ដារ EN13986 ដែលទទួលស្គាល់គុណភាពដោយសហគមន៍អឺរ៉ុប ដែលហៅកាត់ថា CE Certificate និងស្តង់ដាររបស់ប្រទេសជប៉ុន ដែលហៅកាត់ថា JAS Certificate ព្រមទាំងទទួលបានវិញ្ញាបនបត្រ ISO:2015 និងវិញ្ញាបនបត្រទទួលស្គាល់ដទៃជាច្រើនទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះរាល់ចង្វាក់នៃការផលិតរបស់ក្ដារពុម្ពនេះត្រូវបានឆ្លងកាត់ការពិសោធន៍ និងការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមុននឹងធ្វើការចែកចាយដល់អតិថិជនប្រើប្រាស់ចុងក្រោយទាំងអស់។ នាពេលបច្ចុប្បន្ននេះក្ដារពុម្ពម៉ាក Number One កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ដូច្នេះការជ្រើសរើសក្ដារពុម្ពដែលមានគុណភាពខ្ពស់យកមកប្រើប្រាស់វាគឺជាកត្ដាដ៏ចំាបាច់បំផុតសម្រាប់ជួយអោយលោកអ្នកទទួលបាននូវការសន្សំសំចៃទ្វេដង។
"ក្ដារពុម្ព Number One ជានិមិត្តសញ្ញានៃគុណភាព និងការសន្សំសំចៃ"

